គូវិវាទ​ដីធ្លី​មួយ​នៅ​ភូមិ​បាលី​លេ​យ្យ សង្កាត់​២​ក្រុង​ប៉ោយប៉ែត សុំ​សើរើ​និង​អន្តរាគមន៍​រក​យុត្តិធម៌​

162
ចែករម្លែក
រឿង​ដីធ្លី​មួយ​នៅ​ភូមិ​បាលី​លេ​យ្យ​១ សង្កាត់​/២​ក្រុង​ប៉ោយប៉ែត​ឡើង​បិ​ញ ( រូប​៖ ប​.​ជ័យ )​

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ​គូវិវាទ​ដីធ្លី​មួយកន្លែង​នៅ​ភូមិ​បាលី​លេ​យ្យ​២ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត សុំ​សើរើ​និង​អន្តរាគមន៍​រក​យុត្តិធម៌​លើ​រឿងក្តី​របស់ខ្លួន​គឺ​លោក​ឈិន យុ​ឃាង ជាមួយ​លោកស្រី​ភាន ។​
​លោក​ថៃ តាំង​អៀង កូនប្រុស​របស់លោក​ឈិន យុ​ឃាង បាន​ប្រាប់​កាសែត​រស្មី​ក​ម្ព​ជា​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០ ថា គ្រួ​សារបាន​រងគ្រោះ​និង​ទទួល​នូវ​អំពើ​អ​យុ​ត្តិ​ធ​ម័​ពី​ករណី​វិវាទ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ទំហំ​១៨៥​ម៉ែត្រ​គណ​២១០​ម៉ែត្រ​រវាង​ឪពុក​ខ្លួន​ឈិន យុ​ឃាង​និង​ឈ្មោះ​ស្រី ភាន​និង​ប្រពន្ធ​ឈ្មោះ​គឹម ស៊ឹម​ស្ថិតនៅ​ភូមិ​បាលី​លេ​យ្យ​(២)​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​ខេត្តបន្ទាយមានជ័យ ។​
​លោក​បន្តថា រឿង​ដីធ្លី​នេះ​នាំ​ឲ្យ​មាន​វិវាទ​២ ។​ទី​១ វិវាទ​ផ្នែក​រដ្ឋប្បវេណី​និង​ទី​២ វិវាទ​ផ្នែក​ព្រហ្មទណ្ឌ ហើយ​បាន​ប្តឹងផ្តល់​ទៅ​តុលាការ​ហើយ​ខាង​ភាគី​ខ្លួន​បានឈ្នះ​គ្រប់​ថ្នាក់​និង​ចុងក្រោយ​ក៏បាន​ក្រសួងយុត្តិធម៌​ផ្ទេរ​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧២៧​ចុះ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧ (​បទ​ក្លែង​ឯកសារ​សាធារណៈ​) ពី​តុលាការខេត្ត​បន្ទាយមានជ័យ​ទៅ​សាលាដំបូង​ខេត្ត​ផ្សេង​ដែរ ។​រឿងនេះ​ក៏បាន​ប្តឹងផ្តល់​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ផងដែរ ហើយ​គ្រួសារ​ខ្លួន​បានឈ្នះ ប៉ុន្តែ​មន្ត្រី​អាជ្ញា​ធរមាន​សមត្ថកិច្ច​សាធារណៈ​មិន​ព្រម​អនុវត្តតាម ។​
