កា​ហ្សាក់​ស្ថាន​បដិសេធ​របាយការណ៍​ចិន​អំពី​ជំងឺ​រលាក​សួត​សាហាវ​ថ្មី តែ​ព្រមាន​បណ្តេញចោល​គណៈរដ្ឋមន្ត្រី​បើ​..

5089
ចែករម្លែក

​អាជ្ញាធរ​កា​ហ្សាក់​ស្ថាន​នៅ​ថ្ងៃ​សុក្រ​ទី​១០​កក្កដា បាន​ច្រាន​ចោល​ការព្រមាន​របស់​ស្ថានទូត​ចិន​ដែល​អោយ​ពលរដ្ឋ​ខ្លួន​មានការ​ប្រុងប្រយ័ត្ន​អំពី​ការផ្ទុះ​ជំងឺ​រលាក​សួត​ថ្មី​មួយ​នៅក្នុង​ប្រជាជាតិ​នៅ​អាស៊ី​​កណ្តាល​មួយ​នេះ​ដោយ​បាន​ពណ៌​នាវា​ថា​ឆ្លង​សម្លាប់​មនុស្ស​ជាងកូ​វីដ​១៩​ទៀត​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​០៩​កក្កដា ស្ថានទូត​ចិន បានកត់សំគាល់​កំណើន​នៃ​ការ​កើត​ជំងឺ​នេះ​នៅក្នុង​ទីក្រុង​របស់​កា​ហ្សាក់​ស្ថាន​ជាច្រើន ដូវជា​អាទីរ៉ាវ ,​អាក់​តូបេ និង​ស៊ីម​កេន ចាប់តាំងពី​ពាក់កណ្តាល​ខែ​មិថុនា​មក​។​

​ទោះជា​យ៉ាងណា ក្រសួង​សុខាភិបាល​កា​ហ្សាក់​ស្ថានកា​លពី​ថ្ងៃ​សុក្រ បាន​ហៅ​របាយការណ៍​ក្នុង​សារព័ត៌មាន​ចិន ដែល​យោង​តាម​ស្ថានទូត​របស់ខ្លួន ថា​ជា​«​ព័ត៌មាន​ក្លែងក្លាយ​»​។​

​ក្រសួង​បាន​និយាយថា ចំនួន​ឆ្លង​មេរោគ រោគ​ផ្សិត​និង​វីរុស​រលាក​សួត​នៅ​ក្នុងកា​ហ្សាក់​ស្ថាន រួម​ទាំង​ករណី​មិន​ច្បាស់លាស់​ខ្លះ វ​ស្របតាម​គោលការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​ទេ រីឯ​«​ព័ត៌មាន​ចុះ​​ផ្សាយ​ដោយ​សារព័ត៌មាន​ចិន​ខ្លះ​អំពី​ជំងឺ​រលាក​សួត​ប្រភេទ​ថ្មី​នៅ​កា​ហ្សាក់​ស្ថាន​នោះ មិន​ត្រឹមត្រូវ​ទេ​»​។​

​កា​ហ្សាក់​ស្ថាន ដែល​បាន​បិទ​ខ្ទប់​ប្រទេស​សាជាថ្មី​នៅ​សប្តាហ៍​នេះ​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូវី​ដ​១៩ មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ជិត​៥៥.០០០​នាក់ ក្នុងនោះ ២៦៤​នាក់​បាន​ស្លាប់​។​

​កាលពី​ថ្ងៃ​ព្រហស្បតិ៍​០៩​កក្កដា ប្រទេស​អាស៊ី​កណ្តាល​សំបូរ​ប្រេង​នេះ​មាន​អ្នក​ឆ្លង​ប្រចាំថ្ងៃ​១.៩៦២​នាក់ និង​១.៧២៦​នាក់​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​។​

​ជុំវិញ​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​នេះដែរ ប្រធានាធិបតី​កា​ហ្សាក់​ស្ថានកា​លពី​ថ្ងៃ​១០​កក្កដា​បាន​និយាយ​គំរាម​ថា ប្រសិន​បើ​ស្ថានភាព​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​មិនប្រសើរ​ឡើង​ទេ​នៅ​យ៉ាងយូរ​ត្រឹម​ចុង​នៃ​ពេល​បិទ​​ខ្ទប់​លើក​ទី​២​នេះ​ទេ នោះ​វា​នឹង​នាំអោយ​មាន​សំណួរ​អំពី​លទ្ធភាព​ធ្វើការ​របស់​គណៈរដ្ឋមន្ត្រី​បច្ចុប្បន្ន​។​លោក​កាស​ស៊ីម​-​ហ្សូ​ម៉ាត តូ​កាយេ​វ បាន​ព្រលយ​ថា លោក​អាច​នឹង​បណ្តេញចោល​គណៈរដ្ឋមន្ត្រី​របស់លោក ​បើ​ការបិទ​ខ្ទប់​រយៈពេល​២​សប្តាហ៍​លើក​ទី​២​នេះ​នៅតែ​មិន​អាច​ទប់ស្កាត់​និង​គ្រប់គ្រង​ជំងឺ​កូវី​ដ​១៩​បាន​។​

​លោក​ប្រធានាធិបតី​បាន​និយាយថា​រដ្ឋាភិបាល​បាន​លៃ​ប្រាក់​ទុក​៣៦៣​លាន​ដុល្លារ​ទៀត​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​ហើយ​បាន​អំពាវនាវ​អោយ​ធនាគារ​កណ្តាល​បន្ទាប​គោលដៅ​អតិផរណា​របស់ខ្លួន​​ពី​៩​ភាគរយ​មក​នៅត្រឹម​៨​ទៅ​៨,៥​ភាគរយ​នៅ​ឆ្នាំនេះ​។​

​លោក​ក៏​បញ្ជា​អោយ​គណៈរដ្ឋមន្ត្រី​ធ្វើអោយ​សេដ្ឋកិច្ច​មាន​សកម្មភាព​ឡើងវិញ បន្ទាប់​ពី​ធ្លាក់ចុះ​១,៨​ភាគរយ​នៅ​រយៈពេល​ចាប់ពី​ខែ​មករា​ដល់​មិថុនា នៅពេល​វិស័យ​សេវា​រងគ្រោះ​ពី​ការឆ្លង​ថ្មី​និង​ការបិទប្រ​​ទេស​លើក​ទី​១​ពី​ខែ​មីនា​ដល់​ឧសភា​៕​ប្រែ​សម្រួល​៖​វាសនា​

ប្រធានាធិបតី​កា​ហ្សាក់​ស្ថាន បញ្ជា​អោយ​រដ្ឋាភិបាល​ទប់ស្កាត់​កូវី​ដ​១៩​អោយបាន​ជោគជ័យ​ផង​និង​ដំណើរការ​សេដ្ឋកិច្ច​ឡើង​វិញ​ផង​