ត្រាំពន្យារពេលជួបជុំឃោសនាបោះឆ្នោត និងព្រមានថាទំនាក់ ទំនងជាមួយចិនត្រូវបានបំផ្លាញធ្ងន់ធ្ងរដោយសារកូវីដ១៩

212
ចែករម្លែក

កាលពីថ្ងៃសុក្រទី១០កក្កដា ប្រធានាធិបតីដូណាល់ត្រាំ បង្ខំចិត្តលុបចោល ការជួបជុំឃោសនាបោះឆ្នោត ដោយរឹតធ្វើឱ្យអារម្មណ៍របស់គាត់មិនល្អ ខណៈគាត់បានពន្លះប្រទេសចិនជុំវិញជំងឺរាតត្បាតកូវីដ១៩ ខណៈធ្វើទស្សនកិច្ចទៅ រដ្ឋមួយក្នុងចំណោមរដ្ឋដែលរងគ្រោះខ្លាំងបំផុត។

ខណៈដែលគាត់ជិះយន្តហោះចូលទៅក្នុងរដ្ឋផ្លរីដា សម្រាប់កម្មវិធីរៃអង្គាសប្រាក់ យុទ្ធនាការបោះឆ្នោត ដោយមិនអើពើនឹងដំបូន្មានសុខភាពអំពីគ្រោះថ្នាក់នៃជួបជុំធំៗ លោកត្រាំបានព្រមានពីទំនាក់ទំនងដុនដាបជាមួយប្រជាជាតិអាស៊ីមួយនេះ កន្លែង ដែលវីរុសកូរ៉ូណាបានលេចឡើងនៅចុងឆ្នាំមុន។

លោកបានប្រាប់អ្នកយកព័ត៌មាននៅលើយន្តហោះ Air Force One ថា “ទំនាក់ទំនង ជាមួយចិនត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ពួកគេគួរតែអាចបញ្ឈប់ជំងឺរាតត្បាតនេះ បាន…ពួកគេមិនបានបញ្ឈប់វាទេ”។

សម្តីនេះបានបង្កើនសង្គ្រាមពាក្យពេចន៍របស់លោកត្រាំកាន់តែខ្លាំងឡើងជាមួយចិន ដែលលោកបានចោទម្តងហើយម្តងទៀតអំពីកង្វះតម្លាភាពជុំវិញការផ្ទុះឡើងនៃមេរោគមុនពេលវីរុសនេះឆ្លងរាលដាលទៅជាជំងឺរាតត្បាតសកល។ ចិនបដិសេធរាល់ការចោទ ប្រកាន់ទាំងអស់នេះ។

លោកត្រាំក៏បានបង្ហាញសញ្ញាផងដែរថា កិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាល ទីពីរជាមួយចិនឥឡូវនេះមិនមែនជាអាទិភាពទេ ហើយថា គាត់មាន “រឿងជាច្រើន ទៀត” គិតនៅក្នុងចិត្តជំនួសវិញ។

ជាមួយនឹងការបោះឆ្នោតស្ទង់មតិជាច្រើនបង្ហាញគាត់ចាញ់លោកចូ បាយដិន ដែលជាគូប្រជែងមកពីបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតប្រធានាធិបតីខែវិច្ឆិកានោះ លោកត្រាំបានបង្កើនកាលវិភាគព្រឹត្តិការណ៍សាធារណៈដើម្បីពង្រឹងមូលដ្ឋាន គាំទ្ររបស់គាត់។

លោកត្រាំបានកំណត់ពេលធ្វើការជួបជុំគ្នានៅថ្ងៃសៅរ៍ទី១១កក្កដានៅរដ្ឋញូវហេមសាយអឺ ជារដ្ឋដែលគាត់ចាញ់ទាំងប្រផុតប្រផើយក្នុងឆ្នាំ ២០១៦។

ប៉ុន្តែសេតវិមានបានប្រកាសកាលពីថ្ងៃសុក្រថា ការជួបជុំនេះត្រូវបានពន្យារពេលមួយ ឬពីរសប្តាហ៍ដោយសារតែព្យុះដ៏ធំមួយរំពឹងមកដល់ភាគឦសានសហរដ្ឋអាម៉េរិកនៅ ចុងសប្តាហ៍នេះ៕ ដោយ៖ កញ្ញាដាលីស/Ha

ត្រាំពន្យារពេលជួបជុំឃោសនាបោះឆ្នោតដោយសារព្យុះជិតមកដល់ភាគឦសានអាម៉េរិក