​លោក​ក៏​ជំទាស់​នឹង​លិខិត​លេខ​៣៣២/២០​សជណ ចុះ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០ របស់លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​ដែល​បាន​ច្រានចោល​បណ្តឹងសុំ​អន្តរាគមន៍​ទប់ស្កាត់​ការចុះ​ប​ញ្ជូ​ល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​លើ​ក្បាលដី​ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​០០៩៥៨០( i II0805) ចុះ​ថ្ងៃទី​៣០​ខែធ្នូ​ឆ្នាំ​២០១៤ នោះ​។ ពោលគឺ​ខ្លឹម​សារលិខិត​នេះ​រឹងរឹតតែ​ធ្វើ​គ្រួ​សាររ​ខ្លួន​ទទួលរង​គ្រោះ​និង​រង​អំពើ​អ​យុ​ត្តិ​ធ​ម័​ថែម​មួយ​ជាន់​ទៀត ។​
​យោង​ពាក្យបណ្តឹង ក៏ដូចជា​សេចក្តីស្នើ​បំភ្លឺ​បន្ថែម​របស់លោក​ឈិន យុ​ឃាង ដែល​កាសែត​រស្មី​ក​ម្ព​ជា​ទទួល បាន​ឲ្យ​ដឹងថា លោក​មាន​វិវាទ​ដីធ្លី​ដ៏​យូរ​ទំហំ​១៨៥​ម៉ែត្រ​គណ​២១០​ម៉ែត្រ​រវាង​លោក​ឈិន យុ​ឃាង​និង​លោកស្រី ភាន​និង​ប្រពន្ធ​ឈ្មោះ​គឹម ស៊ឹម ស្ថិតនៅ​ភូមិ​បាលី​លេ​យ្យ​(២)​សង្កាត់​និង​ក្រុង​ប៉ោយប៉ែត​។​
​វិវាទ​ផ្នែក​រដ្ឋប្បវេណី​នេះ លោក​និង​ភរិយា​បានឈ្នះ​គូវិវាទ​នៅ​តុលាការ​ទាំងបី​ថ្នាក់​(​សាលាដំបូង ឧទ្ធរណ៍ កំពូល )​តាំងពី​ឆ្នាំ​២០០២ រហូតមក ។​ឯ វិវាទ​ផ្នែក​ព្រហ្មទណ្ឌ​ដែល​លោកស្រី ភាន​និង​ភរិយា​ប្តឹង​លោក​និង​ភរិយា​ពីបទ​ក្លែងបន្លំ​លិខិត​សាធារណៈ ក៏ត្រូវ​តុលាការ​ទាំងបី​ថ្នាក់ សម្រេច​ឲ្យ​លោក​និង​ភរិយា រួច​ផុតពី​ការចោទប្រកាន់​ដែរ (​ក្នុង​ឆ្នាំ​២០០៧​និង​ឆ្នាំ​២០១១)
​ប៉ុន្តែ ក្រោយ​ការ​ចាញ់ក្តី​នេះ លោកស្រី ភាន និង​គូកន បាន​ប្រឌិត​ព័ត៌មាន ហើយ​បន្ត​ដាក់ពាក្យ​សុំ​នៅ​ឆ្នាំ​២០០៦ ដោយ​ស្នើ​អ្នករាជការ​សាធារណៈ​ចេញ​នូវ​ឯកសារ​ទទួលស្គាល់​នូវ​ការ​សម្គាល់​សិទ្ធិ​លើ​ក្បាលដី​ដែល​ចុះបញ្ជី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ​ឲ្យ​ឈ្មោះ​ស្រី ភាន​និង​ប្រពន្ធ​ឈ្មោះ​គឹម ស៊ឹម ទៅវិញ ។​ពោលគឺ​ផ្ទុយ​ពី​តុលាការ​បាន​កាត់ក្តី​រួចហើយ ។​
​ទង្វើ​នេះ ក៏​ផ្ទុយ​នីតិវិធី ហើយ​បំពាន​លើ​បទដ្ឋាន​គតិយុត្តិ​នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម​កម​និង​សំណង់ និង​អនុក្រឹត្យ​នៃ​រាជរដ្ឋាភិបាល​ស្តីពី​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ដាច់​ដោយ​ដុំ ហើយ​លោក​បាន​ប្តឹងតវ៉ា​នៅ​ឆ្នាំ​២០០៦ ប៉ុន្តែ​ត្រូវ​មន្ត្រី​ពាក់ព័ន្ធ​ផ្អិ​ប​ទុកចោល ។​
