ធនាគារចិនCDBផ្តល់ហិរញ្ញប្ប ទាន១៣០លានដុល្លារ ដល់ ធនាគារ អេស៊ីលីដា

197
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖ធនាគារ អេស៊ីលីដា ភីអិលស៊ី បានប្រកាស​ជា​ផ្លូវ​ការកាលពី ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២០​ថា​ធនាគារ CHINA DEVELOPMENT BANK(CDB)ដែល ជាស្ថាប័នអភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោកនោះបានចុះ​កិច្ច​ព្រម ព្រៀង ផ្តល់ហិរញ្ញប្បទានរយៈពេលវែង​ដល់​ធនាគារអេស៊ីលីដា ភីអិលស៊ី ចំនួន១៣០. ០០០. ០០០ ដុល្លារអាមេរិក (មួយរយសាមសិបលានដុល្លារអាមេរិក)។

តាមរយៈហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០លាន ដុល្លារអាមេរិកពីធនាគារCDBនេះ ធនាគារអេស៊ីលីដា នឹងរឹតតែរឹងមាំកាន់តែខ្លាំង និងរំពឹងថា នឹងផ្តល់ ឥណទានថ្មី ដល់ សហគ្រាសខ្នាតតូចនិងមធ្យម យ៉ាងហោចណាស់ចំនួន៥ពាន់សហគ្រាស បន្ថែម ទៀត។

ធនាគារចិនCDBផ្តល់ហិរញ្ញប្បទាន១៣០លានដុល្លារដល់ធនាគារ អេស៊ីលីដា

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាភីអិលស៊ីមានប្រសាសន៍​ថា៖«ការធ្វើពិពិធកម្មនៃប្រភពទុន​មានសារៈសំខាន់ខ្លាំងណាស់ដើម្បីគាំទ្រ​យុទ្ធ​សាស្ត្រ​រីកចម្រើនប្រកបដោយចីរភា​ពរបស់ធនាគារ ។ ធនាគារអេស៊ីលីដា ជាក្រុមហ៊ុន​បោះ​ផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជាអាចប្រមូល​ទុនពីទីផ្សារមូលបត្រដើម្បី​ពង្រឹង​ដើមទុន​ ចំណែកឯប្រាក់បញ្ញើសន្សំដែលបានមកពីប្រាក់បញ្ញើទីផ្សារហិ​រញ្ញ​វត្ថុ​សម្រាប់តម្រូវការដើមទុនរយៈពេលខ្លី​រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័ន​អន្តរ​ជា​តិ​ដូចជាធនា​គា​រ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈ​ពេលវែងរបស់ធនាគារ។ តាមរយៈហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០លាន ដុល្លារអាមេរិកពីធនាគារCDBនេះ ធនាគារអេស៊ីលីដារំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រា​​​​ស​ខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ ចំនួន ៥.០០០ សហគ្រាស បន្ថែមទៀត។

លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI ​BRANCH (CDB) បានមានប្រសាសន៍ថា៖នេះគឺជាលើកទី២​ហើយដែល​ធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនា​គា​រធំដែលគាំទ្រការអភិវឌ្ឍន៍សហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា។ CDB មានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះនឹងជួយ​ ស​ហ ​​​​គ្រាសខ្នាតតូចនិងមធ្យមនៅកម្ពុជាកាន់តែច្រើន ក្នុងការទប់ទល់នឹងស្ថានភាព​នៃការរីករាលដាលនៃជំងឺជាសកលបង្កើតផលិតកម្មឡើងវិញនិងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។CDBមានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែម​ទៀត​ជាមួ​យ​ធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗ ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច​ឆាប់រហ័ស និងការអភិវឌ្ឍន៍ដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

សូមជម្រាបថាគិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល(ឬ ៦,១៥ ប៊ីលានដុល្លារ​អាមេរិក)​សមតុល្យឥណទានសរុបចំនួន១៦,២២ទ្រីលានរៀល(ឬ៣,៩៩ ប៊ីលានដុល្លារ​អាមេ​រិ​ក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារ​អាមេរិក)៕PH/