ក្លិប​រៀល បេ​ទី​ស ប្រកាស​តែងតាំង​លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី ជា​អ្នកចាត់ការ​ចាប់ពី​រដូវ​កាល​ក្រោយ

120
ចែករម្លែក

ក្រុម​រៀល បេ​ទី​ស​( Real Betis) បានប្រកាសថា លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini) នឹង​ដឹកនាំ​ក្លិប​នេះ​ចាប់ពី​រដូវ​កាល​ក្រោយ​ទៅ បន្ទាប់ពី​ចុះ​កិច្ចព្រមព្រៀង​រយ​: ពេល​៣​ឆ្នាំ​។​
​ ​
​ក្រុម Real Betis តាម​ស្វែងរក​អ្នកចាត់ការ​ថ្មី​ម្នាក់ ក្រោយពេល​បណ្តេញ​លោក រូ​ប៊ី បន្ទាប់ពី ដឹកនាំ​បាន​ត្រឹម​៣​ប្រកួត​ចាប់តាំងពី​ចាប់ផ្តើម​រដូវ​កាល​ឡើងវិញ​កាលពី​ខែមិថុនា ហើយ​ក្រុម​នេះ ស្ទើរតែ​ត្រូវ​កាត់ចេញ​។​
​ ​
​បច្ចុប្បន្ន ក្រុម Real Betis ឈរ​នៅ​លេខ​រៀង​ទី​១៣​នៅលើ​តារាង​ក្របខ័ណ្ឌ La Liga ខណ​:​ពេល ជួប​រដូវ​កាល​ដ៏​លំបាក ហើយ​សង្ឃឹមថា បទពិសោធ​របស់លោក ប៉េ​ល​ឡេ​ហ្គ្រី​នី នឹង​ជួយ​ធ្វើ​ឲ្យ ពួកគេ​ប្រសើរ​ឡើងវិញ​។​
​ ​
​បន្ទាប់ពី​បណ្តេញ​លោក រូ​ប៊ី អតីត​កីឡាករ អា​ឡិ​ក​ស៊ី​ស ទ្រូ​ជី​ល​ឡូ (Alexis Trujillo) ដែល​ធ្លាប់ លេង​បាន​៣០០​ប្រកួត​សម្រាប់​ក្រុម Betis ត្រូវបាន​ដំឡើង​តួនាទី​ជា​ប្រធាន​បច្ចេកទេស ហើយនឹង​បន្ត​ដឹកនាំ​រហូតដល់​ដំណាច់​រដូវ​កាល​។​
​ ​
​លោក ប៉េ​ល​ឡេ​ហ្គ្រី​នី គ្មាន​ការងារ​ធ្វើ​ចាប់តាំងពី​ត្រូវបាន​បណ្តេញ​ចេញពី​ក្លឹប West Ham កាលពី​ខែធ្នូ​កាលពី​ឆ្នាំមុន​។ គ្រូបង្វឹក​វ័យ​៦៦​ឆ្នាំមាន​បទពិសោធ​ពេញលេញ ។ លោក​ធ្លាប់ ដឹកនាំ​ក្រុម Villarreal Real Madrid និង Malaga ចន្លោះ​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០១៣៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ា​ញូ​អែល ប៉េ​ល​ឡេ​ហ្គ្រី​នី (Manuel Pellegrini)