ប្រតិព័ទ្ធ​, តម្រិះ​, ចំណេះ​, សកម្ម​, ប្រទក្សិណ​, សកល​, ស័ង្កសី​, លោហៈ​, សគុណ​, សារ​វន្តៈ​, សក្កា​នុព​ល​, សកលភាវូបនីយកម្ម​, សក្ខីកម្ម​

133
ចែករម្លែក

ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ប្រតិព័ទ្ធ ( កិ​. ) (​ប្រតិ​ព​ទ្ធ​; ប​ដិ​ព​ទ្ធ​) ជាប់​, ជាប់​ស្អិត​, ជំពាក់​; ស្រឡាញ់​ជាប់ចិត្ត : ចិត្ត​កូនប្រុស​ខ្ញុំ បាន​ប្រតិព័ទ្ធ​ចំពោះ​រូបនាង​កញ្ញា​នោះ​ស៊ប់​ណាស់​ទៅហើយ មិនអាច​នឹង​ត្រឡប់​រាថយ ក្រោយ​វិញ​បានទេ ។ ប្រើ​ជា ន​. ក៏បាន : មាន​ប្រតិព័ទ្ធ ។ គុ​. ចិត្ត​ប្រតិព័ទ្ធ ។

តម្រិះ ( ន​. ) សេចក្ដី​ត្រិះ​, សេចក្ដី​រិះគិត : មនុស្ស​មានតម្រិះ​ល្អ គឺ​មនុស្ស​ដែលមាន​សេចក្ដី រិះគិត​ត្រូវ ។ សៀម​យកទៅ​ប្រើ​ជា ដាំ​រិ , បំប្លែង​ចេញពី​ពាក្យ ត្រិ នេះ​ក៏​គឺ ត្រិះ (​ត្រិះរិះ​) របស់​ខ្មែរ​នឹង​ឯង​; ពាក្យ​ខ្មែរ​យើង​ថា តម្រិះ ជា ន​. របស់ ត្រិះ​; រាជសព្ទ ប្រើ​ជា កិ​. ថា ទ្រង់​ព្រះ តម្រិះ គឺ​ទ្រង់មាន​ព្រះ​យោបល់​ត្រិះរិះ​, រិះរេ (​សៀម​ប្រើ​ជា រ​. ស​. ដែរ​ថា សុង​ផ្រៈ​ដាំ​រិ គឺ​ទ្រង់ ព្រះតម្រិះ​ហ្នឹងឯង​) ។

ចំណេះ ( ន​. ) សេចក្ដី​ចេះ​, ដំណើរ​ដែល​ចេះ (​ម​. ព​. វិជ្ជា​) ។

សកម្ម ( គុ​. ) ដែល​ប្រកបដោយ​កម្ម​, ដែល​ប្រព្រឹត្តទៅ​មួយអន្លើ​ដោយ​កម្ម​; ដែល​ទាក់ទង​ដោយ ការងារ​, ដែល​នៅ​មិន​ស្ងៀម​, ដែល​ចេះតែមាន​ដំណើរ​រវើករ​សិប​ជានិច្ច (​បារ​. Actif) ។

ប្រទក្សិណ ប្រទ័ក​-​សិន សំ​. ( ន​. ) (​បទ​ក្ខិ​ណ​) ការសម្ដែង​សេចក្ដី​គោរព​ឬ​សេចក្ដីស្រឡាញ់ ដោយ​ដើរ​ព័ទ្ធជុំវិញ​បុគ្គល​ឬ​វត្ថុ​អ្វីៗ ឲ្យ​បុគ្គល​ឬ​វត្ថុ​នោះ​នៅ​ជា​ខាងស្ដាំ​ដៃ : ធ្វើ​ប្រទក្សិណ​វិហារ ៣ ជុំ​…​។ ប្រើ​ជា កិ​. វិ​. ក៏បាន : ដើរ​ប្រទក្សិណ​; កាលដែល​ជូជក់​គាត់​រៀបនឹង​ចេញពីផ្ទះ​គាត់​បាន ដើរ​ប្រទក្សិណ​ផ្ទះ​និង​នាង​អមិត​តាប​នាបីៗ​ជុំ​ហើយ​ទើប​គាត់​ចេញទៅ​… (​ម​. កណ្ឌ​ជូជក​) ។

សកល ( គុ​. ឬ កិ​. វិ​. ) ដែល​ទួទៅ​; ទាំងអស់​,​ទាំងមូល​, ទាំងគ្រប់ : ចំណេះ​សាកល ចំណេះ​ដែល ទួទៅ​ក្នុង​លោក ។ ទាំង​សកល ឬ ទាំង​សាកល ពេញ​ទួទៅ​ទាំងអស់ ។ បែប​សាកល​បែប​ឬ បែបបទ​ដែល​ប្រើ​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល ។ ភ្លេង​សាកល ភ្លេង​ដែលមាន​លំនាំ​ត្រូវ​គ្នា​ក្នុង លោក​ទាំងមូល ។ របស់​សាកល របស់​ដែលមាន​ទួទៅ​ក្នុង​លោក​ទាំងមូល ។ ល្បែង​សាកល ល្បែង​ដែលមាន​បែប​ត្រូវ​គ្នា​ក្នុង​លោក​ទាំងមូល​; ស្រែក​ប្រកាស​ជា​សាកល ។​ល​។ បើ​រួម​ជា​បទ សមាស​រៀង​ពី​ខាងដើម​សព្ទ​ដទៃ ដូចជា សកលគ្រាម ស្រុក​ទាំងមូល​, ពេញ​ទាំង​ស្រុក​, អស់ទាំង​ស្រុក ។ សកលជម្ពូទ្វីប ជម្ពូទ្វីប​ទាំងមូល​, ពេញ​ទាំង​ជម្ពូទ្វីប ។

