សុ​ផា លីន​ដា សម្រេចចិត្ត​កសាង​អនាគត​ជាមួយ​សង្សារ​ជាមួយ​មុខ​របប​តូច​មួយ​

209
ចែករម្លែក

ភ្នំពេញ​៖ ស្ងាត់ៗ​ស្រាប់តែ​តារា​សម្តែង និង​បង្ហាញ​ម៉ូត​ស្រី​ស្រស់ កញ្ញា សុ​ផា លីន​ដា​បាន​លាត ត្រដាង​ការពិត​របស់ខ្លួន​និង​សង្សារ​របស់​នាង​ដោយ​ធ្វើការ​ប្រកាស​បង្ហាញមុខ​ជា​សាធារណៈ​។​

​កាលពី​ល្ងាច​ពីថ្ងៃ​ទី​០៩ ខែកក្កដា នេះ តារា​ស្រី រូបនេះ​បានប្រកាស​បើក​ដំណើរការ​ជា​ផ្លូវការ អាហា​រដ្ឋា​ន​ថ្មី​យីហោ “​ខ្ទះ​ពោះ​” នា​តំបន់​ខាងក្រោយ​សាលា​វ៉ាន់ដា​ក្រោម​វត្តមាន​ភ្ញៀវ​ជាច្រើន កុះករ​រួមទាំង​វត្តមាន​អ្នកសិល្បៈ​ផងដែរ​។ អ្វីដែល​គេ​ចាប់អារម្មណ៍​គឺ​បុរស​ស្រស់​សង្ហា​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់​ក៏​បង្ហាញ​វត្តមាន​ក្នុងនាម​ជា​ចុងភៅ និង​អ្នកគ្រង់​គ្រង​ហាង​ដែល​តារា​ស្រី​រូបនេះ​ដាច់ ចិត្ត​ទម្លាយ​ថា​គឺជា​គូស្នេហ៍ ហើយ​ហាង​ថ្មី​នេះ​ក៏​ជា​ចំណែក​នៃ​ការរួម​គ្នា​បើក​ដំណើរការ​ផងដែរ​។

​តារា​ស្រី​មាន​រូបរាង​ខ្ពស់​សាច់​ទ្រលុកទ្រលន់ បាន​បញ្ជាក់ថា នាង​បាន​ស្គាល់​គូស្នេហ៍​ប្រមាណ ជិត​១​ឆ្នាំ​មកហើយ ហើយ​ពេលនេះ​អាច​ថា​ច្បាស់លាស់​ជាមួយគ្នា​ទើប​សម្រេចចិត្តថា​ដាក់ទុន ទាំង​ស្នេហា និង​ថវិការ​រួមគ្នា​នេះ​ប៉ុន្តែ​នៅ​មិនទាន់​គិតដល់​ថ្ងៃ​រៀបការ​ណាមួយ​នៅឡើយ​។ នាង​មិនបាន​បញ្ជាក់​អំពី​ទំហំ​ទឹកប្រាក់​ថាបើ​ក​ដំណើរការ​សាកល្បង​លើកដំបូង​ទទួលបាន​ការគាំទ្រ​ច្រើន​រហូត​រក​កន្លែង​អង្គុយ​គ្មាន​។

​ជាមួយគ្នា​នោះ នាង​ក៏បាន​បង្ហើប​ឱ្យដឹងទៀតថា ការបើក​មុខរបរ​ក្នុងដំណាក់កាល​នេះ គឺអាច លំបាក​បន្តិច​សម្រាប់​ផ្លូវចិត្ត ប៉ុន្តែ​ក្រោយ​សង្កេតឃើញ​ពី​សន្ទុះ​នៃ​ការគាំទ្រ​នាង​ពិតជា​រំភើបចិត្ត ដែល​នាង​បញ្ជាក់ថា​គ្រោង​ពង្រីក​សាខា​ហាង និង​ការលក់​ឈ្មោះ​Brand សម្រាប់​អ្នក​ចង់​បើក​បន្ត ផងដែរ​។

​សូមបញ្ជាក់​ផងដែរ​ថា សុ​ផា លីន​ដា គឺជា​តារា​សម្តែង បង្ហាញ​ម៉ូត និង​ពិធី​ការិនី​ល្បីឈ្មោះ​ម្នាក់ ក្រោយពី​នាង​ចូលប្រឡូក​ក្នុង​សិល្បៈ​អស់​ជាច្រើន​ឆ្នាំ​។ តារា​ស្រី​រូបនេះ​បញ្ជាក់ដែរថា​នាង​នឹង នៅតែ​បន្តការងារ​សិល្បៈ​ជា​ប្រក្រតី​បើទោះបីជា​ពេលនេះ​នាង​មានមុខ​ជំនួញ​ក្នុង​ដៃ​ក៏ដោយ​៕ ដោយ​៖ បូ​រិ​ន​