​អភិបាលខណ្ឌ​ឫស្សីកែវ​យក​អំណោយ​សម្ដេច​តេ​ជោ​ជូន​អតីតយុទ្ធជន​១០​គ្រួ​សារ

139
ចែករម្លែក

ដោយៈ​សាវ​រក្ស​/​ភ្នំពេញៈ​កាល​ព្រឹក​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​លោក​ជា​ពិសី​ដឹកនាំ​ក្រុមការងារ​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខ​ណ្ឌ​ប្ញ​ស្សី​កែវ​ចុះសួរសុខទុក្ខ​និង​នាំយក​អំណោយ​ជូន​អតីតយុទ្ធជន​ចំនួន​១០​គ្រួសារ រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១ ខណ្ឌ​ឬ​ស្សី​កែវ​។​

​លោក​ជា​ពិសី​អភិបាលខណ្ឌ​ឫស្សីកែវ​និង​ជា​ប្រធានកិត្តិយស​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខ​ណ្ឌ​បាន​ដឹក​បាន​នាំ​មន្ត្រី​ក្រុមការងារ​ក្រោម​ឱវាទ​ចុះ​សំណេះសំណាល​សួរសុខទុក្ខ​និង​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រា​នី​ហ៊ុនសែន​មក​ឧបត្ថម្ភ​ដល់​អតីតយុទ្ធជន​ចំនួន​១០​គ្រួសារ​រស់នៅ​សង្កាត់​ទួល​សង្កែ​ទី​១​។ អតីតយុទ្ធជន ទាំង ១០ គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ ទទួលបាន​គ្រឿងឧបភោគ បរិភោគ និង​ថវិកា​មួយចំនួន​៕S/