ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​តទៅ​ថៃ​ឱ្យ​រថយន្ត​ខ្មែរ​៥០​គ្រឿងក្នុង​១​ថ្ងៃ​ចេញចូល​ដឹកទំនិញ​ក្នុងប្រទេស​ថៃ

140
ចែករម្លែក

ដោយ​៖​ភ្នំ​ស្វាយ​/​បន្ទាយមានជ័យ​៖​ចាប់ពី​ថ្ងៃទី​១៥​ខែកក្កដា​តទៅ​ថៃ​ព្រមឱ្យ​រថយន្ត​ខ្មែរ​៥០​គ្រឿងក្នុង​១​ថ្ងៃ​ចេញចូល​ដឹកទំនិញ​ក្នុងប្រទេស​ថៃ​និង​ដាក់​លក្ខខណ្ឌ​អាជីវករ​ចូល​ផ្សារ​រុង​ក្លឿ​ហៅ​ផ្សារ​ថៃ​។​ប៉ុន្តែ​អ្នកតាមដាន​សភាពការណ៍​ព្រំដែន​និង​អ្នកមាន​បទពិសោធន៍​ធ្វើ​ការងារ​ជាមួយ​ភាគី​ថៃ​ថា​គួរ​រង់ចាំ​លទ្ធផល​ជាក់ស្តែង​សិន កុំ​ទាន់​ធានា​អះអាង​ឬ​សន្ម​ត់​ថា​ជាការ​ពិត​ដែល​អាចធ្វើ​ទៅបាន​នោះ ។​

​លោក​ង៉ោ​ម៉េង​ជ្រូ​ន​អភិបាលរង​ខេត្តបន្ទាយមានជ័យ​និយាយ​ក្នុង​កិច្ចប្រជុំ​មួយ​ក្នុង​សាលាខេត្ត​ចំពោះមុខ​មន្ត្រី​ពាក់ព័ន្ធ​កាលពី​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០២០​ថា​៖​នៅ​ថ្ងៃទី​១៥​ខែកក្កដា​ឆ្នាំ​២០២០​ខាងមុខនេះ​ភាគី​ខាង​ថៃ​នឹង​អនុញ្ញាតឱ្យ​រថយន្ត​តែ​៥០​គ្រឿងក្នុង​១​ថ្ងៃ​ចេញ ចូល​ដឹកទំនិញ​តាម​ការចាំបាច់​តាម​ការកំណត់ ។​

​ចំណែក​អាជីវករ​ខ្មែរ​អាចឱ្យ​ចូល​ផ្សារ​រុង​ក្លឿ​ឬ​ផ្សារ​ថៃ​ដែរ​តែមាន​កំហិត​លក្ខខណ្ឌ​។​គឺ​ក្នុង​រថយន្ត​១​គ្រឿង​អាច​អនុ​ញ្ញា​ត្ត​ឱ្យមាន​មនុស្ស​តែ​២​នាក់​ក្នុងនោះ​មាន​អ្នកបើក​និង​អ្នកបើកបរ​អម​(​ព្រូ​)​។​អ្នកបើកបរ​រថយន្ត​និង​អ្នករួមដំណើរ​ត្រូវអនុវត្ត​តាមច្បាប់​ឆ្លងដែន​,​បង្ហាញ​ឯកសារ​ចេញ​និង​ចូល​ប្រទេស​រហូត​ទាល់តែ​បានធ្វើ​លិខិតបញ្ជាក់​ពី​ទំនិញ​។​បញ្ជាក់​ពី​កន្លែង​ចំណត​និង​ទីតាំង​អ្នកធ្វើដំណើរ​ចូលមក​ដឹកទំនិញ​ទើប​អនុញ្ញាតឱ្យ​ចេញចូល ។​


​អ្នកបើកបរ​ម្នាក់​នឹង​អ្នករួមដំណើរ​ដែល​ចូលមក​ត្រូវ​ពាក់​ឧបករណ៍​ការពារ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ដូចជា​៖​ត្រូវ​ពាក់​ម៉ាស់​ជា​ច្រ​ចាំ​វាស់​កម្តៅ​សិន​ទើប​អនុញ្ញាតឱ្យ​ធ្វើដំណើរ​ឆ្លង​កាត់​បែបបទ​ក្នុងការ​។​ស្នើរ​សុំ​អនុញ្ញាត​ឆ្លងកាត់​សេចក្តីលម្អិត​ទាក់ទង​និង​យានយន្ត​នគរបាល​អន្តោប្រវេសន៍​ថៃ​,​រាយ​នាម​អ្នកបើក​យានយន្ត​បែបបទ​លិខិតបញ្ជាក់​ពី​ការបញ្ជូន​ទំនិញ​មាន​ឯកសារ​ឆ្លងដែន​មាន​លិខិតឆ្លងដែន​ប័ណ្ណ​ព្រំដែន​និង​ប័ណ្ណឆ្លងដែន​ប​ណ្ណោះ​អាសន្ន​។

