ស្ថានទូតចិនថា “ជំងឺរលាកសួតមិនស្គាល់ឈ្មោះ” សាហាវជាងកូវីដ១៩ កំពុងផ្ទុះឡើងនៅពាសពេញប្រទេសកាហ្សាក់ស្ថាន

5919
ចែករម្លែក

ក្រុមមន្រ្តីចិនបានព្រមានកាលពីថ្ងៃព្រហស្បតិ៍ទី៩កក្កដាថា “ជំងឺរលាកសួតមិនស្គាល់ឈ្មោះ” ជាមួយអត្រាមរណភាពខ្ពស់ជាងអត្រារបស់ជំងឺកូវីដ១៩ បានផ្ទុះឡើងនៅក្នុងប្រទេសកាហ្សាក់ស្ថាន។

យោងតាមវេបសាយរបស់ស្ថានទូតចិន ដែលដកស្រង់សេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងថា ខេត្តអាទីរ៉ូនិងខេត្តអាក់តូបេក៏ដូចជាទីក្រុងស្គីមកេន ឃើញមានការកើនឡើងករណីជំងឺនេះចាប់តាំងពីពាក់កណ្តាលខែមិថុនា។

ក្រសួងសុខាភិបាលកាហ្សាក់ស្ថាននិយាយថាខ្លួនបានកត់ត្រាករណីជំងឺរលាកសួតមិនស្គាល់ឈ្មោះនេះជាង ៣២.០០០ ករណីនៅចន្លោះថ្ងៃទី ២៩ ខែមិថុនានិងថ្ងៃទី ៥ ខែកក្កដា ជាមួយនឹងអ្នកស្លាប់ចំនួន ៤៥១ នាក់។

ស្ថានទូតបានបញ្ជាក់ថាកាហ្សាក់ស្ថានមានករណីស្លាប់ដោយសារជំងឺរលាកសួតចំនួន ១.៧៧២ នាក់ក្នុងឆមាសទីមួយនៃឆ្នាំនេះក្នុងនោះមាន ៦២៨ នាក់នៅខែមិថុនាដែលអ្នកខ្លះជាជនជាតិចិន។

ការព្រមាននេះនាំឱ្យគេនឹកឃើញពេលដែលអ្នកវិទ្យាសាស្ត្រចិនប្រកាសប្រាប់ពិភពលោកកាលពីខែមករាថាពួកគេបានរកឃើញវីរុសមួយប្រភេទមិនធ្លាប់ឃើញពីមុនដែលស្រដៀងនឹងជំងឺរលាកសួត ដែលឥឡូវត្រូវគេស្គាល់ថា SARS-CoV-2 ឬកូវីដ១៩៕ ដោយ៖ កញ្ញាដាលីស

ជំងឺរលាកសួតថ្មីមួយទៀតកំពុងផ្ទុះពេញប្រទេសកាហ្សាក់ស្ថាន