​ដោយ​មើលឃើញ​ភាពមិនប្រក្រតី​នេះ ទីស្តីការគណៈរដ្ឋមន្ត្រី នៅ​ឆ្នាំ​ដដែល​នោះ បានចេញ​លិខិត​បង្គាប់​ឲ្យ​អាជ្ញាធរខេត្ត​បន្ទាយមានជ័យ​អនុវត្តតាម​ស្មារតី​សេចក្តីសម្រេច​របស់​តុលាការ​កំពូល ប៉ុន្តែ​មន្ត្រី​ផ្អឹប​ទុកចោល​ទៀត ។​
​ឃើញ​ដូច្នោះ អាជ្ញាធរ​ជាតិដោះស្រាយ​ទំនាស់​ដីធ្លី​ក៏បាន​ចេញ​លិខិត​លេខ​៥៤៨​សជណ​ចុះ​ថ្ងៃទី​១១​ឧសភា​ឆ្នាំ​២០១១ ដោយ​បង្គាប់​ឲ្យ​លុបចោល​ប័ណ្ណ​សម្គាល់​សិទ្ធិ​ប ជ​០០៧៧១៨​ចុះ​ថ្ងៃទី​១៦​កញ្ញា​២០០៨ ដែល​បាន​កសាង​ដោយ​បំពាន​នោះ ហើយ​សម្រេច​ឲ្យ​បែងចែក​ដី​នោះ​ជា​២​ចំណែក​ស្មើគ្នា​រវាង​លោក​និង​គូទំនាស់ ។
​ប៉ុន្តែ​បទបញ្ជា​នោះ​ត្រូវ​មន្ត្រី​នៅ​ខេត្ត​ផ្អឹប​ចោល​ទៀត ។​
​ករណីនេះ សាលាដំបូង​ខេត្តបន្ទាយមានជ័យ បានចេញ​ដីកា​សម្រេច​រក្សា​ការពារ​លេខ​៣០០​ពស​.​តរ​វ​ចុះ​ថ្ងៃទី​២​ខែកញ្ញា​ឆ្នាំ​២០១៤ ហាមឃាត់​ឈ្មោះ​ស្រី ភាន លក់ដូរ ជួល បញ្ចាំ​ចំពោះ​ដី​ទំហំ​៣០.៦១២​ម៉ែត្រក្រឡា ដែលមាន​ប័ណ្ណ​លេខ​ប​.​ជ​០០៧៧១៨ ចុះ​ថ្ងៃទី​១៦​កញ្ញា​២០០៨​នោះ ជា​បណ្តោះអាសន្ន ។ តែ​សេចក្តីសម្រេច​នេះ មិនបាន​អនុវត្តបាន​ដោយសារ​មានការ​ជ្រៀតជ្រែក​ពី​គូកន​របស់​ឈ្មោះ​ស្រី ភាន ។​
​តម​កលោក​បានដាក់​សុំ​និង​ទទួលបាន​ដីកា​សម្រេច​សុំ​រក្សា​ការពារ​ថ្មី ,​ដីការ​សម្រេច​រឹបអូស​បណ្តោះអាសន្ន​និង​លិខិត​ផ្ទុកផ្តាក់​ចំពោះ​ដី​មាន​ទំហំ​ដូចខាងលើ ។ ប៉ុន្តែ សេចក្តីសម្រេច​នោះ​ត្រូវ​ផ្អឹប​ទុកចោល​ទៀត ។​ឯ​គូកន​របស់​ឈ្មោះ​ស្រី ភាន បន្តធ្វើ​សកម្មភាព​បំប្លែង​ប័ណ្ណ​សម្គាល់​សិទ្ធិ​ថ្មី​មាន​លេខខ​ប​.​ជ​០០៩៥៨០ ចុះ​ថ្ងៃទី​៣​ខែធ្នូ​ឆ្នាំ​២០១៤ ដើម្បី​គេចចេញ​ពី​ការអនុវត្ត​បទបញ្ជា​និង​នីតិវិធី​របស់​តុលាការ ។​
