ទិវា​ពលរដ្ឋ​ពិភពលោក ផ្តោតលើ​កុមារី​ជំទង់

155
ចែករម្លែក

ភ្នំពេញៈ​ទិវា​ពលរដ្ឋ​ពិភពលោក ប្រារព្ធ​នៅ​ថ្ងៃទី​១១ ខែកក្កដា តាំងពី​ឆ្នាំ​១៩៨៩ ដែល​ផ្តួចផ្តើម ឡើង​ដោយ​ក្រុមប្រឹក្សាភិបាល នៃ​កម្មវិធី​អភិវឌ្ឍន៍ របស់​អង្គការសហប្រជាជាតិ ។​

មូលហេតុ​
​មរណប្បមាណ ឬ​អត្រា​មរណភាព បាន​ថយចុះ​យ៉ាង​គួរឱ្យភ្ញាក់ផ្អើល នៅតាម​បណ្តា​ប្រទេស អភិវឌ្ឍន៍ នា​អំឡុង​សតវត្សរ៍​ទី​១៩ ហើយ​បាន​ពង្រីក​ទៅ​គ្រប់ទិសទី​នៃ​ពិភពលោក​នៅ​សតវត្សរ៍ ទី​២០ គឺជា​ជោគជ័យ​ដ៏​ធំ​មួយ​នៃ​មនុស្សជាតិ​។ ពី​ចន្លោះ​ឆ្នាំ​១៨០០-២០០៥ អាយុ​ខេ​យ្យ ឬ​អាយុ វែង​បំផុត​របស់​មនុស្ស ជា​មធ្យម​ពី ៣០-៦៧ ឆ្នាំ បានធ្វើ​ឱ្យមាន​កំណើន​យ៉ាង​ឆាប់រហ័ស នៃ​ពលរដ្ឋ​ពិភពលោក ដោយ​ឆ្នាំ​១៨១០ ពិភពលោក មាន​ពលរដ្ឋ​ជាង ១.០០០ លាន​នាក់ ហើយ​បាន​កើនឡើង ដល់​ជាង ៧.០០០ លាន​នាក់ នៅ​ឆ្នាំ ២០១២ ។​

​មនុស្សកាន់តែច្រើន ភាពសម្បូររុងរឿង ក៏​កាន់តែច្រើន រីឯ​អ្នក​ក​ខ្វះខាត​ស្បៀងអាហារ​ទីជម្រកថ្នាំសង្កូវ​។​ល​។ ក៏​កាន់​ច្រើន​ការអភិវឌ្ឍ​គ្រប់​វិស័យ ក៏មាន​ល្បឿន​យ៉ាងគំហុក​ស្ទើរ​គ្មាន​ហ្វ្រាំង គ្មាន​ជ​ន្ទ​ល់​សម្រាប់​ទប់ និង​ទល់​ហើយ​ក៏បាន​នាំមក​ជាមួយ​នូវ​បញ្ហា​និង​វិបត្តិ​ស្មុគស្មាញ សាំញ៉ាំ​ច្រើន ឥត​គណនា​ដែរ រហូតដល់​អាចឈាន​ដល់​ការបំផ្លិចបំផ្លាញ​ពិភពលោក​វិញ ទៀតផង ដែល​ប្រការនេះ ត្រូវតែមាន​ការគិតគូ​រ​យកចិត្តទុកដាក់​យ៉ាង​ដិតដល់​ពី​សំណាក់ គ្រប់ផ្នែក​គឺ​រាប់​ចាប់ពី​រដ្ឋាភិបាល ភ្នាក់ងារ​អង្គការ​ស្ថាប័ន​សង្គម សហគមន៍​ក្រុម​និង​បុគ្គល​ទាំង ថ្នាក់មូលដ្ឋាន​ថ្នាក់ក្រោម​ជាតិ​ថ្នាក់ជាតិ​អន្តរជាតិ​និង​ថ្នាក់​ពិភពលោក ។​

​កម្មវិធី​អភិវឌ្ឍន៍ របស់​អង្គការសហប្រជាជាតិ ( UNFPA ) រួម​ជាមួយនឹង​រដ្ឋាភិបាល​កេ​ន​យ៉ា និង​ដា​ណឺ​ម៉ាក បានរៀបចំ​សន្និសីទ​មួយ នៅ​ទីក្រុង​ណៃ​រ៉ូ​ប៊ី ដើម្បី​ព​ន្លឿ​ន​នូវ​កិច្ចខិតខំ​ប្រឹង ប្រែង​នានា ដើម្បីឱ្យ​បានសម្រេច​នូវ​គោលដៅ​ទាំងឡាយ​នេះ ដែល​មិនទាន់​បានសម្រេច នៅឡើយ​។ ទិវា​ពលរដ្ឋ​ពិភពលោក គឺជា​ឱកាស​តស៊ូ​មតិ ឬ​ស្វែងរក​ការគាំទ្រ​ពី​ជុំវិញ​ពិភពលោក កំពុង​ដង្ហោយហៅ​ដល់​បណ្តា​ពួក​មេដឹកនាំ​, អ្នក​កសាង​គោលនយោបាយ​, អ្នកចាត់ចែង មូលដ្ឋាន​, ស្ថាប័ន​និង​មនុស្ស​ដទៃៗ​ទៀត ឱ្យ​ចូលរួម​ជ្រោមជ្រែង​ជួយ​ធ្វើឱ្យ​សុខភាព​បន្ត​ពូជ និង​សិទ្ធិ​នានា ក្លាយជា​ការណ៍​ពិត សម្រាប់​មនុស្ស​គ្រប់គ្នា ។​

