តារា​សម្តែង វាន់ វ​ល័​ក្ខ ទិញ​៥៧០ ថ្មីស្រឡាង​

235
ចែករម្លែក

​ភ្នំពេញ​៖ តារា​សម្តែង​សិច​ស៊ី​កញ្ញា វាន់ វ​ល័​ក្ខ កាលពី​រសៀល​ថ្ងៃទី​០៩ ខែកក្កដា ឆ្នាំ​២០២០ បាន បង្ហាញ​រថយន្ត​ទំនើប Lexus 570 ថ្មីស្រឡាង​ដែល​ទើប​ទិញ​ធ្វើឱ្យ​ផ្ទុះ​ការចាប់អារម្មណ៍ យ៉ាងខ្លាំង​។

​តារា​ស្រី​ស្អាត ល្បីឈ្មោះ​កញ្ញា វាន់ វ​ល័​ក្ខ បានធ្វើឱ្យ​ទាំង​មហាជន និង​មិត្ត​សិល្បៈ​ជាច្រើន​នាំគ្នា ចាប់អារម្មណ៍​យ៉ាងខ្លាំង នៅពេល​នាង​បង្ហោះ​រថយន្ត​ទំនើប​មួយគ្រឿង​ពណ៍​សខ្ចី ថ្មីស្រឡាង គឺ Lexus 570 តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ​។​

​តារា​ស្រី​រូបនេះ​បានសរសេរថា “​ថ្ងៃ​លាភ​ថ្ងៃជ័យ​ថ្ងៃ​សេរី​សួស្ដី​ថ្ងៃ​ហេងៗ​អរគុណ​គ្រប់យ៉ាង​ធ្វើ អោយ​ខ្ញុំ​ខំ​រហូត​ខ្ញុំ​មាន​ថ្ងៃនេះ​”​។​

​សូមបញ្ជាក់ថា តារា​ល្បី​កញ្ញា វ៉ាន់ វ​ល័​ក្ខ ជា​អ្នកសិល្បៈ​ស្រី​ដែល​ខំតស៊ូ​ក្នុង​អាជីព​សម្តែង​រាប់​ឆ្នាំ មកហើយ ទម្រាំ​ឈានដល់​ជា​តារា​សម្តែង​ល្បី ហើយ​នាង​ត្រូវ​មហាជន​ស្គាល់​និង​ចាំ​ថា ជា​តួ​ស្រី ដែល​ពូកែ​សម្តែង ឆ្នាស់ឆ្នើម និង​សិច​ស៊ី ស៊ី​វិ​ល័យ ស្ទើរតែ​គ្រប់​រឿង​មិន​ថា​រឿង​ភាគ​និង​រឿង​ដុំ ឬ ថត​បទ​ចម្រៀង​ឡើយ​។​

​នាង​ក៏ត្រូវ​បានជា​ប់​ចំណាត់ថ្នាក់​ជាតា​រា​ស្រី​ទាំង​ស្អាត​ទាំង​សិច​ស៊ី ជាមួយ​ទឹកចិត្ត​សប្បុរ​ធម៌ ដែល​ឧស្សាហ៍​មាន​សកម្មភាព​ជួយ​អ្នកក្រីក្រ និង ជាពិសេស​ជួយ​ដល់​ក្រុម​អ្នក​ជនពិការ ក្នុងសង្គម​យើង​៕ ដោយ​: បូ​រិ​ន​