បក្សកាន់អំណាចសិង្ហបុរីឈ្នះការបោះឆ្នោត ប៉ុន្តែភាគរយនៃការ គាំទ្រធ្លាក់ចុះខ្លាំង

153
ចែករម្លែក

គណបក្សកាន់អំណាចយូរបំផុតរបស់សិង្ហបុរីបានបន្តកាន់កាប់អំណាចនៅថ្ងៃសៅរ៍ទី១១កក្កដានេះ ប៉ុន្តែការគាំទ្ររបស់ខ្លួនបានធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្រុមប្រឆាំង កើនសំឡេងនៅក្នុងការបោះឆ្នោតទូទៅ ដែលត្រូវបានធ្វើឡើងក្រោមស្រមោល នៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា។

ក្រុមអ្នកបោះឆ្នោតបានពាក់ម៉ាស់និងស្រោមដៃ ហើយត្រូវគោរពតាមវិធាននៃការរក្សា គម្លាតពីគ្នាក្នុងពេលបោះឆ្នោត ខណៈរដ្ឋទីក្រុងមួយនេះងើបចេញពីការបិទទ្វារប្រទេស យូរបំផុត។

មជ្ឈមណ្ឌលហិរញ្ញវត្ថុដ៏សម្បូរបែបនេះបានឃើញការផ្ទុះឡើងនូវវីរុសកូរ៉ូណាដ៏ធំនៅក្នុងអន្តេវាសិកដ្ឋានសម្រាប់ពលករបរទេសដែលស៊ីប្រាក់ឈ្នួលទាប ប៉ុន្តែជាមួយនឹងការ ឆ្លងថ្មីបានថយចុះ ហើយអាជ្ញាធរបន្ធូរបន្ថយការបិទប្រទេស រដ្ឋាភិបាលបានជំរុញ ឱ្យមានការបោះឆ្នោត។

គណបក្សសកម្មភាពប្រជាជន (PAP) ដែលបានគ្រប់គ្រងប្រទេសសិង្ហបុរី អស់រយៈពេល ៦ ទសវត្សរ៍ ត្រូវបានធានាជ័យជម្នះនិងទទួលបានអាសនៈសភាចំនួន ៨៣ ក្នុងចំណោមអាសនៈសភាចំនួន ៩៣ និង គិតជាភាគរយទទួលបាន ៦១,២ ភាគរយនៃការបោះឆ្នោត។

ប៉ុន្តែនោះជាការធ្លាក់ចុះយ៉ាងខ្លាំងធៀបនឹង ៧០ ភាគរយនៃសំឡេងឆ្នោតដែលខ្លួន ទទួលបាននៅក្នុងការបោះឆ្នោតចុងក្រោយរបស់ប្រទេសនេះក្នុងឆ្នាំ ២០១៥ ខណៈ គណបក្សពលករជាបក្សប្រឆាំងទទួលបាន ១០ អាសនៈ ដែលជាជោគជ័យធំបំផុត របស់ខ្លួននៅក្នុងការបោះឆ្នោត។

នាយករដ្ឋមន្រ្តីលី សៀនឡុង ដែលបង្ហាញទឹកមុខខកចិត្តយ៉ាងខ្លាំង បានទទួលស្គាល់ ថា “ភាគរយនៃការបោះឆ្នោតទូទៅមិនខ្ពស់ដូចអ្វីដែលខ្ញុំសង្ឃឹមទេ”។

លោកបានប្រាប់សន្និសីទសារព័ត៌មានថា “លទ្ធផលឆ្លុះបញ្ចាំងពីការឈឺចាប់និង ភាពមិនប្រាកដប្រជា ដែលប្រជាជនសិង្ហបុរីមានអារម្មណ៍នៅក្នុងវិបត្តិនេះ ពោលគឺការ បាត់បង់ប្រាក់ចំណូល និងការព្រួយបារម្ភអំពីការងារ។ នេះមិនមែនជាការបោះឆ្នោត ដែលមានអារម្មណ៍ល្អនោះទេ”៕ ដោយ៖ កញ្ញាដាលីស/Ha

ពលរដ្ឋសិង្ហបុរីចេញមកបោះឆ្នោតជាមួយវិធានការតឹងរ៉ឹងដើម្បីទប់ស្កាត់កូវីដ១៩