​បាញ់សម្លាប់​ស្ត្រី​ជា​សង្សារ​ក្នុង​ក្លិប​ខារ៉ាអូខេ​នៅ​ស្រុក​ពញាក្រែក​

240
ចែករម្លែក

​ដោយ​:​គង់​ហេង​/​ត្បូងឃ្មុំ​:​បុរស​ជា​មន្ត្រីនគរបាល​ព្រហ្មទណ្ឌ​ម្នាក់​បាន​បាញ់សម្លាប់​ស្ត្រី​ជា​សង្សារ​ម្នាក់​ចេញពី​ក្នុង​រថយន្ត​នៅក្នុង​បរិវេណ​ក្លិប​ខារ៉ាអូខេ​មួយកន្លែង​ស្ថិតក្នុង​ភូមិ​ជី​មាន់​កណ្តាល​ឃុំ​ក្រែក​ស្រុក​ពញាក្រែក​នៅ​ម៉ោង​ប្រមាណ​ជិត ៨​យប់​ថ្ងៃទី​៩ ខែ​ក្កដា ឆ្នាំ​២០២០​។

​ដោយសារ​ទំនាស់​ពាក្យសម្តី​ក្នុងពេល​ផឹកស៊ី​នៅ​កន្លែង​ឃាតកម្ម​នោះ​។​ប៉ុន្តែ​ក្រោយ​ពេលធ្វើ​សកម្មភាព​បាញ់សម្លាប់​ជនរងគ្រោះ​រួចហើយ​ជនសង្ស័យ​បាន​ព្យាយាម​បើករថយន្ត​រត់គេច​ចេញ​ពី​កន្លែងកើតហេតុ​។​ចៃដន្យ​ក៏ត្រូវ​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​គឺ​បុក​ពី​ខាងក្រោយ​រថយន្ត​ធុន​ធំ​មួយគ្រឿង​ក្នុងភូមិ​ពោធិ​ស្រុក​ឃុំ​កោង​កាង​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​រថយន្ត​បាន​ខូចខាត​យ៉ាងដំណំ​ប​ញ្ជួ​ន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។​


​ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​អាយុ ២០ ឆ្នាំឈ្មោះ ហេង សុ​ហៀ​ម ហៅ ហ៊ីម មាន​ទីលំនៅ​ភូមិ​៣៧ ឃុំ​ក្រែក​បាន​រងរបួស​ធ្ងន់ ដោយ​អាវុធខ្លី​ចំនួន​មួយ​គ្រាប់​ចំ​កដៃ​ខាងឆ្វេង ធ្លា​យមក​គល់​ដោះ​ខាងឆ្វេង​និង​ធ្លា​យមក​ឆ្អឹងខ្នង​ខាងស្តាំ​បណ្តាលឱ្យ​ស្លាប់​ពេល​ប​ញ្ជួ​ន​ទៅកាន់​មន្ទីរពេទ្យ​។ ចំណែក​ជនសង្ស័យ​ឈ្មោះ មូល ទិ​ត​ឧ​ត្ត​ម អាយុ ៣៤ ឆ្នាំ​នៅ​ក្រុង​កំពង់ចាម​។ ជនរងគ្រោះ និង​ជនសង្ស័យ​ជា​សង្សារ​នឹង​គ្នាច្រើន​ឆ្នាំ​មកហើយ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​បែន​រ័ត្ន​ស្នងការ​នគរបាល​ខេត្ត​ត្បូងឃ្មុំ​បានឱ្យដឹងថា​ករណីនេះ​ខាង​លោក​នៅ​មិនដឹង​ច្បាស់​ផ្តើមឡើង​ដោយសារ​អ្វី​ពិតប្រាកដ​នៅឡើយ​ទេ​។​គ្រាន់តែ​ដឹងថា​នៅមុន​មាន​អំពើ​បាញ់សម្លាប់​ស្ត្រី​រងគ្រោះ​ជនល្មើស​ជា​មន្ត្រីនគរបាល​ពាក់​ស័ក្តិ​បី​ជា​ប្រធាន​ផ្នែក​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​។​

​លោក​ឧ​ត្ត​ម​សេនីយ​ទោ បាន​បន្តថា​ជនសង្ស័យ​បាន​បើកបរ​រថយន្ត​ម៉ាក​ប្រូស​របស់ខ្លួន ទៅ​ឈ្លោះប្រកែក​ជាមួយ​ជនរងគ្រោះ​ដល់​ក្លិប​កន្លែង​ដែល​ខាង​នាង​ស្នាក់នៅ​បណ្តោះអាសន្ន​ហើយក៏​បាន​បាញ់សម្លាប់​នារី​រងគ្រោះ​ដោយ​អាវុធ​ខ្លីម៉ាក​កា​៥៤​ផលិត​នៅ​ប្រទេស​ចិន​។​រួច​ក៏បាន​គេចខ្លួន​បាន​បន្តិច​ក៏​ជួប​គ្រោះថ្នាក់​ចរាចរណ៍​របួស​ធ្ងន់ធ្ងរ កំពុង​ទទួល​ការសង្គ្រោះ​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ​។​
​លោក​បាន​បន្តថា ជុំវិញ​ករណីនេះ​ខាង​លោក​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕S/​