​រដ្ឋបាលខេត្ត​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​

73
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្តបាត់ដំបង​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាន​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត​ក្រុង​ស្រុក​ស្តីពី​ការអប់រំ​ភាពជា​អ្នកដឹកនាំ រយៈពេល​២​ថ្ងៃ​(​ថ្ងៃទី​៩-១០​ខែកក្កដា​២០២០) ។​

​លោក​អភិបាលរង​ខេត្ត​មានប្រសាសន៍ថា​ការបើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​ថ្នាក់​ខេត្ត ក្រុង ស្រុក​ក្នុង​គោលបំណង​ដើម្បី​ពង្រឹងសមត្ថភាព​ជា​អ្នកដឹកនាំ​។​ជាពិសេស​គឺ​ការចែក រំលែក​បទពិសោធន៍ និង​ការរៀនសូត្រ​ពីគ្នា​ទៅវិញទៅមក​និង​ត្រៀមលក្ខណៈ​ដើម្បី​យកទៅ​បង្រៀន​បន្ត​ទៅដល់​ក្រុមប្រឹក្សាឃុំ សង្កាត់ នៅតាម​ក្រុង ស្រុក គោលដៅ​របស់ខ្លួន​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​៕S/