​ដោយហេតុនេះ នៅ​ឆ្នាំ​១៩៨៩ ក្រុមប្រឹក្សាភិបាល នៃ​កម្មវិធី​អភិវឌ្ឍន៍ របស់​អង្គការ​សហ ប្រជាជាតិ (UNFPA) បាន​លើក​យោបល់​ថា ថ្ងៃទី​១១ ខែកក្កដា គប្បី​ត្រូវ​ប្រារព្ធ​ដោយ​សហគមន៍ អន្តរជាតិ​ជា “ ទិវា​ពលរដ្ឋ​ពិភពលោក “​ដែល​ផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​បញ្ហា​បន្ទាន់ៗ និង​សំខាន់ៗ​របស់​ពលរដ្ឋ​ក្នុង​លោក ។ ដោយហេតុនេះ​ទិវា​ពលរដ្ឋ​ពិភពលោក​ក៏ត្រូវ​បាន​ប្រារព្ធ ដោយ​ប្រទេស​នានា ជា​បន្តបន្ទាប់​ច្រើនឡើងៗ ហើយ​ប្រធានបទ​ត្រូវបាន​ផ្លាស់​ប្រែ​រៀងរាល់ ឆ្នាំ​។ ចំណែក​ប្រធានបទ កាលពី​ឆ្នាំ​២០១៦ គឺ “ ការវិនិយោគ​ទៅលើ​កុមារី​ជំទង់ “ ។

​អង្គការសហប្រជាជាតិ មើលឃើញថា កុមារី​ជំទង់​ទូទាំង​ពិភពលោក​ប្រឈម​នឹង​ការ​ប្រជែង យ៉ាង​ធំធេង ដែល​ក្នុងនោះ​មាន​ជាអាទិ៍ កុមារី​ជំទង់​ខ្លះ ត្រូវបាន​សហគមន៍ ឬ​ឪពុកម្តាយ​របស់ ពួកគេ​ចាត់ទុកថា ជា​អ្នក​ដល់​វ័យ​ធ្វើជា​ភរិយា ឬ​ជា​ម្តាយ ខណៈដែល​ពួកនាង​ទើបតែ​ជា​កុមារី ជំទង់​នៅឡើយ ខណៈ​កុមារី​ជាច្រើន​ទៀត ត្រូវបាន​បង្ខំ​ឱ្យ​បោះបង់​ការសិក្សា​ដែលជា​ការកម្ទេច នូវ​អនាគត ក្នុង​សុបិន​របស់​ពួកនាង ។​

​សូម្បីតែ​ក្នុងចំណោម​កុមារី កំពុង​នៅ​សិក្សា​ក្តី ក៏​សិទ្ធិ​របស់​ពួកនាង ក្នុងការ​ទទួលបាន​ព័ត៌មាន ស្តីពី​សុខភាព​មូលដ្ឋាន​សិទ្ធិមនុស្ស និង​សិទ្ធិ​បន្ត​ពូជ​ជាដើម នៅមានកម្រិត​តិចតួច​នៅឡើយ ញ៉ាំងឱ្យ​ពួក​ងាយ​ប្រឈម​នឹង​បញ្ហា​ជំងឺ​របួស និង​ការកេងប្រវ័ញ្ច​នានា ។ បញ្ហា​ប្រឈម​ទាំងនេះ ភាគច្រើន កើតមាន​នៅក្នុង​ចំណោម​កុមារី ដែលជា​ជនជាតិភាគតិច ឬ កុមារី​ដែល​កំពុង​រស់នៅ ក្នុងស្ថានភាព​ក្រីក្រ ឬ នៅ​តំបន់​ជនបទ ។​

​ផ្ទុយទៅវិញ ចំពោះ​កុមារី​ជំទង់ ទាំងឡាយណា​ដែល​ត្រូវ​បានផ្តល់​សិទ្ធិអំណាច​នោះ​ពួកគេ​ក្លាយ ជា​ភ្នាក់ងារ​ដ៏​សំខាន់ ក្នុងការ​ផ្លាស់ប្តូរ​ជា​វិជ្ជមាន ដល់​សហគមន៍​របស់​ពួកគេ​យ៉ាង​ឆាប់រហ័ស ។

