វៀតណាម​និយាយថា កម្មករ​៣១​លាន​នាក់​រង​ផល​ប៉ះពាល់​ពី​កូវី​ដ​១៩

167
ចែករម្លែក

​ផល​ប៉ះពាល់​សេដ្ឋកិច្ច​ពី​ជំងឺ​កូវី​ដ​១៩​​​បាន​ធ្លាក់​លើ​កម្មករ​ប្រមាណ​៣១​លាន​នាក់​នៅ​វៀតណាម ដោយ​ជិត​៩០០.០០០​នាក់​បាត់បង់​ការងារ​ធ្វើ និង​ជិត​១៨​លាន​នាក់​ទទួល​ចំណូល​ទាប​ជាង​មុន នេះ​បើ​តាម​​ការបញ្ចេញ​ឲ្យ​ដឹង​ពី​ទីភ្នាក់ងារ​រដ្ឋ​មួយ​កាលពី​ថ្ងៃ​សុក្រ​ទី​១០​កក្កដា​។​

​អគ្គនាយកដ្ឋាន​ស្ថិតិ​វៀតណាម បាន​និយាយថា ប្រសិន​បើ​ដំណោះស្រាយ​រុញ​សកម្មភាព​សេដ្ឋកិច្ច​មិន​ត្រូវបាន​អនុវត្ត​ភ្លាមៗ​ទេ នោះ​អាច​មាន​មនុស្ស​៥​លាន​នាក់​ទៀត​បាត់បង់​ការងា​រ​ធ្វើ​នៅត្រឹម​ចុងឆ្នាំ​​នេះ​។​

​វៀតណាម​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​៣៦៩​នាក់ និង​មិន​មាន​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ទេ​។​ប្រទេស​អាស៊ី​អាគ្នេយ៍​មួយ​នេះ មិន​មាន​អ្នក​ឆ្លង​នៅក្នុង​ស្រុក​អស់​៨១​ថ្ងៃ​ហើយ ដោយសារ​តែ​កម្មវិធី​ទប់ស្កាត់​​វីរុស​កូរ៉ូណា​ដោយ​ជោគជ័យ​។​តែ​សេដ្ឋកិច្ច​ក៏​រងគ្រោះ​ផង​ដែរ​។​

​សេដ្ឋកិច្ច​នៅ​ត្រីមាស​ទី​២​បាន​រីកចម្រើន​យឺត​បំផុត​ធៀប​នឹង​កំណើន​នៅ​៣០​ឆ្នាំ​មកនេះ ដោយសារ​តែ​ផល​នៃ​ជំងឺ​កូវី​ដ​១៩ ដោយ​បង្ខំ​ឲ្យគោលដៅ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​២០២០​របស់​វៀតណាម​មិន​អាច​សម្រេច​​បាន​។​

​វិស័យ​សេវា​របស់​វៀតណាម រង​ផលប៉ះពាល់​ខ្លាំង​បំផុត ដោយ​បុគ្គលិក​កម្មករ​៧២​ភាគរយ​រង​ផលប៉ះពាល់​។​វិស័យ​ឧស្សាហកម្ម​និង​កសិកម្ម​រងគ្រោះ​ខ្លាំង​ទី​២​និង​ទី​៣៕​ប្រែ​សម្រួល​៖​វាសនា​/Ha

កម្មករអ៊ុតម៉ាស់មុខនៅក្នុងរោងចក្រមួយក្នុងក្នុងក្រុងហូជីមិញ