ប្រជាប្រិយ​, ប្រិមប្រិយ​, ប្រសើរ​, ពុះ​, ប៉ូវថៅ​, ពេចន៍​, ពន្យឺត​, ប្រាសាទ​, វិហារ​, ប្រស្រ័យ​

167
ចែករម្លែក

​ដោយៈ វចនានុក្រម​ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​

ប្រជាប្រិយ –​ប្រី ( គុ​. ) ដែលជា​ទីស្រឡាញ់​របស់​ប្រជា​, ដែល​គួរ​ឲ្យ​ប្រជារាស្ត្រ​ស្រឡាញ់ ពេញចិត្ត​, ដែល​សម្រាប់​ប្រជាពលរដ្ឋ​ទូទៅ : របាំ​ប្រជាប្រិយ​, ល្បែង​ប្រជាប្រិយ ។

ប្រិមប្រិយ ប្រី ( គុ​. ) មនុស្ស​ឬអ្វីៗ​ដែលជា​ទីស្រឡាញ់​” + ប្រិ​យ គុ​. “​ដែល​គួរ​ឲ្យ​ស្រឡាញ់​, ដែលជា​ទីស្រឡាញ់​”; ដែល​ស្រស់ប៉ប្រៃ​គួរ​ឲ្យ​ស្រឡាញ់​, ដែល​គួរ​ឲ្យ​ស្រឡាញ់​ក្រៃពេក (​ច្រើន​ប្រើ​ប្រិមប្រិយ ជាង ) : មុខមាត់​ប្រិមប្រិយ (​ច្រើន​ប្រើ​ចំពោះតែ​មុខមាត់​); ប៉ុន្តែ​ខាង​កាព្យ អាច​ប្រើ​លាយ​ចម្រុះ​គ្នា​បាន​ទាំងពីរ ដូចជា មើល​មាត់​ក៏​ប្រិមប្រិយ​ហាមាត់​ស្ដី​ឥត​ទាស់​ឆ្គង មើលមុខ​ស្រស់បំព្រង ទាំង​ដងខ្លួន​ក៏​ប្រិមប្រិយ ។

ប្រសើរ សំ​.; បា​. ( គុ​. ) (​ប្រ​ឝ​ស្ដ​; បស​ត្ថ​) ល្អ​កន្លង​, ប្រពៃ​ពេក​, ត្រកាល​, ថ្លៃថ្លា​, ដែល​គួរ សរសើរ​, គួរ​ស្ងើច : ទ្រព្យ​ប្រសើរ​, ចំណី​ប្រសើរ​, មនុស្ស​ប្រសើរ ។

ពុះ ( កិ​. ) កាប់​បំបែក​ដោយ​សស្ត្រា​មាន​ប៉ូវថៅ​ជាដើម : ពុះឧស​, ពុះឈើ​, ពុះ​ជញ្ជាំង​ផ្ទះ ។ ព្រួច​ខ្ជោលៗ​ឡើង​ដោយ​កម្លាំង​ក្ដៅ​ឬ​ដោយ​កម្លាំង​ខ្យល់ : បាយ​ពុះ​, ទឹក​ពុះ ។ ព​. ប្រ​. ពុះពោរ ខឹង​ខ្លាំង​ឬ​កើតទុក្ខ​តូចចិត្ត​ខ្លាំង ហាក់ដូចជា​ពុះពោរ​ពេញ​ក្នុង​ចិត្ត ។

ប៉ូវថៅ ចិ​. ( ន​. ) (​ប៉ូវ​ថាវ​) ប្រដាប់​ធ្វើ​ដោយ​ដែក មាន​លៅ​បញ្ចុះ​ដង​ឈើ សម្រាប់​ប្រើការ​កាប់​, ពុះ​, ច្រាស់ (​ដឹង​ចិន​) ។ ពូថៅ​

ពេចន៍ ពេ​ច ( ន​. ) (​វចន​) ពាក្យ​, សម្ដី ។ ខ្មែរ​ប្រើ​ជា ប​. សម្រាប់​និយាយ​ផ្សំ​នឹង ពាក្យ ថា : ពាក្យពេចន៍ គឺ​ពាក្យសម្ដី​ផ្សេងៗ​, ពាក្យសម្ដី​ដែលមាន​បែប​មាន​យ៉ាង​ឬ​សម្ដី​ថ្វីមាត់ : អ្នកចេះ ពាក្យពេចន៍ (​ឲ្យ​ជិត​ប្រភពដើម​ជាង​ជា ព័ចន៍ សម្រាប់​ប្រើ​ក្នុង​កាព្យ​) ។ ម​. ព​. ព័ចន៍ ទៀតផង ។

