លោក​ហ៊ុន​ម៉ា​ណែ​ត​ទទួល​សម្ភារ​បរិក្ខា​ពេទ្យ​ពី​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​

133
ចែករម្លែក

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ​៖​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ​(TYDA)​តាមរយៈ​ការ​សម្ភារ​បរិក្ខា​ពេទ្យ​រួមមាន​៖​អៀម​ចំនួន​២០៣០,​ម៉ាស់​ចំនួន​៧.៥៧០,​អាវ​ការពារ​ជាប់​ខោ​ចំនួន​២.៨៩០,​របាំងមុខ​ចំនួន​១.២៩០,​វ៉ែនតា​១.២៩០, ស្រោមដៃ ១.១៣០, ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​Covid-19​។​

​លោក ហ៊ុន ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA) បាន​ថ្លែងអំណរគុណ​ចំពោះ​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ដែល​បាន​ចូលរួម​សកម្មភាព​មនុស្សធម៌​ជាមួយ​សមាគម​TYDA​។​តាមរយៈ​ការផ្ដល់​សម្ភារ​បរិក្ខា​ពេទ្យ​ដើម្បី​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​Covid-19 និង​សកម្មភាព​មនុស្សធម៌​ផ្សេងៗ​ទៀត​។

​សូមបញ្ជាក់ថា​គិត​មកដល់ពេលនេះ​មាន​ក្រុមហ៊ុន​អង្គការ​ស្ថាប័ន​មនុស្សធម៌​ជាច្រើន​បាន​ចូលរួម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​តាមរយៈ​សមាគម​។​ជាក់ស្តែង​នៅ​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​សមាគម​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​។​ជាមួយ​នោះ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេ​ជោ​(TYDA)​បាន​ប្រារព្ធ​ពិធី​ប្រគល់​សម្ភារ​ក្រោម​វត្តមាន​លោក​ហ៊ុន​ម៉ា​ណែ​ត​ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​TYDA​។​លោក​សៀ​សំណាង​ប្រធាន​សមាគម​សា​នាច​ក្រ​នៃ​ព្រះ​យេស៊ូ​គ្រី​ស្ទនៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​៕S/​