មហាសេដ្ឋីឥណ្ឌាលោកអាំបានីឥឡូវមានទ្រព្យសម្បត្តិច្រើនជាងលោកវ៉ារិន បាហ្វហ្វិត

171
ចែករម្លែក

លោក មូកេស អាំបានី បានជួបរឿងកញ្ជ្រោលខ្លាំងជាច្រើនក្នុងឆ្នាំ២០២០ ដោយបានធ្វើកិច្ចព្រមព្រៀងមួយក្នុងចំណោមកិច្ចព្រមព្រៀងជាច្រើនសម្រាប់អាជីវកម្មឌីជីថលរបស់គាត់ មានការកើនឡើងយ៉ាងខ្លាំងក្នុងទ្រព្យសម្បត្តិរបស់គាត់ និង បានលាតត្រដាងហិរញ្ញវត្ថុរបស់ប្អូនប្រុសរបស់គាត់ឱ្យពិភពលោកបានឃើញ។

ឥឡូវគាត់អាចបន្ថែមទំព័រមួយទៀតទៅក្នុងរឿងរ៉ាវរបស់គាត់ក្នុងឆ្នាំ២០២០ គឺមានទ្រព្យសម្បត្តិច្រើនជាងលោក វ៉ារិន បាហ្វហ្វិត។

យោងតាមសន្ទស្សន៍មហាសេដ្ឋីរបស់វេបសាយ Bloomberg បានឱ្យដឹងថា ប្រធានក្រុមហ៊ុន Reliance Industries ឥឡូវនេះមានទ្រព្យសម្បត្តិ ៦៨,៣ ពាន់លានដុល្លារ ដោយវ៉ាឈ្នះលោកបាហ្វហ្វិតដែលមានទ្រព្យសម្បត្តិចំនួន ៦៧,៩ ពាន់លានដុល្លារ គិតត្រឹមថ្ងៃព្រហស្បតិ៍ ទី៩ ខែកក្កដា។

ភាគហ៊ុនរបស់ក្រុមហ៊ុនពហុផលិតផលឥណ្ឌារបស់លោកអាំបានីបានកើនឡើងទ្វេដងចាប់តាំងពីការធ្លាក់ចុះដល់កម្រិតទាបនៅក្នុងខែមីនា ខណៈអាជីវកម្មឌីជីថលរបស់ខ្លួនទទួលបានការវិនិយោគជាង ១៥ ពាន់លានដុល្លារពីក្រុមហ៊ុនជាច្រើន រួមមាន Facebook Inc និង Silver Lake ។

នៅសប្តាហ៍នេះ ក្រុមហ៊ុន BP បានចំណាយប្រាក់ចំនួន ១ ពាន់លានដុល្លារសម្រាប់ទិញភាគហ៊ុននៅក្នុងអាជីវកម្មលក់រាយប្រេងរបស់ក្រុមហ៊ុន Reliance Industries។

ខណៈទ្រព្យសម្បត្តិរបស់លោកអាំបានីបានលោតឡើងខ្ពស់ លោកបានក្លាយជាមហាសេដ្ឋីអាស៊ីតែមួយគត់ជាប់ក្នុងចំណោមអ្នកមានបំផុតទាំង ១០ រូបនៅលើពិភពលោកកាលពីខែមុន។

បុរសវ័យ ៨៩ ឆ្នាំរូបនេះបានធ្លាក់ចុះចំណាត់ថ្នាក់កំពូលទាំង១០ បន្ទាប់ពីបរិច្ចាគប្រាក់ចំនួន ៣៧ ពាន់លានដុល្លារពីភាគហ៊ុននៅក្រុមហ៊ុន Berkshire Hathaway ចាប់តាំងពីឆ្នាំ ២០០៦ មក៕ ដោយ៖ កញ្ញាដាលីស

លោកអាំបានីឥឡូវមានជាងលោកបាហ្វហ្វិត