​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ចង់​បញ្ចប់​អាពាហ៍ពិពាហ៍ ទៅលើ​កុមារី និង​ផ្តល់​សិទ្ធិអំណាច ដើម្បី​បង្កើត​ជម្រើស​ដល់​កុមារី អំពី​បញ្ហា​សុខភាព និង​ជីវិត​របស់​ពួកគេ​ឱ្យ​ពួកគេ​ជា​អ្នក​ជ្រើស រើស ។ ឆ្នាំ​២០១៥ កម្មវិធី​ស្បៀងអាហារ អង្គការសហប្រជាជាតិ បាន​ជួយផ្តល់​សេវា​សុខភាព ដល់​កុមារី និង​ស្ត្រី អាយុ​ពី​ចន្លោះ​១០-១៩ ឆ្នាំ ឱ្យ​រួច​ផុតពី​ការរំលោភបំពាន​ផ្លូវភេទ និង សុខភាព​បន្ត​ពូជ ចំនួន ១១,២ លាន​នាក់ ។

​នាយក​ប្រតិបត្តិ របស់​កម្មវិធី​ស្បៀងអាហារ លោក​បណ្ឌិត BabatundeOsotimehin បាន​ថ្លែងថា​៖ “​ពួក​មេដឹកនាំ និង​សហគមន៍​ទាំងឡាយ ត្រូវតែ​ផ្តោត​ការយកចិត្តទុកដាក់ និង​ក្រោក​ឡើង ដើម្បី​សិទ្ធិ​របស់​កុមារី​ជំទង់ ជាពិសេស​កុមារី​ជំទង់ ដែល​កំពុង​រស់នៅក្នុង​ជីវភាព​ក្រីក្រ​កុមារី នៅក្រៅ​សាលា​កុមារី ដែល​ត្រូវគេ​កេងប្រវ័ញ្ច ឬក៏​កុមារី​ដែល​ត្រូវ​ប្រឈម​នឹង​ការ​អនុវត្តតាម ប្រពៃណី ដូច​ជាការ​រៀបការ ក្នុង​វ័យ​កុមារ​ជាដើម ដើម្បីឱ្យ​ពួកគេ​មាន​សិទ្ធិ​មានឱកាស ក្នុង​ជ្រើសរើស និង​សម្រេច​វិថី​ជីវិត​របស់​ពួកគេ ដោយ​ខ្លួនគេ “ ។​

​ជា​រៀងរាល់ឆ្នាំ ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ បានសម្រេច​ចិត្ត​ជ្រើសរើស​ប្រធានបទ សម្រាប់​ប្រារព្ធ ។ ប៉ុន្តែ​សម្រាប់​ឆ្នាំ​២០១៩ ស្ថាប័ន​ពិភពលោក​មួយ​នេះ​មិនបាន​ជ្រើស​រើសយក ប្រធានបទ​ថ្មី​ណាមួយ​ទេ ប៉ុន្តែ​បាន​អំពាវនាវ​ឱ្យមាន​ការយកចិត្តទុកដាក់​ជា​សកល​ទៅលើ​កិច្ច ដែល​មិនទាន់​បានបញ្ចប់ របស់​សន្និសីទ​អន្តរជាតិ កាលពី​ឆ្នាំ​១៩៩៤ ស្តីពី​ប្រជាពលរដ្ឋ និង​ការ អភិវឌ្ឍ ។​

​រីឯ​គោលដៅ​របស់ UNFPA សម្រាប់​ទិវា​ពលរដ្ឋ​ពិភពលោក​នា​ឆ្នាំ ២០២០ នេះ ដើម្បី​បង្កើន ឬ​លើកកម្ពស់​ការយល់ដឹង អំពី​តម្រូវការ​របស់​ស្ត្រី​និង​កុមារ សម្រាប់​បញ្ហា​ផ្លូវភេទ​និង​សុខភាព បន្ត​ពូជ និង​ភាព​ងាយ​រងគ្រោះ អំឡុងពេល​ពិភពលោក កំពុង​រង​ការ​រាតត្បាត​នៃ​ជំងឺ កូ​វីដ ១៩ ដែល​ក្នុងន័យនេះ កុមារី​ជំទង់ ក៏​នៅតែ​ជា​អាទិភាព​មួយ នៃ​ប្រធានបទ​សម្រាប់​ទិវា​ពិភពលោក នេះ​ដដែល​៕ ដោយៈ​មេសា​

នៅតែមាន​កុមារី​ច្រើនណាស់​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ជីវិត
និម្មិត​សញ្ញា នៃ ទិវា​ពលរដ្ឋ​ពិភពលោក
និម្មិត​សញ្ញា នៃ ទិវា​ពលរដ្ឋ​ពិភពលោក