​លោក​បាន​បន្តថា ក្រោយ​ការចាត់វិធានការ​ទុ​ច្ច​រឹត​រឹបអូស​យក​ដី​រប​ស់លោក​រួចមក ឈ្មោះ​ស្រី ភាន និង​គូកន​បានរៀបចំ​បំប្លែង​និតិ​វិធី​លក់​ដី​នោះ ការទិញ​លក់​ផ្តាច់​លើក​ទី​១ នា​ថ្ងៃទី​២៦​តុលា​២០១០ រវាង​ឈ្មោះ​ឈ្មោះ​ស្រី ភាន , ឈ្មោះ​អង សុខា និង​គូកន​គឺ​បានរៀបចំ​នីតិវិធី​ក្លែងបន្លំ​លើ​លិខិត​លក់​ផ្តាច់ ដោយ​ពុំបាន​បង្ហាញ​អត្តសញ្ញាណ​អ្នក​តែង​លិខិត​ឬ​ចុះហត្ថលេខា​លើ​លិខិត​លក់​ផ្តាច់​ឬ​តម្លៃ​ជា​ប្រាក់​ឬ​ពន្ធ​ប្រថាប់ត្រា​ដែល​ត្រូវ​បង់ ។​ពោលគឺ​ឈ្មោះ​ស្រី ភាន និង​គូកន​មាន​ចេតនា​ធ្វើ​ឲ្យ​ខូចខាត​ដល់​ការពិត ,​បង្ក​ឲ្យ​ប៉ះពាល់​ដល់​ទំនុកចិត្ត​សាធារណៈ មិន​ឲ្យ​បង់ពន្ធ​និង​មាន​ចេតនា​ធ្វើជា​អន្តរការី​ក្នុងការ​កាន់កាប់ ។​
​ការទិញ​លក់​ផ្តាច់​លើក​ទី​២ នា​ថ្ងៃទី​១៧​វិច្ឆិកា​២០១៤ រវាង​ឈ្មោះ​ស្រី ភាន និង​ឈ្មោះ​យឿ​ម ម៉ាន់ និង​គូកន ។ ឈ្មោះ​ស្រី ភាន បានធ្វើ​លិខិតផ្ទេរកម្មសិទ្ធិ​អោយឈ្មោះ​យឿ​ម ម៉ាន់ តាំងពី​ថ្ងៃទី​១៥​កញ្ញា​២០១៤ ។​ឯ​ឈ្មោះ​អង សុខា ទើប​ប្រកាស​រំលាយ​កិច្ចសន្យាលក់​ទិញ​ជាមួយ​ស្រី ភាន នៅ​ថ្ងៃទី​១៧​ក​ញ្ញ​២០១៤ ជា​ក្រោយ ដោយ​ពុំ​ឃើញ​អ្នកទទួល​សិទ្ធិ​ចុងក្រោយ​គឺ​ឈ្មោះ​ស្រី ភាន បាន​បង់ពន្ធ​ប្រថាប់ត្រា​ទេ ។​
ហើយ​លិខិត​លក់​ផ្តាច់​នោះ មិនបាន​បង្ហាញ​ពី​តម្លៃ​ជា​ប្រាក់​ឬ​ពន្ធ​ប្រថាប់ត្រា​ដែល​ត្រូវ​បង់​ក៏​ទេ​ដែរ ។​
​សូមបញ្ជាក់ថា យោង​ឧបសម្ព័ន្ធ​ទី​៧ ចុះ​ថ្ងៃទី​៣​កក្កដា​ឆ្នាំ​២០១២ ,​លិខិត​លេខ​លេខ​៧៣៥​សហវ​/​ប្រក​.​អព​ដ​ចុះ​ថ្ងៃទី​៨​សីហា​ឆ្នាំ​២០១៣ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​និង​ច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​១៩៩៥ បានកំណត់​យក​តម្លៃ​ដី ដី​ជាប់​ផ្លូវ​សង្កាត់​ក្នុ​ងុ​មិ​សាស្ត្រ​ភូមិ​បាលី​លេ​យ្យ​១​និង​ភូមិ​បាលី​លេ​យ្យ​២​សហ្កា​ត់​ប៉ោយប៉ែត ក្នុង​១​ម៉ែត្រក្រឡា​តម្លៃ​៥០​ដុល្លារ (​ចំណុច​ទីតាំង​ដី​លក់​) ដោយ​មិន​គិត​អំពី​តម្លៃ​លក់​ទិញ​របស់​ភាគី​ណា​ឡើយ ។​

​ដោយឡែក សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​៧២៧​ចុះ​ថ្ងៃទី​១១​ខែសីហា​ឆ្នាំ​២០១៧ (​បទ​ក្លែង​ឯកសារ​សាធារណៈ​)​របស់​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ត្រូវបាន មេធាវី​របស់លោក​ឈិន យុ​ឃាង បាន​ស្នើសុំ​ក្រសួង​យុ​ត្តិ​ធ​ម័​ផ្ទេរ ពី​តុលាការខេត្ត​បន្ទាយមានជ័យ​ទៅ​សាលាដំបូង​ខេត្ត​ផ្សេង​ដែរ ។​