ពេជ្រ ពេ​ច ( ន​. ) ឈ្មោះ​ត្បូង​ពិ​សេសមួយ​ប្រភេទ​មាន​សាច់​រឹង​មាន​ពន្លឺ​ចាំង​ឆ្លុះ​ព្រាតៗ : ចិ​ញ្ជៀ​ន​ពេជ្រ (​ម​. ព​. វជីរ ទៀតផង​) ។

ពន្យឺត ( កិ​. ) ធ្វើ​ឲ្យ​យឺត​, ទាញ​ឲ្យ​យឺត​; ធ្វើ​ឲ្យ​យឺតយូរ : ពន្យឺតខ្សែ​; ពន្យឺតដំណើរ​, ពន្យឺតការ ។

ប្រាសាទ -​សាត ( ន​. ) (​បា​សាទ​) គ្រឹហា​ជាទី​នាំ​ចិត្ត​ឲ្យ​ជ្រះថ្លា​ឬ​ជាទី​ស្រឡះភ្នែក គឺ​ផ្ទះ​មាន ថ្នាក់​ខ្ពស់ស្រឡះ ។ ខ្មែរ​យើង​ប្រើ​តាម​ទម្លាប់ ហៅ​ចំពោះតែ​ព្រះរាជដំណាក់​ឬ​គ្រឹហា​ដែលមាន កំពូល សូម្បីតែ​សង់​មួយ​ជាន់​ក៏​ហៅ ប្រាសាទ ដែរ​; តែបើ​វិហារ​ឬ​សាលា​ទោះបី​មាន​កំពូល ក៏​ពុំ​ហៅ ប្រាសាទ ឡើយ ។

វិហារ –​ហ៊ា ( ន​. ) ការ​នៅ​, ការ​នៅ​អាស្រ័យ ។ លំនៅ​, កុដិ​ធំ​, ទីវ​ត្ត (​ទាំងមូល​) សម្រាប់​ពួក បព្វជិត​ពុទ្ធសាសនិក ។ ខ្មែរ​ហៅ​តាម​ទម្លាប់ ចំពោះតែ​ឧបោសថាគារ (​រោង​ឧបោសថ៍​) ថា “​វិហារ​” : សង់​វិហារ​, បុណ្យ​ឆ្លងវិហារ ។ វិហារកម្ម (–​ហា​រៈ​ក័​ម​) ការ​សាង​វត្ត​; ការធ្វើ​វិហារ ។ វិហារបាល (–​ហា​រៈបាល​) អ្នករក្សា​ទីវ​ត្ត​, អ្នក​ថែវ​ត្ត ។ វិហារបាលិនី (–​ហា​រៈ​ប៉ា​–) ស្ត្រី​អ្នក​ថែ ទីវ​ត្ត​; ដូនជី​ឬ​យាយជី ។ វិហារភណ្ឌ (–​ហា​រៈ​ភ័ន​) របស់​សម្រាប់​កុដិ​ធំ​; របស់​សម្រាប់​វត្ត​, ទ្រព្យ​វត្ត (​ទ្រព្យ​សង្ឃ​) ។​

ប្រស្រ័យ សំ​.; បា​. ( ន​. ) (​ប្រ​ឝ្រ​យ ឬ ប្រា​ឝ្រ​យ​; ប​ស្សយ​) សេចក្ដីស្នេហា​, ស្រឡាញ់​, រាប់អាន​; សេចក្ដី​គោរព​; ដំណើរ​ត្រូវ​អធ្យាស្រ័យ​គ្នា : មាន​ប្រស្រ័យ​នឹង​គ្នា​, ធ្លាប់មាន​ប្រស្រ័យ នឹង​គ្នា ។ ខ្មែរ​ប្រើ​ជា កិ​. ឬ កិ​. វិ​. ថា “​រាប់អាន​; រាប់រក​, រាក់ទាក់​, សំណេះសំណាល​” ក៏បាន : ត្រូវ​ប្រស្រ័យ​នឹង​គ្នា​, ធ្លាប់​ប្រស្រ័យ​នឹង​គ្នា​; និយាយ​ប្រស្រ័យ​នឹង​គ្នា​ទៅវិញទៅមក (​ប្រើ​ជា ប្រាស្រ័យ ក៏បាន​) ៕ ដកស្រង់ៈ សម្បត្តិ​កញ្ញា​