​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​មាន​ជីវភាព​ខ្វះខាត​៥​គ្រួសារ​ទទួល​អំណោយ​ពី​កាកបាទក្រហម​ខេត្ត​

109
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​សាខា​កាកបាទក្រហម​ខេត្ត​ដឹកនាំ​ដោយ​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​។​លោក​បាន​ចុះសាកសួរ​សុខទុក្ខ​និង​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៥​គ្រួសារ​រស់នៅ​ភូមិ​ទួល​ជំ​ភ្លូ​ឃុំ​តា​ប៉ុន​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

​ក្នុងឱកាស​នោះ​លោក​បណ្ឌិត​ប៊ុត​គឹមស៊ាន​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​សេចក្តី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុនសែន​ប្រធាន​កាកបាទក្រហមកម្ពុជា​ជូន​ដល់​គ្រួសារ​ទាំងអស់​។​ដោយ​គួ​ស​ប្រសាសន៍ថា​ជានិច្ចកាល​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​តែងតែ​គិតគូរ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​បងប្អូន​ប្រជា​ពល រដ្ឋ​ដោយ​មិន​ប្រកាន់​ពី​និន្នាការ​ន​យោ បាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌​សម្បុរ​អ្វី​ទាំងអស់ “​ទីណា​មានការ​លំបាក​ទីនោះ​មាន​កាកបាទ ក្រហម​កម្ពុជា​” ។

​ជាពិសេស​ក្នុងពេលដែល​ពិភពលោក​កំពុង​ព្រួយបារម្ភ និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ សម្ដេច​បាន​យកចិត្ត​ទុក្ខ​ដាក់​ខ្ពស់បំផុត​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ​នៅ​មូលដ្ឋាន​ព្រោះ​ឥទ្ធិ​ល​ជំងឺ​កូ​វីដ​-១៩​។​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​និង​ជីវភាព​របស់​បងប្អូន​ក្នុងការ​ប្រកប​រប​រទ​ទួល​ទាន​ប្រចាំថ្ងៃ​សំខាន់​គ្រួសារ​ចាស់ជរា​គ្មាន​ទីពឹង​កុមារកំព្រា​ស្ត្រី​មេម៉ាយ​ក្រីក្រ​មានកូន​ច្រើន​អ្នក​ផ្ទុកមេរោគ​អេដស៍ និង​ជនពិការ​ទីទ័លក្រ ។​
​អំណោយ​មនុស្សធម៌​ដែល​បាន​ចែកជូន​មាន​៖​អង្ករ​,​មី​,​ឃី​ត​១​កញ្ចប់​,​ត្រីខ​,​ទឹកបរិសុទ្ធ​វី​ឃែ​រ​,​ថវិកា​៥​ម៉ឺន​រៀល​និង​សម្ភារ​ប្រើប្រាស់​ផ្ទះបាយ​មួយចំនួន​៕S/

​រូបថត​៖​សាខា​កាកបាទក្រហម​ខេត្ត​ចែក​អំណោយ​ដល់​ពលរដ្ឋ​ខ្មែរ​អ៊ិ​ស្លាម​ដែលមាន​ជីវភាព​ខ្វះខាត​ចំនួន​៥​គ្រួសារ​