​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានដាក់​ចេញ​អនុសាសន៍​ចំនួន​៦

112
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ច័ន្ទ សារុន ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានដាក់​ចេញ​នូវ អនុសាសន៍​ចំនួន ៦ ដើម្បី​ឲ្យ​គ្រប់​សមាជិក​ក្លិប និង​សាលា​គុន​ទាំង ៣៧ នៅ​ទូទាំងប្រទេស បន្ត​អនុវត្ត ដើម្បី​ឆ្ពោះទៅរក​ជោគជ័យ នៅក្នុង​ព្រឹត្តិការណ៍ កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​។​

​លោក​ប្រធាន​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បានបញ្ជាក់ ក្នុង​កិច្ចប្រជុំ​បូកសរុប​ការងារ និង​លើក​ទិសដៅ​បន្ត របស់​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា កាលពី​រសៀល ថ្ងៃទី​៩ ខែកក្កដា ឆ្នាំ​២០២០ នៅ​ទីស្នាក់ការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា​ថា​៖ ទី​១ គឺ​ត្រូវ​ពង្រឹង​យន្តការ​ច្បាប់ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង កែសម្រួល​ឡើងវិញ នៅក្នុង​ករណី​ចាំបាច់ ក្រមសីលធម៌​កីឡា ( Fair play ) ត្រឹមត្រូវ ។ ទី​២ ចាំបាច់​បង្រួបបង្រួម សាមគ្គី រួបរួមគ្នា ក្នុង​គ្រួសារ​កីឡា​គុន​ល្បុក្កតោ ទាំង​ក្នុងប្រទេស និង​ក្រៅប្រទេស ។ គ្រូបង្វឹក កីឡាករ កីឡាការិនី ល្បុក្កតោ ត្រូវ​បើកចំហរ វិសាលភាព​ការងារ ដើម្បី​ជំរុញ​ឲ្យ​មានការ​គាំទ្រ បង្កើត​សាលា​គុន ការចូលរួម​ហ្វឹកហាត់ ឲ្យ​បាន​ច្រើន ជា​អតិបរមា ដើម្បី​ស្វែងរក​កីឡាករ កីឡាការិនី​ឆ្នើម ប្រកបដោយ​ទេពកោសល្យ និង​គុណ​តម្លៃ​ខ្ពស់​។ ទី​៤ យកចិត្តទុកដាក់ ពង្រឹង​ឥទ្ធិ​ពលគុន​ល្បុក្កតោ ដោយ​ពង្រឹង​ការផ្សព្វផ្សាយ ឲ្យ​បាន​ទូលំទូលាយ នៅ​ទូទាំងប្រទេស និង​ក្រៅប្រទេស ។ ទី​៥ ពង្រឹង​ការងារ បណ្ឌិត្យសភា​ល្បុក្កតោ ឲ្យ​ក្លាយទៅជា មជ្ឈមណ្ឌល​បណ្ដុះបណ្ដាល​។ យើង​សង្ឃឹមថា សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា នឹង​ត្រៀម​ធ្វើ​មហាសន្និបាត​វិសាមញ្ញ ក្នុងករណី​ចាំបាច់ នៅពេល​ខាងមុខ ដើម្បី​កែទម្រង់​ថា ដឹកនាំ​អោយមាន​ប្រសិទ្ធភាព​៕​v