​ហើយ​ក្រសួងយុត្តិធម៌ ក្នុង​លិខិត​លេខ​១២៩៨​ក​យ អកស /១៩ ចុះ​ថ្ងៃទី​១១​កក្កដា​២០១៩ ក៏បាន​ឯកភាព​តាម​សំណើ​លោក​អ៊ែ​ល វណ្ណា មេធាវី​តំណាង​លោក​ឈិន យុ​ឃាង ដែរ ។​
​ទោះបី​សំណុំរឿង​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​នៅក្នុង​ដែន​សមត្ថកិច្ច​តុលាការ​ក៏ដោយចុះ ប៉ុន្តែ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ក្នុង​លិខិត​លេខ​៣៣២/២០ សជណ ចុះ​ថ្ងៃទី​១៥​ខែឧសភា​ឆ្នាំ​២០២០ ស្តីពី​ករណី​សុំ​អន្តរាគមន៍​ច្រានចោល​បណ្តឹង​របស់លោក​ឈិន យុ​ឃាង ចុះ​ថ្ងៃទី​៣​ខែកញ្ញា​ឆ្នាំ​២០១៩ ទប់ស្កាត់​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​លើ​ក្បាលដី​ដែលមាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​០០៩៥៨០( i II 0805 ) រដ្ឋបាលខេត្ត​បានសម្រេច​ច្រានចោល​ពាក្យបណ្តឹង​នោះ ។​
​ក្នុង​លិខិត​ដែល​ចុះហត្ថលេខា​ដោយ​លោក​អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ស្តីពី​ករណី​សុំ​អន្តរាគមន៍​ច្រានចោល​នោះ បាន​យោង​លិខិត​លេខ​១២៥៣​ចុះ​ថ្ងៃទី​១​កញ្ញា​២០១៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី , លិខិត​លេខ​១៥៨៤/២០ ដន​សស​.​ប​ជ​/​ស​ដក ចុះ​ថ្ងៃទី​២៧​មេសា​២០២០ របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្តបន្ទាយមានជ័យ​,​ពាក្យ​ស្មើ​សុំ​អន្តរាគមន៍​ចុះ​ថ្ងៃទី​២០​មីនាឆ្នាំ​២០២០ របស់​ឈ្មោះ​យឿ​ម ម៉ាន់ និង​ក៏​យោង​បណ្តឹង​របស់លោក​ឈិន យុ​ឃាង ដូចខាងលើ ។​
​លិខិត​បាន​បន្តថា ករណី​ទីតាំង​ដី​ខាងលើ មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​បាន​ពិនិត្យឃើញថា កន្លងមក​ពិតជា​មាន​ទំនាស់​រវាង​ឈ្មោះ​ឈិន យុ​ឃាង ជាមួយ​ឈ្មោះ​ស្រី ភាន មែន ។ ប៉ុន្តែ​ត្រូវបាន​ដោះស្រាយ​ចប់​រួចរាល់​ហើយ ។​
​ចំណែក​ឈ្មោះ​ស្រី ភាន បានធ្វើ​ប័ណ្ណកម្មសិទ្ធិ​រួចហើយ​ដែរ​និង​បាន​លក់​ផ្ទេរ​ដី​នោះ​ទៅ​ឲ្យ​ឈ្មោះ​យឿ​ម ម៉ាន់ តាម​ប័ណ្ណ​សម្គាល់​សិទ្ធិ​កាន់កាប់​អចលនវត្ថុ​លេខ​០០៩៥៨០( i II 0805 ) ចុះ​ថ្ងៃទី​៣០​ធ្នូ​២០១៤ ។
