ប្រធាន​សមាគម​សិល្បក​រ​ខ្មែរ​អាណត្តិ​ថ្មី អះអាងថា​មិន​យក​ស្ថាប័ន​នេះ​បម្រើ​នយោបាយ​ទេ

1045
ចែករម្លែក

(​ភ្នំពេញ​) ៖ អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ដែល​ទើប​ជាប់ឆ្នោត ជា​ប្រធាន​អាណត្តិ​ថ្មី​របស់​សមាគម​សិល្បក​រ​ខ្មែរ​បាន​អះអាងថា​អ្នកនាង​នឹង​​មិន​យក​សមាគម​មួយ​នេះ ទៅ​ពាក់ព័ន្ធ​សកម្មភាព​នយោបាយ​នោះដែរ​។​
​ ​
​ទោះជា​យ៉ាងណា​អ្នកនាង​បញ្ជាក់​ទុក​ថា បើ​អ្នកនាង​បង្ហាញមុខ​ក្នុង​សកម្មភាព​នយោបាយ​ណាមួយ​នោះ គឺជា​សិទ្ធិ​បុគ្គល​ប៉ុណ្ណោះ​។
​ ​
​ឆ្លើយតប​នឹង​ការ​ចោទសួរ​របស់​អ្នកសារព័ត៌មាន ក្រោយ​ប្រកាស​សុពល​ភាពជា​ប្រធាន​ជំនួស​លោក សុះ ម៉ាច អ្នកនាង​ច​ន ច័​ន្ធ​លក្ខិណា អះអាងថា​អ្នកនាង​នឹងមិន​គៀរគរ​តារា​សិល្បៈ ក្នុងនាម​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ ទៅ​បម្រើអោយ​កិច្ចការ​នយោបាយ​នោះទេ បើ​ទោះ​ក្នុងពេល​អ្នកនាង​ដើរតួ​ជា​ប្រធាន​សមាគម​សិល្បករ​ស្ម័គ្រចិត្ត​ជួយ​សង្គម គឺ​អ្នកនាង​ត្រូវគេ​ដឹងថា​បាន​ធ្លាប់​ដឹកនាំ​តារា​សិល្បៈ​​ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ​ដូចជា ចូល​ហែរ​គណបក្ស​បោះឆ្នោត​ជាដើម​។​
​ ​
​អ្នកនាង​បន្ថែមទៀតថា ក្រោយពេល​ទទួល​សំលេងឆ្នោត​ជាប់​ជា​ប្រធាន​ជំនួស​លោក សុះ ម៉ាច​អ្នកនាង​នឹង​ប្រគល់​សមាគម​ចាស់​អោយ​​ទៅ​អនាគត​ស្វាមី​ទទួលខុសត្រូវ ហើយ​អ្នកនាង​នឹង​ពង្រីក​សកម្មភាព​ក្នុងការ​ដឹកនាំ​សមាគម​សិល្បករ​ខ្មែរ​អោយមាន​ការរីកចំរើន​។​
​ ​
​គួរ​បញ្ជាក់ថា អ្នកនាង ច​ន ច័ន្ទ​លក្ខិណា ត្រូវបាន​ជាប់​ឈ្មោះ​ជា​ប្រធាន​សមាគម​សិល្បករ​ខ្មែរ​កាលពី​ព្រឹក​ថ្ងៃទី​៧ កក្កដា​ដោយ​ទទួលបាន​​សំលេង​ឈ្នះ​លើសលប់​លើ​បេក្ខភាព​២​រូប​ទៀត គឺ​លោក អៀង ស៊ី​ធុល ជា​សាស្ត្រាចារ្យ​សិល្បៈ​ចម្រៀង និង​លោក កុយ ស៊ី​ឌឿ​ន​ម្ចាស់​ផលិត​​កម្ម​ឌី​ភី​៕ ​ដោយ ៖វិបុល

អ្នកនាង ច​ន ច័ន្ទ​លក្ខិណាផ្តល់សម្ភាសន៍ដល់អ្នកកាសែត ក្រោយ​ជាប់ឆ្នោត ជា​ប្រធាន​អាណត្តិ​ថ្មី​របស់​សមាគម​សិល្បក​រ​ខ្មែរ

ទីតាំងផ្សាយពាណិជ្ជកម្ម