​បើក​វេទិកាសាធារណ​ដើម្បី​ពិនិត្យ​ដោះស្រាយ​សំណូមពរ​ពី​ពលរដ្ឋ​នៅ​មូលដ្ឋាន​

95
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​លោក ជុក​មុន្នី ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​ស្វាយរៀង​,​លោក សំ​សេរី​រតន៍​អនុប្រធាន​ក្រុមការងារ​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​កម្មវិធី​វេទិកាសាធារណ​ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​ភូមិ​ចុង​ព្រែក​សង្កាត់​ស្វាយរៀង​ក្រុង​ស្វាយរៀង​ខេត្តស្វាយរៀង​។​

នៅក្នុង​ពិធី​នេះ​ក៏មាន​ការអញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​អភិបាលក្រុង​,​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​ស​ង្តា​ត់​ស្វាយរៀង​ហើយ​និង​ប្រជាពលរដ្ឋ​ចូលរួម​ក្នុង​វេទិកា​នេះ​មាន​ចំនួន​៥៨​គ្រួសារ​។​លោក​កែរ​រដ្ឋា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​សង្កាត់​ស្វាយរៀង​បានឱ្យដឹងថាៈ​គោលបំណង​នៃ​ការរៀបចំ​ធ្វើ​វេទិកាសាធារណ​នេះ​ឡើង​គឺ​ដើម្បី​ពិនិត្យ​ដោះស្រាយ​ទទួលយក​សំណូមពរ​ពី​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​។

ក្នុងឱកាស​នោះ​លោក​ជុក​មុន្នី​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​ក្រុង​ស្វាយរៀង​ក៏បាន​លើកឡើង​ពី​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​នៅក្នុង​ក្រុង​ស្វាយរៀង​នាពេល​ប​ច្ចប្ប​ន្ន​ដែល​សម្រេចបាន​។​លោក​ប្រធាន​ក្រុមការងារ​ក៏បាន​នាំមក​នូវ​បណ្តាំ​ផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​ប្រមុខ​រាជរដ្ឋាភិបាល​ជូន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​នៅទីនេះ​។​

សូមបញ្ជាក់ថាៈ​ប្រជាពលរដ្ឋ ចូលរួម ក្នុង វេទិកា នេះ មាន ចំនួន​៥៨​គ្រួសារ​ក្នុង​មួយ​គ្រួសារ​បានទទួល ជែ​ល​លាងដៃ​ចំណុះ​២៥០​មី​លី​លីត្រ​១​ដប​សាប៊ូ​ប្រូ​ធិ​ច​១​ដុំ​ម៉ាស់​៦​ទឹក​សុទ្ធ​១​ដប​នំប៉័ង​២​ដើម​ផងដែរ​៕S/​