ស្ត្រី​ម្នាក់​បំបៅកូនៗ​បន្តកន្ទុយ​គ្នា​ដល់​អាយុ ៥ ឆ្នាំ ព្រោះ​ជឿថា​វា​ជួយ​ឱ្យ​កូន​ឈ្នះ​ជំងឺ​

211
ចែករម្លែក

ស្ត្រី​ជាង​ផាត់មុខ​ម្នាក់​ដែល​បំបៅកូន​ដោយ​ទឹកដោះ​បន្តកន្ទុយ​គ្នា​ដោយ​កូនស្រី​ម្នាក់​ទើបតែ​លែង ដោះ​នៅ​អាយុ ៥ ឆ្នាំ និង​កូនស្រី​ម្នាក់ទៀត​អាយុ ៤ ឆ្នាំ​នៅ​បៅ​រហូត​សព្វថ្ងៃ​និយាយថា កូនៗ របស់គាត់​មាន​សុខភាព​រឹងមាំ​ល្អ​ណាស់ កម្រ​មាន​អ្នកណា​ឈឺ​ណាស់​ពោលគឺ​មានតែ​កូនស្រី ម្នាក់​គត់​ដែល​ធ្លាប់​ចូល​ពេទ្យ​ដោយសារ​បញ្ហា​សត្វល្អិត​។
​ ​
​អ្នកស្រី ណា​តា​សា ឃី​ន (Natasha Keane) វ័យ ៣៨ ឆ្នាំ​ដែល​ធ្វើការ​ជាមួយ​ជនពិការ​សរសើរ​ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​រយៈពេល​វែង​ជួយ​ឱ្យ​ប្រព័ន្ធ​ភាព​សាំ​របស់​កូនៗ​គាត់​រឹងមាំ​ល្អ ហើយ​គាត់​មិន​ផ្ដាច់ដោះ​កូន​ទេ គឺ​ទុកឱ្យ​កូន​លែង​ដោះ​ដោយ​ខ្លួនឯង​។​
​ ​
​ដើម្បី​សិក្សា​ស្វែងយល់​បន្ថែម​អំពី​អត្ថប្រយោជន៍ នៃ​ការ​បំបៅកូន​ដោយ​ទឹកដោះ ស្ត្រី​រូបនេះ បាន​ចូលរួម​ជាមួយ​ក្រុម​ស្ត្រី​បំបៅកូន​ដោយ​ទឹកដោះ និង​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ម្ដាយ ផ្សេងទៀត ហើយ​គាត់​ក៏បាន​អាន​អត្ថបទ​ផ្សេងៗ​ស្ដីពី​ប្រធានបទ​នេះ រួមទាំង​អត្ថបទ​សិក្សា​អំពី ទម្លាប់​បំបៅកូន​ដោយ​ទឹកដោះ​របស់​ថនិកសត្វ​ផ្សេងទៀត​ផងដែរ​។​
​ ​
​បូក​បញ្ចូល​លទ្ធផល​ស្រាវជ្រាវ​របស់ខ្លួន រួមជាមួយ​ព័ត៌មាន​លើ​គេហទំព័រ​របស់​ទីភ្នាក់ងារ​ជាតិ សុខាភិបាល​អង់គ្លេស NHS ដែល​បញ្ជាក់ថា​ទឹកដោះ​ម្ដាយ​ជួយ​ឱ្យ​កូនៗ​មាន​ប្រព័ន្ធ​ភាព​សាំ​រឹងមាំ ឈ្នះ​ជំងឺ​នានា​ផង​នោះ គាត់​កាន់តែ​មាន​ភាព​ជឿជាក់ថា នេះ​ជា​វិធី​ដែល​គាត់​ត្រូវអនុវត្ត​បន្ត​។
​ ​
​ទន្ទឹមនេះ គាត់​ក៏បាន​រកឃើញ​ដែរ​ថា សូម្បី​អង្គការ​សុខភាព​ពិភពលោក WHO ក៏​បញ្ជាក់ថា ការ​បំបៅកូន​ដោយ​ទឹកដោះ​អាច​បន្តបាន​រហូតដល់​កូន​អាយុ ២ ឆ្នាំ ឬ​ច្រើនជាង​នេះ​៕ ប្រែ​សម្រួលៈ​ខុម​