ខេត្តចំនួនបួនដុតបំផ្លាញវត្ថុតាងគ្រឿង ញៀនគ្រប់ប្រភេទទម្ងន់សរុប២៣,៦៤៧.០៨ក្រាម

171
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ នៅទីលានបាល់ទាត់ភូមិរំចេក៤សង្កាត់រតនះក្រុងបាត់ដំបងនាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ សាលាដំបូងខេត្តចំនួនបួនបានប្រារព្ធពិធីទិវាប្រយុទ្ធប្រឆាំងគ្រឿងញៀន២៦ មិថុនា ២០២០ ក្រោមប្រធានបទ: “ការយល់ដឹងច្បាស់លាស់នាំឲ្យការថែទាំមានប្រសិទ្ធិភាព និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀនគ្រប់ប្រភេទចំនួនគីឡូក្រាមក្រោមអធិបតីភាពលោកកើត រិទ្ធរដ្ឋមន្ត្រីក្រសួងយុត្តិធម៌។

ចូលរួមក្នុងពិធីនេះដែរមាននាយឧត្តមសៅ សុខាមេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោករដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ លោកអភិបាលខេត្តទាំង៤ខេត្ត មន្ត្រីរាជការ កងកម្លាប់អាវុធទាំង៣​ប្រភេទ ប្រជាពលរដ្ឋនិងយុវជនបន្សាបគ្រឿងញៀនសរុបជាង៣០០នាក់។

បន្ទាប់ពីលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តអានរបាយការណ៍ស្តីពីលទ្ធផលការអនុវត្តផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់រួចមកលោកនួន សានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំ
បងនិងជាតំណាងសាលាដំបូងខេត្តទាំងបួនដោយបានបញ្ជាក់ថាសំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបាត់ដំបងចំនួន១៦៩រឿងមានថ្នាំញៀន ១.ប្រភេទមេតំហ្វេតាមីនម៉ាទឹកកក(ICE)ទម្ងន់១៦,១១០.២៣ក្រាម។ ២.ប្រភេទមេតំហ្វេតាមីន(WY) ចំនួន៦១,៣២០គ្រាប់ទម្ងន់៥៥១៨.៨០ក្រាម។

សំណុំរឿងព្រហ្មទណ្ឌរបស់សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំងចំនួន១៨២រឿងមានថ្នាំញៀន: ១.ប្រភទមេតំហ្វេតាមីនម៉ាទឹកកកICE ទម្ងន់២២៨,៥២ ក្រាម។ ២.ប្រភទមេតំហ្វេតាមីនWYចំនួន២គ្រាប់ទម្ងន់០,១៨ក្រាម។

លោកកើត រិទ្ធបានបន្តថា គិតមកដល់បច្ចុប្បន្នរាជរដ្ឋាភិបាលបានប្រកាសដាក់ឲ្យអនុវត្តជាបន្តបន្ទាប់យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនចំនួន៥លើកហើយជាលទ្ធផលនៃយុទ្ធនាការចាប់ពីលើកទី១រហូតដល់លើកទី៥ គិតត្រឹមរយះពេល៤ខែឆ្នាំ២០២០នេះ
ឃើញថាមានគ្រឿងញៀនសរុបចំនួនជិត៣០ម៉ឺនករណីត្រូវបានបង្ក្រាបនិងចាប់ខ្លួនជនសង្ស័យជិត៦ម៉ឺននាក់និងរឹបអូសគ្រឿងញៀនសរុប១.៦៥០គីឡូក្រាម៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម