ធ្លាក់​ពី​រន្ទារ​ជង់​ដែកថ្នាំងអំពៅ​ធ្លុះ​ពី​ក្រលៀន​ធ្លាយ​ដល់​ក្បាលពោះ​តែ​មិន​ស្លាប់​

252
ចែករម្លែក

កម្មករសំណង់​ជនជាតិ​ចិន ម្នាក់​បានគេច​ផុតពី​ចង្កូម​មច្ចុរាជ ស្ទើរ​មិនគួរ​ឱ្យ​ជឿ​បន្ទាប់ពី​ធ្លាក់​ពីរ​ន្ទា ជង់​ដែកថ្នាំងអំពៅ​ប្រវែង​ដែលមាន​ប្រវែង​ដល់​ទៅ ០,៩១​ម៉ែត្រ​ដោត​ពី​ក្រលៀន​ធ្លាយ​ដល់ ក្បាលពោះ​មិន​ខុសពី​ដោត​មាន់​ទា​អាំង​គួរឱ្យ​ព្រឺព្រួច​។

​បុរស​ដែលមាន​ត្រកូល ជូ (Zhu) បាន​ជួប​គ្រោះ​អកុសល​នេះ​អំឡុងពេល​ធ្វើការ​នៅ​ការដ្ឋាន សាងសង់​មួយកន្លែង​ស្ថិតក្នុង​ខេត្ត​ជាំ​ង​ស៊ូ (Jiangsu) ប្រទេស​ចិន ភាគ​ខាងកើត​។​

​ហើយ​ជា​សំណាង​មួយ​ក្នុង​មួយ​លាន​គ្រោះថ្នាក់ ឬ​អាច​ចាត់ទុកជា​អព្ភូតហេតុ​អស្ចារ្យ​បុរស រូបនេះ បានគេច​ផុតពី​ស្លាប់ ក្រោយ​ក្រុមគ្រូពេទ្យ​ធ្វើការ​វះកាត់ ៤ ម៉ោង​ទម្រាំ​ដក​ដែក​ថ្នាំង អំពៅ​នេះ​ចេញ​ដោយ​ជោគជ័យ​។

​យោងតាម​សារព័ត៌មាន​ចិន ឱ្យដឹងថា ហេតុការណ៍​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅក្នុង ទីក្រុង​ណាន​ថុង (Nantong) តាំងពី​ខែមីនា ម្ល៉េះ ប៉ុន្តែ​ទើបតែ​ល្បី​សុសសាយ​ពេញ​បណ្ដាញ អ៊ីនធឺណិត​នៅ​សប្ដាហ៍​នេះ​ប៉ុណ្ណោះ ក្រោយពី​អ្នកជំងឺ​ដែល​អាច​ដើរ​បាន​ធម្មតា​រូបនេះ​ត្រលប់ ទៅ​មន្ទីរពេទ្យ​កាលពី​ថ្ងៃ​ច័ន្ទ ដើម​សប្ដាហ៍​នេះ​ដើម្បី​អរគុណ​ក្រុមគ្រូពេទ្យ​ដែល​បាន​ជួយសង្គ្រោះ ជីវិត​របស់គាត់​៕ ប្រែ​សម្រួលៈ ខុម