កម្មវិធី​ប្រកួត​បាល់ទាត់​អន្តរជាតិ​ថ្ងៃ សៅរ៍ ទី​១១ ខែ កក្កដា ឆ្នាំ ២០២០

119
ចែករម្លែក

•​ ​ក្របខ័ណ្ឌ English Premier League រដូវ​កាល​២០១៩ / ២០២០
(18:30) Norwich vs West Ham
(18:30) Watford vs Newcastle
(21:00) Liverpool vs Burnley
(23:30) Sheffield Utd vs Chelsea
(02:00) Brighton vs Manchester City
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Liverpool vs Burnley

ក្រុម​ជើងឯក​ថ្មី​លី​វឺ​ភូ​ល​( Liverpool) នឹង​ស្វាគមន៍​ក្រុម ប៊ឺ​ន​លី​(Burnley )​មកកាន់​ពហុ​កីឡដ្ឋាន Anfield សម្រាប់​ការប្រកួត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​សៅរ៍​នេះ​។ ក្រុម​ហង្ស​ក្រហម​បាន លើក​ពាន​ជើងឯក​របស់ខ្លួន​ហើយ​ក្នុង​រយៈពេល​៣០​ឆ្នាំ ប៉ុន្តែ​ក្រុម​នេះ​ធ្វើ​មិនសូវ​បានល្អ​ទេ ចាប់តាំងពី​មានការ​ផ្ទុះ​វីរុស​កូ​រ៉ូ​ណា​។​
​ ​
​ក្រុម Burnley ឈរ​នៅ​លេខ​រៀង​ទី​១០​នៅលើ​តារាង​ពិន្ទុ បន្ទាប់ពី​ធ្វើបាន​ល្អ​ប៉ុន្មាន​ប្រកួត​ចុង ក្រោយ​។ ក្រុម​នេះ​កំពុងតែ​ប្រជែង​យក​កៅអី​នៅ​ក្របខណ្ឌ European ស្របពេល​ដែល​មិន ទំនងជា​ទទួលបាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ទេ ប៉ុន្តែ​នៅតែ​ចង់បាន​កៅអី​នេះ​។​
​ ​
​ការចង់បាន​កៅអី​នៅ​ក្របខណ្ឌ​កំពូល​នេះ លុះត្រាតែ​ពួកគេ​អាច​រកបាន​ជ័យជម្នះ​នៅ ពហុ​កីឡដ្ឋាន Anfield ។​
​ ​
​ក្រុម​លី​វឺ​ភូ​ល​( Liverpool) ថ្មីៗ​នេះ​ឈ្នះ ២-០ លើ​ក្រុម អា​ស្តុ​ន វីឡា​(Aston Villa) គឺជា​ជ័យជម្នះ លើក​ទី​២៤​ក្នុង​ទឹកដី​នៅក្នុង​លី​ក​។ ក្រុម​នេះ​បានឈ្នះ​ក្រុម Burnley ៣-០ កាលពីដើម​យុទ្ធនា ការ​នេះ ។​
​ ​
​ជាទូទៅ ក្រុម Liverpool ធ្វើ​បានល្អ​ជាមួយនឹង​ប្រព័ន្ធ​ការពារ​នៅ​រដូវ​កាល​នេះ ជាពិសេស​នៅ ក្នុង​ទឹកដី​ទី​ដែល​ពួកគេ​អាច​រក្សាពាន​ឃ្លី​ន​ស៊ីត​៧​លើក​ក្នុង​៩​ប្រកួត​ចុងក្រោយ​នៅ​ក្របខ័ណ្ឌ ព្រី​មី​ញ៉េ​លី​ក​។​
​ ​
​ក្រុម Burnley ភាគច្រើន​ធ្វើបាន​ល្អ​សម្រាប់​ជំនួប​ជាមួយ​ក្រុម​ខ្លាំងៗ​នៅ​ក្របខ័ណ្ឌ​កំពូល​នេះ​។ មានតែ​ក្រុម​បី​ប៉ុណ្ណោះ​ដែល​ធ្វើ​បានល្អ​ជាង​នៅពេល​និយាយ​ដល់​ការប្រកួត​នៅក្រៅ​ទឹកដី​។​
​ ​
​ក្រុម​នេះ​រកបាន​ជ័យជម្នះ​៣​លើក​និង​ស្មើ​១​លើក​ក្នុង​៦​ប្រកួត​នៅក្រៅ​ទឹកដី​។ ទោះបីជា​យ៉ាងណា ការលេង​នៅក្រៅ​ទឹកដី Anfield មិន​ដូចជា​ការលេង​នៅលើ​ទឹកដី​ផ្សេងទៀត​ទេ​។​
​ ​
​ក្រុម​Burnley​ស្ថិតក្នុង​ចំណោម​ក្រុម​ដែល​រកបាន​គ្រាប់​បាល់​បាន​តិច​នៅ​ក្របខ័ណ្ឌ​កំពូល​នេះ​។ មើលទៅ​សម្រាប់​ការប្រកួត​នេះ ក្រុម Liverpool មានប្រៀប​ឈ្នះ​ច្រើនជាង ដោយសារ​ស្ថិត ក្នុង​ទឹកដី​របស់ខ្លួន​៕
​ទស្សនៈ Liverpool 3-2 Burnley
•​ ​ក្របខ័ណ្ឌ​អេ​ស្ប៉ា​ញ La Liga រដូវ​កាល​២០១៩ / ២០២០
(22:00) Osasuna vs Celta Vigo
(00:30) Valladolid vs Barcelona
(03:00) Atl. Madrid vs Betis
​គូ​ល្អ​ប្រចាំ​សប្តាហ៍​
Valladolid vs Barcelona

