អភិបាល​ខេត្តកណ្តាល​ស​រ​សើរ​ទឹកចិត្ត​តារា​ហ្វេ​ស​ប៊ុ​ក​មួយរូប​

194
ចែករម្លែក

ភ្នំពេញ​៖ លោក គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្តាល បានធ្វើ​ការសរសើរ​និង​ថ្លែងអំណរគុណ ដល់​តារា​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ អ៊ា​ន សៀវ​ម៉ី និង ជា​ម្ចាស់​ផេ​ក Sivmey Online Shop ដែល​បាន យក​ថវិកា​ជូន​ដល់​កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ចំនួន ៣​ម៉ឺន​ដុល្លារ ។

​មហាជន​ទូទៅ​ពិតជា​ស្គាល់ តារា​ហ្វេ​ស​ប៊ុ​ក ដែលមាន​រូបសម្បត្តិ គឺ​អ្នកនាង អ៊ា​ន សៀវ​ម៉ី ដោយ​គេ​ដឹងថា​ជាម​នុស្ស​ចូលចិត្ត​និយាយ​ត្រង់ៗ​មិនចេះ​បត់បែន​នោះ តាម​ការពិត​អ្នកនាង​គឺ ជា​អ្នក​ដែល​តែងតែ ចែករម្លែក​ដល់​អ្នក​ដែល​ខ្វះខាត ជួយ​ដល់​កិច្ចការ​សង្គម ព្រះពុទ្ធសាសនា និង សកម្មភាព សប្បុរសធម៌​មួយចំនួន ដែល​មហាជន​ទូទៅ​ដឹង​និង​កោដសរសើរ​រូបនាង ជាពិសេស​កំឡុង​កូ​វីដ​កំពុង​រាតត្បាត​នេះ​តែម្តង ។​

​កាលពី​ថ្ង​ទី​០៩ ខែកក្កដា ឆ្នាំ​២០២០ អ្នកនាង​បាន​នាំយក​ថវិកា​ចំនួន​៣​ម៉ឺន​ដុល្លារ​ជូន​ដល់ កាកបាទក្រហមកម្ពុជា​ខេត្តកណ្តាល ក្រោម​អធិបតីភាព លោក គង់ សោ​ភ័​ណ្ឌ ដែល​នេះ​គឺជា លើក​ទី​២​ហើយ​ក្នុងកំឡុងពេល​កូ​វីដ​១៩​ដែល​កាលពី​ថ្មីៗ​កន្លងទៅ​អ្នកនាង​ក៏បាន​រួច​ចំណែក​នូវ ថវិកា ចំនួន​១​ម៉ឺន​ដុល្លារ រួម​និង​សំភារៈ​បរិក្ខា ជាច្រើន ។​

​លោក គង់ សោ​ភ័​ណ្ឌ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​ដ៏​សប្បុរស​របស់ អ្នកនាង អ៊ា​ន សៀវ​ម៉ី ដែល​បាន​ចូលរួមចំណែក​ជាមួយ​កាកបាទក្រហមកម្ពុជា ព្រមទាំង​កិច្ចការ ជា​សប្បុរសធម៌​ជាច្រើន​ទៀត ។ លោក​អភិបាលខេត្ត​បាន​លើកទឹកចិត្ត​ដល់​អ្នកនាង​សូម​បន្ត ចូលរួម​កិច្ចការ​ដ៏​សប្បុរស​នេះ​បន្តរ​ទៀត ដើម្បី​ជា​គំរូរ​ដល់​អ្នក​ដ៏ទៃទៀត ៕ ដោយ​៖ បូ​រិ​ន