​រថយន្ត​ទាំង​៥០​គ្រឿង​នោះ​ត្រូវគោរព​តាម​ពេលវេលា​ដែល​ត្រូវ​ឆ្លងកាត់​ចាប់ពី​ម៉ោង​៨​ព្រឹក​ធ្វើដំណើរ​ត្រឡប់មកវិញ​នៅវេលា​ម៉ោង​១​ថ្ងៃត្រង់​ក្នុង​មួយ​ថ្ងៃជា​កំហិត​។​រថយន្ត​ទាំង​៥០​គ្រឿង​នោះ​អាច​ចូលធ្វើ​ដំណើរ​ក្នុង​មួយថ្ងៃ​បានតែ​ផ្សារ​មួយចំនួន​ដូចជា ៖ ១- ផ្សារ​អិនឌូចិន​។ ២- ផ្សារ​ហ្គោល​ឌិន​grand ។​៣- ផ្សារ​អប​ច ។​៤- ផ្សារ​ផេ​ន​ចាក់​វ៉ាន់ ។​៥- ផ្សារ​រ៉ា​ក់​តាក់​ណាក់​ថាំ និង​៦- ផ្សារ​ដេ​ត​ថៃ​។​

​លោក​បាន​បន្តថា​៖​ចំពោះ​ប្រជាជន​កម្ពុជា​ដែល​ចូលមក​ដឹកទំនិញ​ក្នុង​មួយថ្ងៃៗ​សូម​ចូល​តាមផ្លូវ​ដែល​បានកំណត់​ជូន​យ៉ាង​តឹងរ៉ឹង​។​អនុញ្ញាតឱ្យ​ស្ថិតក្នុង​បរិវារ​វេណ​របស់ខ្លួន​ប៉ុណ្ណោះ​ព្រមទាំង​មានការ​កំណត់​ពេលវេលា​ជាក់លាក់​សម្រាប់​ដឹកជញ្ជូន​ទំនិញ​របស់ខ្លួន​ឱ្យទាន់​តាម​ពេលវេលា​កំណត់​។​សកម្មភាព​និង​ការណែនាំ​ដែល​គួរ​អនុវត្ត​អនុញ្ញាត​ចំពោះតែ​ការដឹកជញ្ជូន​ទំនិញ​នៅក្នុង​ផ្សារ​រុង​ក្លឿ​តាម​ទីតាំង​ដែល​បានអនុញ្ញាត​។​អ្នកតាមដាន​បានឱ្យដឹងថា​៖​ការគ្រោង​អនុញ្ញាត​នេះ​មន្ត្រី​កម្ពុជា​គ្រាន់តែ​បាន​ទៅ​ពាំពាក្យ​មន្ត្រី​ថៃ​មក​និយាយ​។
​បើ​មន្ត្រី​ថៃ​និយាយ​ផ្ទាល់​ក៏​គេ​គង់នៅ​រង់ចាំ​ការ​ឃើញ​លទ្ធផល​ជាក់ស្តែង​សិន​ព្រោះ​កន្លងមក​អ្វីៗ​ដែល​មន្ត្រី​ថៃ​បាន​និយាយ​ច្រើនតែ​មានការ​ផ្លាស់ប្តូរ​។​តែ​ទោះយ៉ាងណា​បើ​ករណីនេះ​ទៅជា​ជាក់ស្តែង​ក៏​មកពី​ដើម្បី​ឆ្លើយតប​សំណូមពរ​ពលរដ្ឋ​ថៃ​ដែល​ត្រូវការ​លក់ដូរ​បង្កើន​ចំណូល​ឡើងវិញ​។​ម្យ៉ាងទៀត​ក៏​អាច​សម្រួល​ថ្លឹងថ្លែង​ជាមួយនឹង​តុល្យ​ភព​ដែល​រថយន្ត​និង​ទំនិញ​ថៃ​បាន​នាំ​ចូលមក​កម្ពុជា​រាប់រយ​ឡាន​ក្នុង​១​ថ្ងៃៗ​៕S/

​រូបថត ៖​ពីថ្ងៃ​ទី​១៥​ខែកក្កដា​ទៅ​ថៃ​ព្រម​ឲ្យ​រថ​យ​ន្ខ​ខ្មែរ​៥០​គ្រឿង​/១​ថ្ងៃ​ចេញចូល​ដឹកទំនិញ​ក្នុងប្រទេស​ថៃ និង​ដា​ក់ល​ក្ខ័​ខ័​ណ្ឌ​អាជីវករ​ចូល​ផ្សារ​រុង​ក្លឿ (​រូប ៖ ប​.​ជ័យ )​