សន្តិ​បណ្ឌិត នេ​ត សាវឿន​៖ វិស័យ​កីឡាបាល់ទះ​កម្ពុជា មានការ​រីកចម្រើន​

113
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
កាលពី​ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ព្រមទាំង​ជា​ប្រធាន​សហព័ន្ធ កីឡាបាល់ទះ​កម្ពុជា បាន​អញ្ជើញ​ចូលរួម កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ ដើម្បី​វឌ្ឍនភាព​ការងារ និង​ទិសដៅ ឆ្នាំ​២០២០ ក៏​ដូច​ត្រៀមខ្លួន​ចូលរួម ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២១ ( SEA GAMES 2021 ) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នៅ​មជ្ឈមណ្ឌល​ជាតិ ហ្វឹកហ្វឺន​កីឡា​។​

លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន

​លោក​សន្តិ​បណ្ឌិត នេ​ត សាវឿន បាន​មានប្រសាសន៍ថា សហព័ន្ធ នឹងដាក់​ផែនការ​យុទ្ធសាស្ត្រ សម្រាប់​ត្រៀម​ចូលរួម ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES ២០២៣ ដែល​ប្រទេស​កម្ពុជា​យើង ធ្វើ​ម្ចាស់ផ្ទះ ក៏ដូចជា ត្រៀមខ្លួន​ចូលរួម ព្រឹត្តិការណ៍​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០២១ ( SEA GAMES 2021 ) លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​។ នាពេល​បច្ចុប្បន្ន កីឡាបាល់ទះ មានការ​រីករាយ​ខ្លាំង ដោយសារ​ការប្រកួត​កីឡា SEA GAMES នៅ​ប្រទេស​ហ្វីលីពីន ទទួលបាន​ចំណាត់ថ្នាក់​ល្អ​ដែរ ចំពោះ​ការប្រកួត មាន​ចាញ់ និង​មាន​ឈ្នះ​។​

ទិដ្ឋភាពនៃកិច្ចប្រជុំ

​លោក​ប្រធាន បាន​បន្តថា សម្រាប់​បច្ចេកទេស ទេពកោសល្យ មានការ​រីកចម្រើន គួរ​ឲ្យ​កត់សម្គាល់ ធ្វើ​ឲ្យ​ពិភពលោក នឹកស្មាន​មិន​ដល់​ថា យើង​នៅ​ប្រទេស​អាស៊ី មាន​បច្ចេកទេស​ល្អ បែបនេះ ធ្វើ​ឲ្យ​ពួកគេ មានការ​ភ្ញាក់ផ្អើល យ៉ាងខ្លាំង​។ សព្វថ្ងៃនេះ យើង​មាន​ការខ្វះ​កីឡាការិនី​បាល់ទះ ដូច្នេះ​សហព័ន្ធ ត្រូវតែ​ខិតខំ​ប្រឹងប្រែង​បង្កើត​ក្រុម​បាល់ទះ​នារី ៕​v

លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ​ យុវជន និងកីឡា