​ចំនួន​៤​នាក់​រងរបួស​ដោយសា​រ​រថយន្ត​ដឹក​កម្មករ​រោងចក្រ​ក្រឡាប់​

115
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុ​៖​កម្មករ​កម្មការិនី​រោងចក្រ​តំបន់​សេដ្ឋកិច្ច​ពិសេស​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​ចំនួន​៤​នាក់​បាន​រងរបួស​ធ្ងន់​ស្រាល​ដោយសារតែ​រថយន្ត​ដឹក​ពួកគេ​ធ្វើដំណើរ​ទៅមក​ប្រចាំថ្ងៃ​ក្រឡាប់​នៅក្នុង​ទីធ្លា​រោងចក្រ​។​ករណីនេះ​កើតឡើង​នៅ​បណ្តោយ​ផ្លូវ​បេតុង​ចូលក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភូមិ​ពូ​ធឿ​ង​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្តះ​សី​នុ​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​។​


​មន្ត្រី​អាជ្ញាធរ​មូ​ដ្ឋា​ន​បានឱ្យដឹងថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន បង្កឡើង​ខ្លួនឯង​ដោយ​រថយន្ត ម៉ាក់​សាំ​យុង ពណ៌ ស ពាក់​ស្លាក​លេខ​២AQ ភ្នំពេញ ៤៧៨២ អ្នកបើកបរ​ឈ្មោះ​ង៉ែត​ផល្លី​ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​នៅ​ភូមិ​អូរ​ចំណា​ឃុំ​អូ​ឧក​ញ្ញា​ហេង​។​ដឹក​កម្មករ​២២​នាក់​ស្រី​១៩​នាក់​មកដល់​ចំណុចកើតហេតុ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​អ្នកបើកបរ​បញ្ជា​បត់​ឆ្វេង​ដៃ​បុក​ឃឿន​ចិញ្ចើមផ្លូវ​បណ្តាល​ឱ្យិ​ក្រឡាប់ ។​

​ជនរងគ្រោះ​ទាំង​៤​នាក់​រួមមាន​៖១/​ឈ្មោះ ម៉ៅ ស៊ីនួន ភេទ​ស្រី អាយុ​៣០​ឆ្នាំ (​មធ្យម​)​មាន​ផ្ទៃពោះ​. នៅ ឃុំ​អណ្តូង​ថ្ម​(​រោងចក្រ​ខោ​ខូវប៊យ​)២/​ឈ្មោះ​ស្មាន​សៃ​នា​ប់​ភេទ​ស្រី​អាយុ​២៨​ឆ្នាំ​ភូមិ​ទួទ​ទឹង​(​រោងចក្រ​កាបូប​)​របួសស្រាល​៣/​ឈ្មោះ​សំរិទ្ធ​ដាលីន​ភេទ​ស្រី​អាយុ​២៩​ឆ្នាំ​ភូមិ​ទួទ​ទឹង​(​របួសស្រាល​)៤/​ឈ្មោះ​ស្មា​ស់ដា​ស៊ី​យះ​ភេទ​ស្រី​អាយុ​៣០​ឆ្នាំ​ភូមិ​ទួល​ទទឹង​(​រោងចក្រ​កាបូប​)​របួសស្រាល​។​

​បច្ចុប្បន្ន​ក្រោយ​កើតហេតុ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​ពេទ្យ​ប​សស​(​មន្ទី​សម្រាក​ព្យាបាល​កងកេង​)​នៅ​ភូមិ​ពូ​ធឿ​ង ខេត្ត​ព្រះសីហនុ ៕S/​