រដ្ឋាភិបាលបុតស្វាណាសង្ស័យជំងឺរាតត្បាតថ្មីទទួលខុសត្រូវលើការងាប់ដំរីជាបន្តបន្ទាប់

112
ចែករម្លែក

រដ្ឋាភិបាលបុតស្វាណាបារម្ភថា ការងាប់ដំរីជាបន្តបន្ទាប់នៅប្រទេសខ្លួនអាចបណ្តាលមកពី “ជំងឺរាតត្បាតថ្មី”។

គ្រោងឆ្អឹងដំរីថ្មីចំនួន ៦ ត្រូវបានរកឃើញនៅក្នុងប្រទេសអាហ្វ្រិកមួយនេះ ដោយនាំឱ្យចំនួនដំរីងាប់សរុបតាំងពីខែឧសភាកើនដល់ ២៨១ ក្បាលនៅក្នុងវិបត្តិមួយ ដែលធ្វើឱ្យក្រុមមន្ត្រីនិងពេទ្យសត្វមានការងឿងឆ្ងល់ជាខ្លាំង។

វេបសាយ Bloomberg រាយការណ៍ថា អាជ្ញាធរនិយាយថាការប្រមាញ់មិនមែនជាមូលហេតុទេហើយឥឡូវនេះរដ្ឋាភិបាលបានអះអាងថាលទ្ធផលតេស្តដំបូងៗបានច្រានចោលនូវជំងឺដែលគេស្គាល់មួយចំនួន ដោយលើកឡើងថាជំងឺរាតត្បាតថ្មីអាចត្រូវស្តីបន្ទោស។

ការងាប់នេះកើតឡើងនៅម្តុំជុំវិញផ្ទៃដី ៤.៨២៨ គីឡូម៉ែត្រការ៉េក្នុងតំបន់ដីសណ្តទន្លេអូកាវ៉ាន់ហ្គោ កន្លែងដែលមានសត្វដំរីប្រហែល ១៨.០០០ ក្បាលហើយប្រទេសជិតខាងមិនបានរាយការណ៍អំពីបញ្ហាស្រដៀងគ្នានេះទេ។

ក្រុមមន្រ្តីនិងអ្នកអភិរក្សបានច្រានចោលការបរបាញ់នៅដំណាក់កាលដំបូងពីព្រោះខ្មោចស្វិតសល់តែឆ្អឹងត្រូវបានរកឃើញនៅរក្សាដដែលរួមជាមួយនឹងភ្លុក។

ពេលខ្លះអ្នកប្រមាញ់ប្រើថ្នាំពុលដូចជាថ្នាំស៊ីនីត ដើម្បីសម្លាប់ដំរី ប៉ុន្តែដំរីដែលគេបរបាញ់មិនដែលងាប់សល់តែស្បែកដណ្តប់ឆ្អឹងអ៊ីចឹងនោះទេ។

ក្រុមអ្នកវិទ្យាសាស្ត្របសុពេទ្យរបស់រដ្ឋាភិបាលក៏បានច្រានចោលថ្នាំពុលអង់ត្រាក់ផងដែរបន្ទាប់ពីយកសំណាកពីសត្វដំរីងាប់នៅក្នុងតំបន់អូកាវ៉ាន់ហ្គោ ផានហានដុល៕ ដោយ៖ កញ្ញាដាលីស

ដំរីងាប់ជាបន្តបន្ទាប់សង្ស័យមកពីជំងឺរាតត្បាតថ្មី