​បញ្ជូន​ស្ត្រី​ញៀន​ល្បែង​៤​នាក់​ទៅ​តុលាការ​

154
ចែករម្លែក

​ដោយ​:​សុខុម​/​ស្ទឹងត្រែង​:​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ស្ត្រី​ញៀន​ល្បែង​ចំនួន​៤​នាក់​ទៅ​សាលាដំបូង​ខេត្ត​។​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​បាន​បង្ក្រាប​ក្រុម​ញៀន​ល្បែង​នេះ​កាលពី​រសៀល​ថ្ងៃទី​៩​ខែកក្កដា​ឆ្នាំ​២០២០​។​

​កម្លាំង​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ចុះបង្ក្រាប​ការលេង​ល្បែងស៊ីសង​ខុសច្បាប់​ដុះ​ស្លែ​១​កន្លែង​ប្រភេទ​បៀរ​ស្ថិតនៅ​ភូមិ​រាជា​នុ​កូ​ល​សង្កាត់​ស្ទឹងត្រែង​ក្រុង​/​ខេត្តស្ទឹងត្រែង​ដែលមាន​ម្ចាស់​ទីតាំង​ឈ្មោះ ចាន់ ណា​រី ភេទ​ស្រី អាយុ ៥៨​ឆ្នាំ​មុខរបរ​មេផ្ទះ​។​នគរបាល​បាន​ឃាត់ខ្លួន​អ្នកលេង​បៀរ​ចំនួន​៤​នាក់​៖១,​ឈ្មោះ ចាន់ ណា​រី ភេទ​ស្រី អាយុ ៥៨​ឆ្នាំ មុខរបរ មេផ្ទះ​(​ម្ចាស់ផ្ទះ​) ។​

២,​ឈ្មោះ ណាន ហៀក ភេទ​ស្រី អាយុ ៣៣ ឆ្នាំ​។​៣,​ឈ្មោះ​ឡុង​សុគន្ធា​ភេទ​ស្រី​អាយុ​៥៥​ឆ្នាំ​។​៤,​ឈ្មោះ ម៉ែន​ស្រី​នាង​ភេទ​ស្រី​អាយុ​៦០​ឆ្នាំ​។​វត្ថុតាង​ដកហូត​បម្រើឱ្យ​ការលេង​ល្បែងស៊ីសង​នេះ​រួមមាន​៖១,​បៀរ​ចំនួន​២​ហ៊ូរ​២,​កំរាល​ក្រា​លលេង​ចំនួន​៤​ផ្ទាំង​។​៣,​លុយ​ខ្មែរ​ចំនួន​១៧៩.០០០​រៀល​។​បច្ចុប្បន្ន​ក្រុមអ្នកលេង​និង​ម្ចាស់​លំនៅស្ថាន​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តស្ទឹងត្រែង​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​នេះ​៕S/​