​ចំពោះ​ទីតាំង​ដី​នេះដែរ រាជរដ្ឋាភិបាល​បានសម្រេច​ជា​លើកចុងក្រោយ​គឺ​បញ្ជាក់​ទទួលស្គាល់​របស់​ឈ្មោះ​ស្រី ភាន ទុកជាបានការ​ដដែល​និង​បាន​ហាមប្រាម​ស្ថាប័ន​ពាក់ព័ន្ធ​មិន​ឲ្យ​ទទួល​រឿង​ដដែល​នេះ​មក​ដោះស្រាយ​ឡើងវិញ​ទេ​។​
​បច្ចុប្បន្ន​ទីតាំង​ដី​នោះ បាន​សាងសង់​របង​រឹងមាំ​ហ៊ុំព័ទ្ធ​ដី​និង​កាន់​កាន់​គ្រប់គ្រង​ដោយ​ឈ្មោះ យឿ​ម ម៉ាន់ ដោយ​មិនឃើញ​មានទំនាស់​ជាមួយ​អ្នក​ជាប់​ព្រំដី​ឬ​មានការ​ទប់ស្កាត់​ហាមឃាត់​ពី​ស្ថាប័ន​តុលាការ​ឡើយ ។​
​លិខិត​បាន​បន្តថា ផ្អែក​តាម​លទ្ធផល​នេះ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ សូម​ឯកភាព​តាម​ចំណារ​ចុះ​ថ្ងៃទី​៤​ឧសភា​២០២០ របស់លោក​ប្រធាន​គណៈកម្មការ​រដ្ឋបាល លើ​លិខិត​លេខ​១៥៨៤/២០ ដន​ស​.​ប​ជ​/​ស​ដក​ចុះ​ថ្ងៃទី​២៧​មេសា​២០២០ របស់​មន្ទីរ​រៀបចំ​ដែនដី​នគ​រោ​ប​នីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត​ដូចខាងក្រោម ៖
១- បន្ត​អនុវត្ត​ចំណារ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី ចុះ​ថ្ងៃទី​២៨​សីហា​២០១៤ លើ​លិខិត​លេខ​០៥៩ របក​ចុះ​ថ្ងៃទី​២២​សីហា​២០១៤ របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ។​២-​បន្ត​អនុវត្តតាម​ស្មារតី​លិខិត​លេខ​១២៥៣ សជណ​ចុះ​ថ្ងៃទី​១​កញ្ញា​២០១៤ របស់​ទីស្តីការគណៈរដ្ឋមន្ត្រី ។​៣- ច្រានចោល​ពាក្យបណ្តឹង​ចុះ​ថ្ង​ទី​៣​កញ្ញា​២០១៩ របស់​ឈ្មោះ​ឈិន យុ​ឃាង ។​
៤ – ជូន​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី​ខេត្ត បន្ត​និតិ​វិធី​នៃ​ការចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​អោយឈ្មោះ​យឿ​ម ម៉ាន់ ។​
​ប៉ុន្តែ លោក​ថៃ តាំង​អៀង កូនប្រុស​របស់លោក​ឈិន យុ​ឃាង នៅតែ​ទទូចថា ឪពុក​ខ្លួន​ស្នើសុំ​មន្ត្រី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​មេត្តា​សើរើ​អន្តរាគមន៍​ដោះស្រាយ​ករណី​វិវាទ​ដីធ្លី​នេះ​ឡើងវិញ ព្រោះ​ខ្លួន​បាន​រងគ្រោះ​និង​រង​អំពើ​អយុត្តិធម៌​ពី​ការសម្រេច​ដូចខាងលើ ៕ សរន​