មួយថ្ងៃ អាម៉េរិក​មាន​អ្នក​ឆ្លងកូវី​ដ​ចំនួន​៦៥.៥៥០​នាក់​

168
ចែករម្លែក

​មនុស្ស​៦៥.៥៥១​នាក់​ទៀត​បាន​ឆ្លងកូវី​ដ​១៩​​នៅ​ទូទាំង​អាម៉េរិក​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​កក្កដា ដោយ​កត់សំគាល់​ការឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​មិន​ដែល​មាន​នៅ​អាម៉េរិក​និង​នៅក្នុង​ប្រទេស​ណាៗ​ទាំងអស់​​នៅលើ​លោក​​នៅ​ពេល​ពលរដ្ឋ​អាម៉េរិក​ត្រូវបាន​ប្រាប់​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ឡើង​អំពី​វីរុស​ដែល​ឥឡូវ​កាន់តែ​ក្លាយជា​បញ្ហា​នយោបាយ​ខ្លាំង​ឡើង​។​

​ចំនួន​នេះ​លើស​ចំនួន​ឆ្លង​កាលពី​ថ្ងៃ​ពុធ​បន្តិច​(៦០.៥៤១​នាក់​) និង​កត់សំគាល់​ការឆ្លង​ប្រចាំថ្ងៃ​ខ្ពស់​បំផុត​ចាប់តាំងពី​កូវី​ដ​១៩​បង្ហាញខ្លួន​ដំបូង​នៅ​ចិន​កាលពី​ចុងឆ្នាំ​មុន​។​

​នៅពេល​ការឆ្លង​កើន​ឡើង​នៅ​រដ្ឋ​៤១​ ក្នុងចំណោម​រដ្ឋ​អាម៉េរិក​៥០ ជនជាតិ​អាម៉េរិក​កាន់តែ​បែកបាក់​លើ​បញ្ហា ដូចជា​បើក​សាលារៀន​និង​ស្ថាប័ន​ជំនួញ​ឡើងវិញ ។​បទបញ្ជា​របស់​អភិបាល​រដ្ឋ​និង​មេដឹកនាំ​​មូលដ្ឋាន​តម្រូវឲ្យពាក់​ម៉ាស់​មុខ និង​វា​កាន់តែ​បង្ក​ភាព​បែកបាក់​។​

​អាម៉េរិក​ឥឡូវ​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​ជំងឺ​កូវី​ដ​១៩​នេះ ដោយ​មាន​អ្នក​ឆ្លង​សរុប​ជាង​៣,១​លាន​នាក់ និង​១៣៣.១៩៥​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​/Ha

​ជនជាតិ​អាម៉េរិក​ជា​ច្រើន​ខ្លាច​រអា​នឹង​ទីសាធារណៈ​និង​ការដើរ​ផ្សារ​ទោះជា​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ខិតខំ​និយាយ​សម្រាល​អំពី​ហានិភ័យ​នៃ​ជំងឺ​នេះ​