ឈ្នះរង្វាន់យ៉ាងច្រើនពីថ្នាំដុសធ្មេញ របស់ក្រុមហ៊ុនស៊ីស៊ីធម្មជាតិ

144
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ មានឱកាសឈ្នះមាស និង រង្វាន់ម៉ូតូជាច្រើនគ្រឿង ទៀតពីថ្នាំដុសធ្មេញ កាហ្វេ និងតែ FenFang របស់ក្រុមហ៊ុន ស៊ីស៊ីធម្មជាតិ ជារៀង រាល់សប្តាហ៍។ នេះបើតាមការបញ្ជាក់របស់លោក សៀង វណ្ឌី អគ្គនាយកក្រុមហ៊ុន Seang Vandy cosmetic co.,Ltd បានថ្លែងប្រាប់ អ្នកសារពត៌មាន កាលពីពេលថ្មីៗ នេះ។

លោកអគ្គនាយកក្រុមហ៊ុន Seang Vandy cosmetic co.,Ltd បានប្រាប់ថា នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២០ ខាងមុខនេះក្រុមហ៊ុនរបស់លោក មានការចាប់ឆ្នោត ដើម្បី ស្វែងរកអតិថិជនដែលមានសំណាងឈ្នះរង្វាន់ ម៉ូតូ ចិញ្ចៀនមាស និងលុយដោយខាង ក្រុមហ៊ុននឹងធ្វើការចាប់ឆ្នោតរៀងរាល់មួយសប្ដាហ៍ម្ដង។

ដូច្នេះសម្រាប់អតិថិជនដែលប្រើប្រាស់ផលិផលរបស់ក្រុមហ៊ុន ស៊ីស៊ីធម្មជាតិមិនខក បំណងនោះទេក្រៅពីមានសុខភាពល្អហើយនោះ រីឯសម្រស់វិញក៏កាន់តែស្រស់ ស្អាត ផងដែរ។ តួយ៉ាងដូចជាថ្នាំដុសធ្មេញធម្មជាតិដែលជាឱសថបូរាណជួយបំបាត់ មាត់ ស្អុយ បាត់ស្រៀវធ្មេញ បំបាត់ឈាមអញ្ចាញធ្មេញបំបាត់ធ្មេញខ្មៅ និងលឿងជួយឲ្យ ធ្មេញសស្អាតបានឆាប់រហ័ស ជួយឲ្យធ្មេញរឹងមាំមិនពុក អញ្ចាញធ្មេញមានសុខភាពល្អ ប្រើតែមួយដងប៉ុណ្ណោះបានផលភ្លាមៗតែម្ដង។ ថ្នាំដុសធ្មេញ របស់ក្រុមហ៊ុន ស៊ីស៊ី ធម្មជាតិ(CC Natural ) នេះត្រូវបានចុះបញ្ជីព្រមទាំងទទួលស្គាល់ និងការពិនិត្យយ៉ាង ត្រឹមត្រូវពីក្រសួងសុខភិបាលកម្ពុជា ថាជាផលិតផលដែលផលិតឡើងស្របតាម ស្ដង់ដារនិងបទដ្ឋាន អន្តរជាតិមិនប៉ះពាល់ដល់សុខភាពពុកម៉ែបងប្អូនឡើយ៕