កិច្ចប្រជុំសាមញ្ញលើកទី១៣ ខែកក្កដារបស់ក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យលើកពីបគ្ហាក្រុមហ៊ុនទឹកស្អា កុងទ័រភ្លើងដើរលឿន

73
ចែករម្លែក

ដោយ:ប.ជ័យ/បន្ទាយមានជ័យ ៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣ នាខែកក្កដាឆ្នាំ២០២០ដែលពិនិត្យលទ្ធផលនិងដំណោះស្រាយនៃខែមិថុនា កន្លងមក របស់ក្រុមប្រឹក្សាខេត្តនេះបានលើកយកបញ្ហាសំខាន់ៗយកមកដោះស្រាយដូចជាបញ្ហាក្រុមហ៊ុនទឹកស្អាត បញ្ហាកុងទ័រភ្លើងដើរលឿនខុសពីប្រក្រតី។

បញ្ហាចុះធ្វើអត្តសញ្ញាណកម្ម មានអ្នកក្រីក្រពិតមានអ្នកតវ៉ា បញ្ហាស្រាថ្នាំតាំងគួយពុលមនុស្ស ស្លាប់ បញ្ហាបន្តទប់ជម្ងឺរីករាលដាលកូវីដ.១៩បាន និងបញ្ហាខ្វះទឹកប្រើប្រាស់មនុស្ស សត្វ បើភ្លៀងនៅមិនធ្លាក់មកឲ្យបានគ្រាប់គ្រាន់នៅខាងមុខ។

កិច្ចប្រជុំកាលពី ថ្ងៃទី៩ ខែ កក្កដា ឆ្នាំ២០២០ នៅសាលប្រជុំក្រុមប្រឹក្សានៃសាលាខេត្តដោយមានការចូលរួម លោកខេង ស៊ុ ប្រធានក្រុមប្រឹក្សាខេត្ត លោកអ៊ុរាត្រី អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់។

ក្នុងកិច្ចប្រជុំនោះលោកក្រុមប្រឹក្សាខេត្តបានលើកយកបញ្ហាមួយចំនួនមកដាក់អោយពិនិត្យ ដោះស្រាយដូចជាលោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យបានធ្វើការណែនាំដល់ក្រុមហ៊ុនទឹកស្អាតឲ្យរកប្រភពទឹកផ្គត់ផ្គង់ដោយខ្លួនឯងឲ្យបានត្រឹមត្រូវ ដូចជាជីកស្រះនិងអាងស្តុកទឹកនៅពេលទឹកខ្វះ ។

ក្រុមហ៊ុនទឹកស្អាតត្រូវចំណាយលុយទិញដីជីកស្រះស្តុកទឹកទុកសម្រាប់ប្រើប្រាស់នៅពេលខែប្រាំងពីអាងរបស់ខ្លួន។

បញ្ហានេះ បើក្រុមហ៊ុនទឹកស្អាតធ្វើមិនបាន ត្រូវបញ្ឍប់សកម្មភាពអាជីវកម្ម ហើយរកអ្នកវិនិយោគថ្មីដែលមានលទ្ធភាពមកជំនួសវិញ។

លោកបាននិយាយបន្តថា៖ រហូតមកទល់នេះ ជាង៥ឆ្នាំហើយ ដែលក្រុមហ៊ុនទឹកស្អាតយកបង្គោលមកបោះទប់ទឹកដាក់ការុងដីបិទទឹកស្ទឹងស្ទាក់យកទឹកដើម្បីបូមចែកចាយអតិថិជន ដែលធ្វើឲ្យប្រជាពលរដ្ឋរស់នៅខ្សែទឹកខាងនៃក្រោមស្ទឹងខ្វះទឹកប្រើប្រាស់ ។

ឯបញ្ហា១ទៀតកន្លងមកមានប្រជាពលរដ្ឋរអ៊ូរទាំយ៉ាងខ្លាំងអំពីបញ្ហាអគ្គិសនីដែលថា គីឡូវ៉ាត់ដើរលឿនទ្វេដងជាមុន ។
ស្នើឲ្យអង្គភាពអគ្គិសនីរដ្ឋនិងសេវាករធ្វើការពន្យល់ជូនប្រជាពលរដ្ឋអំពីបញ្ហាប្រើប្រាស់ថាមពលអគ្គិសនីផង ។

ក្នុងនោះ មន្ទីរអង្គភាពបានអនុវត្តកន្លងកសាងផែនការនិងលើកទិសដៅប្រចាំខែប្រចាំឆ្នាំរបស់ខេត្ត មន្ទីរនិងអង្គភាពទទួលបានលទ្ធផលល្អ សមត្ថកិច្ចក្នុងខេត្តថែរក្សាសណ្តាប់ធ្នាប់សាធារណៈ រក្សាបាននូវសុខសន្តិភាពបង្កលក្ខណៈឲ្យប្រជាពលរដ្ឋសម្បូរសប្បាយ ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍបានមួយកំរិតទៀត ។

មន្ត្រីគ៏លើកឡើងពីបញ្ហាការទប់ស្កាត់ក្នុងការសាងសង់សំណង់ខុសបច្ចេកទេស ។
បន្តទប់ស្កាត់ អប់រំ និងត្រូវណែនាំប្រជាពលរដ្ឋឲ្យបានយល់ដឹងពីគ្រោះថ្នាក់នៃគ្រឿងញៀននិងជាសឲ្យឆ្ងាយពីគ្រឿងញៀនដើម្បីឈានទៅលុបបំបាត់ការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន។

បានលើកបញ្ហាទំនាស់ដីធ្លី និងសំណង់អនាធិបតេយ្យនៅក្នុងខេត្ត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងខេត្តឲ្យបានល្អដើម្បីដោះស្រាយបន្តទៀត។

លោកអ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានថ្លែងថា៖ កាបញ្ចេញមតិពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនេះគឺដើម្បីកែលំអរនូវប្រព័ន្ធអភិបាលកិច្ចល្អនៅតាមថ្នាក់រដ្ឋបាលនានាដើម្បីជំរុញដល់លទ្ធិប្រជាធិបតេយ្យនៅក្នុងភូមិដ្ឋាន ។

ការជំរុញអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចនៅក្នុងមូលដ្ឋាន និងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រទូទាំងខេត្តផងដែរ។ ហើយសព្វថ្ងៃនេះរដ្ឋាភិបាលកំពង់ប្តេជ្ញាចិត្តក្នុងការធ្វើការកែទម្រង់រដ្ឋាភិបាលថ្នាក់ក្រោមជាតិឲ្យមានលក្ខណៈសីុជំរៅ និងយូរអង្វែង ទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយតាមរយៈការបង្កើតក្រុមប្រឹក្សាខេត្ត។

លោកអ៊ុរាត្រីបានយកបញ្ហាទាំងអស់នេះដើម្បីយកទៅពិភាក្សានៅក្នុងអង្គប្រជុំរបស់ក្រុមប្រឹក្សាខេត្តបន្តទៀតដើម្បីរកដំណោះស្រាយជូនប្រជាពលរដ្ឋ៕/B