ប៉ូលិស​ឥណ្ឌា​សម្លាប់​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​ដែល​សម្លាប់​មន្ត្រី​៨​នាក់​

195
ចែករម្លែក

​មន្ត្រីប៉ូលិស​បាន​និយាយថា​ជនសង្ស័យ​ដ៏​សំខាន់​នៅក្នុង​ការ​វាយ​ឆ្ម​ក់​សម្លាប់​ប៉ូលិស​៨ នាក់​កាលពី​សប្តាហ៍​មុន​និង​បាន​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋកម្ម​រាប់សិប​ផ្សេង​ទៀត​នោះ​ត្រូវបាន​បាញ់សម្លាប់​នៅ​មន្ទីរ​ឃុំ​​ឃាំង​របស់​ប៉ូលិស​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កក្កដា ខណៈ​ដែល​ជនសង្ស័យ​នេះ​បាន​ព្យាយាម​រត់គេច​។​

​ប៉ូលិស​បាន​និយាយថា ជនសង្ស័យ​ឈ្មោះ Vikas Dubey នេះ បាន​ដណ្តើមយក​កាំភ្លើង​ពី​មន្ត្រី​បន្ទាប់​ពី​រថយន្ត​របស់​ពួកគេ​បាន​ក្រឡាប់​នៅលើ​ផ្លូវ​ធំ​មួយ​នៅ​ជិត​ទីក្រុង​កាន់​ពួរ ហើយ​បាន​ព្យាយាម​រត់​​គេចខ្លួន​។ មន្ត្រីប៉ូលិស​នេះ​បាន​និយាយថា​Vikas Dubey បាន​ស្លាប់​ដោយសារ​ការបាញ់​តដៃ​ជាមួយ​ក្រុម​ប៉ូលិស​។​

Vikas Dubey អាយុ​ជាង​៤០​ឆ្នាំនេះ បាន​ប្រគល់​ខ្លួន​ឱ្យ​ប៉ូលិស​ចាប់​នៅ​ទីក្រុង​អ៊ូ​ចាន់​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ពី​តាម​ចាប់​ខ្លួន​អស់​រយៈពេល​មួយ​សប្តាហ៍​មក​។ Vikas Dubey​ត្រូវបាន​ដឹក​តាម​រថយន្ត​​ប៉ូលិស​មួយ​ទៅ​កាន់​ទីក្រុង​កាន់​ពួរ​ជាទី​ដែល​មន្ត្រី​ប៉ូលិស​៨​នាក់​ត្រូវបាន​សម្លាប់​៕

​ប៉ូលិស​បិទ​ផ្លូវ​ចេញចូល​កន្លែង​ដែល​ជនសង្ស័យ​ឈ្មោះ Vikas Dubey ត្រូវបាន​សម្លាប់​នៅ​ជិត​ទីក្រុង​កាន់​ពួរ​កាលពី​ថ្ងៃទី​១០​ខែ​កក្កដា​ឆ្នាំ​២០២០