ល្វី​ស ស្វា​រ៉េ​សៈ ក្រុម បា​សេ​ឡូ​ណា បន្ត​ដាក់​សម្ពាធ​លើ​ក្រុម​រៀល​ម៉ា​ឌ្រី​ត​ក្នុង​ប្រជែង​យកពាន ជើងឯក​

129
ចែករម្លែក

កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) បាន​អះអាងថា ក្រុម​ប​សេ​ឡូ​ណា​( Barcelona) នឹង​បន្ត រក្សា​សម្ពាធ​នៅលើ​ក្រុម​រៀល​ម៉ា​ឌ្រី​ត​( Real Madrid) ក្នុង​តាម​ប្រជែង​យកពាន​ជើងឯក​ក្នុង​លី​ក​។ ក្រុម Barcelona កាត់បន្ថយ​គម្លាត​មក​ត្រឹម​១​ពិន្ទុ បន្ទាប់ពី​យកឈ្នះ​ក្រុម Espanyol ១-០ កាលពី​យប់​ថ្ងៃ​ពុធ​។​
​ ​
​នៅពេលនេះ ក្រុម Barcelona នៅសល់​គម្លាត​១​ពិន្ទុ​ពី​ក្រុម Real Madrid ប៉ុន្តែ​បាន​លេង​លើស មួយ​ប្រកួត ស្របពេល​ក្រុម Real Madrid នឹង​ទទួលភ្ញៀវ Alaves នៅ​យប់​ថ្ងៃ​សុក្រ​។​
​ ​
​ស្វា​រ៉េ​ស បាន​និយាយ​បន្ទាប់ពី​ឈ្នះ​ក្រុម Espanyol ថា “​គោលដៅ​របស់​យើង​គឺ​ឈ្នះ​ទាំងបី ប្រកួត​។ បន្ទាប់មក​យើង​ត្រូវ​រង់​ចាំមើល​គូប្រជែង​ភ្លាត់ស្នៀត​។ យើង​គ្រាន់តែ​គិតពី​ការប្រកួត របស់​យើង​”​។​
​ ​
​ជ័យជម្នះ​របស់​ក្រុម Barcelona បាន​បញ្ជាក់ថា ក្រុម Espanyol ត្រូវ​កាត់ចេញ​ដោយ​ស្វ័យប្រវត្តិ ស្របពេល​ក្រុម​ទាំងពីរ​ប្រកួត​គ្នា​យ៉ាង​ស្វិតស្វាញ​ដោយ​នៅសល់​គ្នា​ត្រឹម​១០​នាក់​អំឡុង​ការ ប្រកួត​នៅ​ពហុ​កីឡដ្ឋាន Nou Camp ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez)