​ជួប​ជាមួយ​ក្រុមប្រឹក្សា​សង្កាត់​និង​ប្រជា​ការពារ​ក្នុង​សង្កាត់​សង្ឃ័រ​ក្រុង​ស្វាយរៀង​

92
ចែករម្លែក

វ៉ៃ​កូ​/​ខេត្តស្វាយរៀងៈ​លោក​ម៉ែន​វិបុល​អភិបាល​ខេត្តស្វាយរៀង​កាលពី​រសៀល​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​បាន​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី​ជាមួយ​លោក​ជុក​មន្នី​រដ្ឋលេខាធិការ​ក្រសួង​មុខងារសាធារណៈ​និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​ស្វាយរៀង​។​លោក​សំ​សិរី​រតន៍​រដ្ឋលេខាធិកា​រ​ក្រសួងពាណិជ្ជកម្ម​និង​ជា​អនុប្រធាន​ក្រុមការងារ​ចុះជួយ​ក្រុង​។​

​លោក​អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​តេ​ជោ​ហ៊ុនសែន​ធ្វើឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​បាន​ដាក់ចេញ​នូវ​វិធានការ​ជាច្រើន​ក្នុងន័យ​ពង្រឹង​និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ក៏ដូចជា​គោលនយោបាយ​គាំពារ​សង្គម​ផ្សេងៗ​។​

ដើម្បីឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​កាន់តែ​ប្រសើរឡើង​ជាពិសេស​ការដាក់​ឱ្យ​អនុវត្ត​នូវ​ការផ្តល់​សាច់ប្រាក់​ជូន​ដល់​ប្រជាពលរដ្ឋ​ក្រ​១​និង​ក្រ​២​អំឡុង​ពេលដែល​មេរោគ​កូ​វីដ​១៩​។​បញ្ចប់​នៃ​ពិធី​លោក​ប្រធាន​ក្រុម​កា​ងារ ក៏បាន​ចែក​ក្នុង​ម្នាក់ៗ​ជូន​នូវ ក្រមា​,​អាវយឺត​,​និង​ថវិកា​១៥.០០០​រៀល ៕S/​