ក្រុម​បា​សេ​ឡូ​ណា (Barcelona) ត្រូវធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​របស់​ក្រុម រៀល វ៉ា​ឡា​ដូលី​ត​(Real Valladolid )​សម្រាប់​ការប្រកួត​នៅ​ក្របខ័ណ្ឌ La Liga ។ ក្រុម​ជើងឯក​នេះ​ឈរ​នៅ​លេខ​រៀង ទី​២​នៅលើ​តារាង​ពិ​ន្តុ ហើយ​ត្រូវការ​លទ្ធផល​ល្អ ប្រសិនបើ​ពួកគេ​ចង់​រក្សា​ឱកាស​តាម​ប្រជែង ជាមួយនឹង​ក្រុម Real Madrid ។​
​ ​
​ក្រុម Valladolid ឈរ​នៅ​លេខ​រៀង​ទី​១៣ ហាក់ដូចជា​ចង់​បញ្ចប់​រដូវ​កាល​ដោយ​សន្តិវិធី ហើយ​កៅអី​នៅ​ក្របខ័ណ្ឌ Europe គឺ​ផុតពី​ដៃ​ហើយ ប៉ុន្តែ​សំខាន់​កុំ​ឲ្យ​ត្រូវ​កាត់​ចេញពី​ក្រប ខ័​ណ្ឌ​កំពូល​នេះ​។​
​ ​
​គ្រប់គ្នា​រំពឹងថា ក្រុម Barcelona នឹង​ឈ្នះ​ការប្រកួត​នេះ ខណៈពេល​ក្រុម​នេះ​ធ្លាប់​ឈ្នះ​៥​លើក ក្នុងជំនួប​៦​លើក​ជាមួយ​ក្រុម Valladolid ។ ទោះបីជា​យ៉ាង ក្រុម Barcelona មានការ​លំបាក​ក្នុង ការសម្របសម្រួល​ជាមួយ​កីឡាករ​ទាំងអស់នោះ ដោយ​កីឡាករ អែន​ត័​ញ គ្រី​ស្មាន់ (Antoine Griezmann) មិនទាន់​ធ្វើបាន​ល្អ​នៅឡើយ​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បាន​ចាក​ចេញពី​ក្លិប Atletico Madrid កាលពី​រដូវ​កាល​ក្តៅ ឆ្នាំមុន ហើយ​អាច​រកបាន​៩​គ្រាប់​នៅក្នុង​លី​ក​។ ទម្រង់​លេង​នៅក្រៅ​ទឹកដី ក្រុម Barcelona ហាក់ដូចជា​មានការ​ខកចិត្ត ដោយសារ​ឈ្នះ​ត្រឹម​៣​ប្រកួត​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ​។​
​ ​
​ទម្រង់​លេង​នៅក្រៅ​ទឹក​នេះហើយ​ដែល​ធ្វើ​ឲ្យ​ពួកគេ​បាត់បង់​ភាពជា​កំពូល​។ នេះ​គឺជា​ការប្រកួត ដែល​ពួកគេ​ត្រូវតែ​រក​៣​ពិន្ទុ​ឲ្យ​បាន​។​
​ ​
​ក្រុម Valladolid ចាញ់​៤​ក្នុងចំណោម​៦​ប្រកួត​ចុងក្រោយ ហើយ​ទម្រង់​លេង​ក្នុង​ទឹកដី​ហាក់ ដូចជា​មិនសូវ​បានល្អ​ទេ​។ ក្រុម​ឈ្នះ​អាច​ឈ្នះ​ត្រឹម​៤​ប្រកួត​ក្នុងចំណោម​១៧​ប្រកួត​។​
​ ​
​ទោះបីជា​យ៉ាងណា មានការ​លើកឡើងថា ក្រុម Barcelona គួរផ្តោត​ការយកចិត្តទុកដាក់ ផងដែរ​។ ក្រុម​នេះ​ក៏មាន​ភាពចម្រូងចម្រាស់​ខ្លះ​ដែរ ហើយ​ក្នុងនោះ កីឡាករ​សំខាន់ៗ​ដូចជា លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) ក៏​ខកចិត្ត​ខ្លាំង​ណាស់ដែរ​។​
​ ​
​ប្រាកដ​ណាស់ ក្រុម Barcelona នឹង​សម្រុក​ច្រើន​សម្រាប់​ការប្រកួត​នេះ ដើម្បី​រក​គ្រាប់​បាល់ និង​រក្សា​ឱកាស​ដណ្តើមពាន​ជើងឯក​លី​ក​៕
​ទស្សនៈ Valladolid 2-3 Barcelona
•​ ​ក្របខ័ណ្ឌ​អ៊ីតាលី Serie A រដូវ​កាល​២០១៩ / ២០២០
(22:15) Lazio vs Sassuolo
(00:30) Brescia vs Roma
(02:45) Juventus vs Atalanta