ការិយាល័យជំនាញបញ្ជូជនសង្ស័យ​២នាក់ និងថ្នាំញៀនម៉ាទឹកកកជិត​៧ក្រាមទៅតុលាការខេត្តពីបទជួញ​ដូរគ្រឿងញៀន

91
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀនខេត្តកាលពីព្រឹកថ្ងៃ១០ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជូនជនសង្ស័យ២នាក់និងថ្នាំញៀនម៉ាទឹកកកមួយចំនួនទៅតុលាការខេត្តក្រោយពេលកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌនៃអធិការនគរបាលស្រុកឯកភ្នំឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ នៅចំណុចភូមិព្រែកក្រូចឃុំព្រែកនរិន្ទស្រុកឯកភ្នំខេត្តបាត់
ដំបង។

លោកវរសេនីយ៍ទោ សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនស័ង្សយប្រុសទាំង២នាក់មានឈ្មោះប៊ុត ប៊ុនមាន អាយុ២៥ឆ្នាំ នៅភូមិរតនៈសង្កាត់រតនៈ ក្រុងបាត់ដំបង និងឈ្មោះ សួន ដារ៉ា អាយុ៣៦ឆ្នាំ នៅភូមិអូសទូក ឃុំកំពង់ព្រៀងស្រុកសង្កែ។ ចំណែកវត្ថុតាងដែលដកហូតបាមាន៖ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ម៉ាទឹកកក ICE) សរុបចំនួន៣ថង់ទម្ងន់១១,៣៤ក្រាម ទូរស័ព្ទដៃ២គ្រឿងនិងថង់សម្រាប់ច្រករំលែកថ្នាំញៀនមួយចំនួន។

លោក សុខ និមល នាយការិយាល័យជំនាញបានឲ្យដឹងថាក្រោយពេលជនសង័្សយទាំង២​នាក់ឆ្លើយសារភាពរួចមក លោកបានបញ្ជាឲ្យកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕/B