គម្រោង​ព្រៃ​ឡង់​បៃតង​ចុះហត្ថលេខា​ម​ន្ថែ​ម​ជំនួយ​និង​ពង្រឹងសមត្ថភាព​សហគម​ន៍​

111
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​លោក​សៅ​សុភាព​រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​ព្រមព្រៀង​រវាង​ក្រសួងបរិស្ថាន និង​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​។​រួមមាន​ចែក​សម្ភារ​ល្បាត​ដល់​សហគមន៍​តំបន់ការពារធម្មជាតិ​ចំនួន​៤៩​។​
​ក្នុងនោះ​១៩​សហគមន៍​តំបន់ការពារធម្មជាតិ​ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​)​នៅក្នុង​ខេត្ត​ចំនួន​៤​នៅជាប់​ភូមិសាស្ត្រ​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​រួមមាន​ខេត្តកំពង់ធំ​ព្រះវិហារ​ក្រចេះ​និង​ស្ទឹងត្រែង​។​នេះ​យោងតាម​ការផ្សាយ​គេហ​ទំ​ព​រ៌​(website)​ក្រសួង​នា​ថ្ងៃទី​10​ខែកក្កដា​នេះ​។

​ពិធី​ចុះហត្ថលេខា​ប្រព្រឹត្ត​ទៅដោយ​លោក​ខៀវ​បូ​រិ​ន​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន​តំណាងឱ្យ​ក្រសួងបរិស្ថាន​និង​លោក​ម៉ា​ធ្យូ​អេ​ដ​វើត​សុន​ប្រធាន​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​។​មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​និង​មន្ត្រីរាជការ​ក្រសួងបរិស្ថាន​តំណាង​គម្រោង​ព្រៃ​ឡង់​បៃតង​តំណាង​អាជ្ញាធរ​មូលដ្ឋាន​និង​សហគមន៍​តំបន់ការពារធម្មជាតិ​មួយចំនួន​។

​លោក​ម៉ា​ធ្យូ​អេ​ដ​វើត​សុន​ប្រធាន​គម្រោង​USAID​ព្រៃ​ឡង់​បៃតង​បានឱ្យដឹងថា​ពិធី​នា​ថ្ងៃនេះ​បានបង្ហាញ​កាន់តែច្បាស់​ពី​ការយកចិត្តទុកដាក់​កាន់តែ​ប្រសើរ​ថែមទៀត​របស់​ក្រសួងបរិស្ថាន​សហការ​ជាមួយ​គម្រោង​ព្រៃ​ឡង់​បៃតង​ក្នុងការ​គ្រប់គ្រង​ធនធានធម្មជាតិ​។​ក្នុងឱកាស​នោះ​លោក​លន់​យ៉េន​មេឃុំ​ដង​កាំ​ប៉ិត​ស្រុក​សណ្តាន់​ខេត្តកំពង់ធំ​បាន​តាំងចិត្ត​ចូលរួម​ជាមួយ​ក្រសួងបរិស្ថាន​និង​ដៃគូ​សហការ​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។​ការផ្តល់​សម្ភារ​ល្បាត​ដល់​សហគមន៍​នៅពេលនេះ​លើកទឹកចិត្ត​ឱ្យ​សហគមន៍​ចូលរួម​សហការ​ល្អ​ថែមទៀត​ទប់ស្កាត់​បទល្មើស​ធនធាន​ធម្មជាតិ​ជាមួយនឹង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​។

​លោក​សៅ​សុភាព​មានប្រសាសន៍ថា​សហគម​ន៍​តំបន់ការពារធម្មជាតិ​បាន​ដើរតួនាទី​សំខាន់​ក្នុងការ​ល្បាត​ដើម្បី​ការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​ព្រៃ​ឡង់​។​លោក​បាន​បន្ថែមថា​ព្រៃ​ឡង់​ជា​តំបន់​ដែលជា​សក្តានុពល​នៃ​និយ័តកម្ម​ទឹក​រវាង​ទន្លេមេគង្គ​និង​ទន្លេសាប​។​ក្រសួងបរិស្ថាន​បានផ្តល់​នូវ​សិទ្ធិ​ស្របច្បាប់​ក្នុងការ​គ្រប់គ្រង​ចំពោះ​សហគមន៍​ក្នុងកា​អភិវឌ្ឍន៍​និង​គ្រប់គ្រង​ធនធាន​ព្រៃឈើ​របស់​ពួកគេ​ប្រកបដោយ​និរន្តរភាព​។​
​ជាមួយគ្នានេះ​រដ្ឋលេខាធិកា​រ​បាន​លើកទឹកចិត្ត​ឱ្យ​សហគមន៍​តំបន់ការពារធម្មជាតិ​ទាំងអស់​យកចិត្តទុកដាក់​ពង្រឹង​ការគ្រប់គ្រង​ធនធានធម្មជាតិ​ឱ្យបាន​ល្អប្រសើរ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​ដោយមាន​ការសហការ​ជាមួយ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្ថាប័ន​និង​អាជ្ញាធរ​មូលដ្ឋាន​ពាក់ព័ន្ធ​។​

​គួរ​បញ្ជាក់ថា​កម្ពុ​ជាមាន​ធនធានធម្មជាតិ​និង​ជីវៈចម្រុះ​ដ៏​សំបូរបែប​ហើយ​ព្រៃឈើ​គ្របដណ្តប់​ប្រមាណ​៥០​ភាគរយ​នៃ​ផ្ទៃ​ប្រទេស​ដែលជា​អត្រា​ខ្ពស់បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​មកទល់​បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាល​បាន​បង្កើន​ផ្ទៃដី​តំបន់ការពារធម្មជាតិ​ដែល​ស្ថិតនៅក្រោម​យុត្ថាធិការ​របស់​ក្រសួងបរិស្ថាន រហូតដល់​ប្រមាណ​៤១​ភាគរយ​នៃ​ផ្ទៃដី​កម្ពុជា​គឺ​ស្មើនឹង​ជាង​៧,២​លាន​ហិកតា​។​រហូតមក​ទល់នឹង​ឆ្នាំ​២០២០​នេះ​សហគមន៍​ការពារ​ធម្មជាតិ​ទាំងអស់​ដែល​ស្ថិតនៅ​តំបន់ការពារធម្មជាតិ​មាន​ចំនួន​ប្រមាណ​១៧៤​សហគមន៍​៕S/​