ស័ង្កសី ( ន​. ) លោហធាតុ​សុទ្ធ​មួយ​ប្រភេទ សម្បុរ​-​ស​ដូច​សំណ​សាច់​រឹង​, ប្រើការ​បាន​ច្រើនបែប : ថាំង​ស័ង្កសី​, រោង​ប្រក់​ស័ង្កសី (​ហៅ ស័​ង្គ​សី ក៏មាន​) ។

លោហៈ ( ន​. ) ធាតុ​សាច់​រឹង​ដែល​រំលាយ​សម្រាំង​ចេញពី​រ៉ែ​ហើយ គឺ​ដែក​, ស្ពាន់​, ទង់ដែង​, លង់ហិន​, សំរឹទ្ធិ​, ទង់ហ្វ៊ា​; … ។ លោហកម្ម ឬ​–​កិច្ច ការធ្វើ​លោហៈ​, មុខរបរ​លោហៈ ។ លោហកាន្ត មេដែក ។ លោហការ ឬ​–​ការី អ្នកធ្វើ​លោហៈ​, ជាង​លោហៈ (​មាន​ជាងដែក​ជា ដើម​); បើ​ស្ត្រី​ជា លោហការិកា ឬ​–​ការិនី ។ លោហកុម្ភៈ ឆ្នាំង​លោហៈ (​មាន​ឆ្នាំង​ស្ពាន់​ជាដើម​) ។ លោហកុម្ភី ឈ្មោះ​នរក​មាន​ស្រះ​លោហៈ​ធំ​មានទឹក​ពុះកញ្ជ្រោល​ជានិច្ច​… ។ លោហជាតិ (–​ជាត​) ជាតិ​លោហៈ​, លោហៈ​ទាំងពួង ។​

សគុណ សៈគុន​( គុ​. ) ដែល​ប្រកបដោយ​គុណ​, ដែលមាន​គុណ​, មាន​បំណាច់ : មនុស្ស សគុណ​, របស់​សគុណ​, ប្រាក់​សគុណ ។ ន​. មនុស្ស​ឬអ្វីៗ​ដែលមាន​គុណ​, ដែលជា​បំណាច់​, ជា​រង្វាន់ : ឲ្យ​ប្រាក់ ២០ រៀល​ជាស​គុណ ។​

សារ​វន្តៈ ( គុ ) ដែលមាន​ខ្លឹមសារ , ដែលមាន​សារ​ប្រ​យោ​ជ​ន៏ , ដែល​សំខាន់​ជា​មូលដ្ឋាន, ដែល​ប្រកបដោយ​ខ្លឹមសារ ,​ដែល​ល្អ​ប្រពៃ ។ ឧ​. រឿងនេះ​ចាត់ទុកជា​រឿង​សារវន្ត ចំពោះ​ជាតិ​)​។​

សក្កា​នុព​លៈ ( ន )​កម្លាំង​ដែល​អាច​ប្រើ​បាន ។ ( អ​. Potential )

សកល​ភា​វូប​នី​យក​ម្មៈ ន​. (​ផ្នែក​សេដ្ឋកិច្ច ) ពិភពលោក​បច្ចុប្បន្ននេះ បាន​ឈាន​ចូលទៅ​កាន់​យុគសម័យ​នៃ ’’ សេដ្ឋកិច្ច​សកលភាវូបនីយកម្ម ’’ ឫ​ក៏​ថា បច្ចុប្បន្ននេះ យើង​កំពុងតែ​រស់​នៅក្នុង ’’ សេដ្ឋកិច្ច​សកលភាវូបនីយកម្ម ( global economy ) ’’ ។ តាម​ការពិត និន្នាការ​នៃ​ស​កល​ភាវូបនីយកម្ម បានចាប់ផ្តើម​តាំងពី​យូរណាស់​មកហើយ ជាមួយនិង​ការចាប់​កំណើត នៃ​ពាណិជ្ជកម្ម​អន្តជាតិ និង​ចរាចរ​នៃ​មូលធន ។ ដំណើរកា​នេះ ត្រូវបាន​ជំរុញ​ឲ្យ​កាន់តែ​សកម្ម ឡើង​ថែមទៀត ដោយ​បដិវត្ត​ន៏​ដឹកជញ្ជូន និង​ទូរ​គម​នា​គម​ន៏ ។ កិច្ចដំណើរការ នៃ​សកល​ភា វូប​នីយកម្ម​ពាណិជ្ជកម្ម បានចាប់ផ្តើម​ឡើង​នៅក្រោម​ការជួយ​ជំរុញ នៃ​គោលនយោបាយ ពាណិជ្ជកម្ម នៅក្នុង​ដំណាក់កាល​ក្រោយ​ស​ង្គា​ម​លោក​លើក​ទី​២ ។

សក្ខី​កម្មៈ ( ន​) កិច្ច​ដែល​បុគ្គល​ម្នាក់ បញ្ជាក់ប្រាប់​ពី​អត្ថិភាព នៃ​រឿងហេតុ​ណាមួយ ដែល​ខ្លួន​បានដឹង​ដោយផ្ទាល់ ។ អ​. Testimony , ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​