ពិធី​ការិនី រតនា បង្ហាញ​ឈុត​មង្គលការ​ប្រពៃណី​ខ្មែរ​

188
ចែករម្លែក

ភ្នំពេញ​៖ ពិធី​ការិនី មាស សុវណ្ណ​រតនា កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០​នៅ​សុខៗ ស្រាប់តែ​បង្ហាញខ្លួន​ក្នុង​ឈុត​ប្រពៃណី ឬ ឈុត​មង្គលការ​ខ្មែរ​យើង​រហូត ទទួលបាន​ការចាប់ អារម្មណ៍​ពី អ្នកគាំទ្រ និង លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។ រូបថត​ទាំងនេះ​ត្រូវបាន​សំអាងការ ណុប ដា​ណេ បង្ហោះ រហូត​ធ្វើឱ្យ​មហាជន​នាំគ្នា​សរសើរ​លើ​រូបនាង​។​

​តារា​ស្រី​រូបនេះ​បាន​និយាយថា “​រយៈពេល​ជិត​១០​ឆ្នាំ​មកហើយ ដែល​មិនបាន​ស្លៀក​សំលៀក បំពាក់​មង្គលការ ឬ​ថត​សំអាងការ ទោះបី​កាល​នៅ​ជា​ពិធី​រិ​នី​ក៏ដោយ​។ ព្រោះ​គិតថា​ធ្លាប់​ស្លៀក ជាមួយ​បេះដូង​គឺជា​មួយ​ស្វាមី តែម្តង​ក្នុង​ថ្ងៃ​ពិសេស​នោះ ប៉ុន្តែ​ថ្ងៃនេះ ខ្ញុំ​ត្រៀម​សំរាប់​ថ្ងៃ​ជោគ ថ្ងៃជ័យ ជីវិត​ពេលនេះ​មានន័យ មាន​រូប​ស្អាត ។​

​ពិធី​ការិនី រតនា ជា​មនុស្ស​ស្រី​ពូកែ​ធ្វើ​ការងារ​ក្នុងសង្គម ហើយ​ជា​ភិ​រ​យា​ល្អ​ដែល​ខំ​ប្រឹងរក​ទុក ដាក់ មិន​ងាយ​នឹង​ទិញ​របស់​ថ្លៃ ឬ របស់ទំនើប ខណៈ​នាង​ជា​កូនស្រី​អាជីវករ​នៅ​ខេត្តកំពត​។​

​សូម​រំលឹក​ផងដែ​ថា តារា​រូបនេះ​កន្លងមក​នាង​បាន​បរិច្ចាក​ថវិកា​ផ្ទាល់​ជួយ​ដល់​អ្នកមាន​ជីវភាព ក្រីក្រ ត្រូវបាន​មហាជន​សរសើរ​ថា នាង​ឧស្សាហ៍​ធ្វើ​ការងារ​សង្គម និង​ចូលរួម​សកម្មភាព សប្បុរសធម៌​ក្នុងពេល​មាន​វិបត្តិ​ជម្ងឺ​កូ​វិដ​១៩​ផ្ទុះឡើង​ផងដែរ​៕ ដោយ​: បូ​រិ​ន