PSG ត្រៀមខ្លួន​ឆ្លើយតប​តាម​ការទាមទារ​ប្រាក់​ឈ្នួល​១០​លាន​ផោន​របស់​អាល​ដឺ​វេ​រ៉េ​ល​ក្នុង​មួយ​រដូវ​កាល​

1202
ចែករម្លែក

​ក្លឹប Paris Saint Germain មានបំណង​ឆ្លើយតប​ការទាមទារ​ប្រាក់​ឈ្នួល​១០​លាន​ផោន របស់​កីឡាករ ថូ​ប៊ី អាល​ដឺ​វេ​រ៉េ​ល (Toby Alderweireld) ដើម្បី​អូសទាញ​ឱ្យ​កីឡាករ រូបនេះ​ទៅ លេង​នៅ​បារាំង ។​
​ ​
​កីឡាករ​សញ្ជាតិ​បែលហ្ស៊ិក​រូប នេះ​គ្រោង​ចាក​ចេញពី​ក្លឹប Spurs នៅ រដូវក្តៅ​នេះ បន្ទាប់ពី​ការ ចរចា​កិច្ចសន្យា ថ្មី​បាន​បរាជ័យ ។​
​ ​
​អាល​ដឺ​វេ​រ៉េ​ល ចង់បាន​កិច្ចសន្យា ដែលមាន​ប្រាក់​ឈ្នួល​២០០.០០០​ផោន ក្នុង​មួយ​សប្តាហ៍ គឺ​ជិត​ទ្វេដង​នៃ​ប្រាក់ ឈ្នួល​បច្ចុប្បន្ន ។ អាល​ដឺ​វេ​រ៉េ​ល ចង់បាន កិច្ចសន្យា​រយៈពេល​៥​ឆ្នាំ ជា​អ្វីដែល​ក្លឹប Tottenham មិន​ចង់​ផ្តល់ ពីព្រោះ​ខ្សែ ការពារ​រូបនេះ​មាន​វ័យ​២៩​ឆ្នាំ​ហើយ ។​
​ ​
​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​និង PSG អន្ទះសា​ចង់បាន អាល​ដឺ​វេ​រ៉េ​ល ប៉ុន្តែ​ក្លឹប​យក្ស​បារាំង បាន​ត្រៀមខ្លួន​ចាប់ ផ្តើម​មុនគេ​ដោយបាន​បង្ហាញថា ពួកគេ ត្រៀម​ផ្តល់ជូន​កិច្ចសន្យា​ដែល​កីឡាករ រូបនេះ​ចង់បាន ។​
​ ​
​លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ បាន ប្រាប់ អាល​ដឺ​វេ​រ៉េ​ល រួចហើយ​ថា អាច​ចាកចេញ​បាន នៅ​រដូវក្តៅ​នេះ ហើយ​លោក​បាន​ទុក​បញ្ហា​នេះ​ឱ្យ​នាយក ក្លឹប ដា​នី​ញែ​ល ឡេ​វី (Daniel Levy) ដោះស្រាយ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​កីឡាករ ថូ​ប៊ី អាល​ដឺ​វេ​រ៉េ​ល

ទីតាំងផ្សាយពាណិជ្ជកម្ម