ដោះ​អន្ទាក់​បាន​ជាង​២​ម៉ឺន​អន្ទាក់ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០២០ ពី​ក្នុង​តំបន់ការពារធម្មជាតិ​

146
ចែករម្លែក

ដោយ​: មូល​សម្បត្តិ / ភ្នំពេញ​: លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​អះអាងថា ការ​ដោះ​អន្ទាក់​គ្រប់​ប្រភេទ​ចេញពី​តំបន់ការពារធម្មជាតិ​៦​ខែ​ឆ្នាំ​២០២០ ពី​ខែមករា ដល់​ខែមិថុនា អន្ទាក់​សរុប​ចំនួន ២០,១៧៩​អន្ទាក់ ត្រូវបាន​ដោះយក​ចេញ​មានន័យថា បាន​ជួយ​ជីវិត​សត្វព្រៃ​ជាច្រើន​ម៉ឺន​ក្បាល​ឱ្យ​រួច​រស់​ជីវិត​។ នៅ​ឆ្នាំ​២០១៩ កន្លងទៅ អន្ទាក់​ចំនួន​ជាង​៤​ម៉ឺន​អន្ទាក់ ត្រូវបាន​ដោះចេញ​ពី​តំបន់ការពារធម្មជាតិ​។ នេះ​បើតាម​ការផ្សាយ​ចេញពី​គេហទំព័រ​ក្រសួងបរិស្ថាន​ឲ្យ​ដឹង​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​ការលើកឡើង​របស់លោក នេត្រ ភក្ត្រា ធ្វើឡើង ក្នុងពេល​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិ​ស្ថា ន អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​និង​អ្នកសារព័ត៌មាន ទៅកាន់ ស្នាក់ការ​ល្បាត​ស្ទឺ ង​ព្រាត់​ក្នុង​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​ខាងត្បូង ស្ថិត​ក្នុ​ស្រុក​ថ្មបាំង​ខេត្តកោះកុង​កាលពី​ថ្ងៃទី​០៩​ខែកក្កដា​ឆ្នាំ​២០២០​។ ឯ​លោក​បាន​បញ្ជាក់ថា នៅក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​រ វាង​ក្រសួង បរិស្ថាន​និ ង​អង្គការ​ស ម្ព័​ន្ធ​មិត្ត​សត្វព្រៃ ក្នុងការ​ការពារ​តំបន់ការពារធម្មជាតិ​ក្នុង​ខេត្តកំពង់ស្ពឺ កោះកុង និង​ពោធិសាត់ អន្ទាក់​ចំនួន ៣២ ៣២២ អន្ទាក់​ត្រូវបាន​ដោះ​ចេញពី​តំបន់ការពារធម្មជាតិ​ក្នុង​រយៈពេល ១៨ ខែ​ចុង ក្រោ យ នេះ (​ខែមករា ឆ្នាំ ២០១៩ ដល់​ខែមិថុនា ឆ្នាំ ២០២០)​។​

​អន្ទាក់​ទាំងនោះ ខ្លះ​ធ្វើ​ពី​ខ្សែ​នីឡុង ឬ​ខ្សែកាប​ដែក​ដែល​បង្ក​គ្រោះថ្នាក់​បំផុត​។ អន្ទាក់​កាន់​តែមាន​សភាព​គ្រោះថ្នាក់​ឡើង​នៅពេល​ជនល្មើស​បាន​ប្រើប្រាស់​អន្ទាក់​ដោយ​ប្រើប្រាស់​ចរន្ត​អ​គ្គុស​នី​ដើម្បី​ឆក់​សត្វ​ក្នុងព្រៃ ឬ​ការប្រើ​សំឡេង​សត្វ​សិប្ប​និមិត្ត​ដើម្បី​ចាប់​សត្វ​។ អន្ទាក់ គឺជា​ឃាតក​លាក់​មុខ​ដែល​អាច​សម្លាប់​សត្វព្រៃ​គ្រប់ពេលវេលា ហើយ​អន្ទាក់​ក៏​ជាការ​គំរាមកំហែង​ដល់​ប្រភេទ​សត្វ​មួយចំនួន​ដល់​ស្ថិតក្នុង​ប្រភេទ​កម្រ​ស្រាប់​ឱ្យ​បាត់បង់ និង​ផុត​ពូជ​ពីលើ​ផែនដី​យើង​នេះ ។​

​ចំពោះមុខ​នៃ​ការគំរាមកំហែង​របស់​អន្ទាក់​លួច​ដាក់​ដោយ ក្រុម​ព្រានព្រៃ​នេះ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៃ​ក្រសួងបរិស្ថាន មិន​ត្រឹមតែ​ចុះ​ល្បាត​ដើម្បី​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ធនធានធម្មជាតិ ការកាប់បំផ្លាញ​ព្រៃឈើ​ទេ ប៉ុន្តែ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ក៏បាន​ដើរ​ស្វែងរក​អន្ទាក់ និង​ដោះចេញ និង​បំផ្លាញ​អន្ទាក់​ចោល​ដើម្បី​សង្គ្រោះ​ជីវិត​សត្វព្រៃ​ផងដែរ​។​

​ដើម្បី​បញ្ឈប់​ការ​បរបាញ់​សត្វ បញ្ឈប់​ការដាក់​អន្ទាក់ ចាប់​សត្វ សូម​បងប្អូន​ប្រជាពលរដ្ឋ កុំ​បរិភោគ​សាច់សត្វ កុំ​ជួញដូរ​សត្វព្រៃ និង​កុំ​ជឿ​លើ​ជំនឿ​ថា​បរិភោគ​សាច់សត្វ ឈាម ឬ​យក​ឆ្អឹង​សត្វព្រៃ​ទៅធ្វើ​ឱសថ​ប៉ូវ​កម្លាំង ឬ​ជំនួយ​ដល់​សុខភាព តែ​វា​អាច​នឹង​ធ្វើឱ្យ​បងប្អូន​ប្រឈមមុខ នឹង​គ្រោះថ្នាក់​ទៅវិញ​ដោយសារតែ​អាចមាន​មេរោគ​ផ្សេងៗ​។​

​ជាមួយគ្នានេះ ដើម្បី​កាត់ផ្តាច់​មុខរបរ​ចូល​ព្រៃ​កាប់​ឈើ និង​ចូល​ព្រៃ​ដាក់​អន្ទាក់​សត្វព្រៃ​និង​បរបាញ់​សត្វព្រៃ ក្រសួងបរិស្ថាន​បានរៀបចំ​ផែនការ​បង្កើន​ជីវភាព ប្រជា​សហគមន៍​មូលដ្ឋាន​ដែល​រស់នៅក្នុង​តំបន់ការពារធម្មជាតិ ឬ​នៅ​ជុំវិញ​តំបន់ការពារធម្មជាតិ ឱ្យ​រីកចម្រើន​ឡើង តាមរយៈ​ការជំរុញឱ្យ​មានការ​បង្កើត​ការងារ​ថ្មី​ក្នុង​វិស័យ​ទេសចរណ៍ធម្មជាតិ​នៅក្នុង​តំបន់​របស់​ពួកគាត់​៕ ល​