ដេវីដ ដឺ ហ្គៀ ចូលរួម​ហ្វឹកហាត់​ខណៈ​ការប៉ាន់ប្រមាណ​អំពី​អនាគត​នៅ​បន្ត​

1481
ចែករម្លែក

​អ្នកចាំទី ដេវីដ ដឺ ហ្គៀ (David De Gea) មកដល់​កន្លែង​ហ្វឹកហាត់​របស់ ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត ខណៈ​ការ ប៉ាន់ប្រមាណ​អំពី​អនាគត​បន្ត​ស្ថិតក្នុង ភាពមិនច្បាស់លាស់ ។​
​ ​
​កីឡាករ​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូប នេះ​ត្រូវបាន​ភ្ជាប់​យូរ​មកហើយ​ទៅនឹង ក្លិប​យក្ស Real Madrid នៅ​ក្របខ័ណ្ឌ La Liga ស្របពេល​ពាក្យ​ចចាមអារ៉ាម នៅតែ​បន្ត​កើតមាន​។​
​ ​
​ក្លិប ដាំ​រិដ កំពុងតែ​ស្វែងរក អ្នក​ជំនួស​កីឡាករ ឃី​ឡ័​រ ណា​វ៉ាស (Keylor Navas) ហើយ​មើលឃើញ ដឺ ហ្គៀ ឬ​អ្នកចាំទី ធី​បូត ខ​ត​ធឹ​ស (Thibaut Courtois) របស់​ក្លិប​ឆេ​ល​ស៊ី គឺជា​គោល ដៅ​ផ្ទេរ​ចម្បង​របស់ខ្លួន​។​
​ ​
​ដឺ ហ្គៀ ស្ថិតក្នុង​ទម្រង់​លេង ដ៏​ល្អជា​ថ្មី​ម្តងទៀត​នៅ​រដូវ​កាល​នេះហើយ​ក្រុម​បិសាច​ក្រហម​មិន ចង់បាន​អ្វី ក្រៅពី​ចង់ឱ្យ​កីឡាករ​រូបនេះ​បន្ត​នៅ ពហុ​កីឡដ្ឋាន Old Trafford ។​
​ ​
​សេចក្តីរាយការណ៍​នៅ​សប្តាហ៍​នេះ​បាន​លើកឡើងថា ក្លិប​មាន បំណង​ចងជើង​កីឡាករ​រូបនេះ ជាមួយ កិច្ចសន្យា​ថ្មី​ដែល​ធ្វើឱ្យ ដឺ ហ្គៀ ក្លាយជា កីឡា​ករទី​២​ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់ជាង គេ បន្ទាប់ពី​ខ្សែប្រយុទ្ធ អា​ឡិ​ក​ស៊ី​ស​-​សាន​ឆេស (Alexis Sanchez) ដែលមាន​ប្រាក់​ឈ្នួល ៣៥០.០០០​ផោន​ក្នុង មួយ​សប្តាហ៍​។​
​ ​
​កិច្ចសន្យា​របស់ ដឺ ហ្គៀ នឹង​ផុត នៅ​ដំណាច់​រដូវ​កាល​នេះ​។ អនាគត​របស់​កីឡាករ​រូបនេះ​ស្ថិត ក្នុង​ភាពមិន ច្បាស់លាស់ ខណៈ​ក្លិប​ធំៗ​នៅ​អឺរ៉ុប កំពុង​ឃ្លាំមើល ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​អ្នកចាំទី ដេវីដ ដឺ ហ្គៀ

ទីតាំងផ្សាយពាណិជ្ជកម្ម