អ្នកលក់អនឡាញអាជីព Siv Mey Online Shop ជួយថវិកា៣ម៉ឺន ដុល្លារដល់កាកបាទក្រហមកម្ពុជា

183
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត/ភ្នំពេញ៖ ជាអ្នកលក់អនឡាញអាជីព ទទួលបានជោគជ័យ តារា ហ្វេសប៊ុក អ្នកនាង ស៊ីវម៉ី បានធ្វើកម្មវិធីសប្បុរសជាច្រើនជាមួយនឹងចាស់ជរា កុមារ ជនទីទ័លក្រ និងរួមចំណែកជាមួយនឹងរាជរដ្ឋាភិបាល ជាពិសេស អ្នកនាង ស៊ីវម៉ី បាន បរិច្ចាគថវិកាជួយដល់កាកបាទក្រហមកម្ពុជារហូតដល់៣ម៉ឺនដុល្លារ សហរដ្ឋអាមេរិក បន្ទាប់ពីអ្នកនាងទើបតែបរិច្ចាគជួយ១ម៉ឺនដុល្លារ កាលពីពេលថ្មីៗនេះ។

ក្នុងហ្វេសប៊ុកផេក Siv Mey Online Shop ផុសនៅលើហ្វេសប៊ុកថា “ថ្ងៃទី09 ខែ កក្កដា ឆ្នាំ២០២០ នេះនាងខ្ញុំអ៊ាន សៀវម៉ី បានយកថវិកាទៅជួយដល់កាកបាទក្រហម នៅខេត្តកណ្តាលតាមរយ:ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល ខេត្តកណ្តាល និងជាប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាលបាន ទទួល ថវិកាចំនួន ៣០.០០០ដុល្លារ ពីនាងខ្ញុំ អ៊ាន សៀវម៉ី អគ្គនាយិកា ក្រុមហ៊ុន Castle E Diamond Co LTD និងជាម្ចាស់ Page Sivmei Online Shop ចែកចាយផលិតផល ថែរក្សាសម្ផស្បម៉ាក Ei Ei ក្នុងការចូលរួមជាមួយសាខាកាកបាទក្រហម កម្ពុជាខេត្ត កណ្តាល ដើម្បីអបអរខួបទី១៥៧ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា ឆ្នាំ២០២០ ក្រោមប្រធានបទ ” ខ្ញុំ ❤️ សន្តិភាព នាងខ្ញុំសប្បាយរីករាយ ណាស់ដែល បានចូលរួមចំណែកជួយដល់រាជរដ្ឋាភិបាល ជាពិសេសមាន សម្តេច អគ្គសេនា មហាបតីតេជោហ៊ុនសែននិងលោក ជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានី ជាប្រមុខដ៏ឆ្នើម។

នាងខ្ញុំសូមចែកជូនបុណ្យដល់បងៗមិត្តៗទាំងអស់ផង សូមអោយជួបពរបវរសួស្តីមហា ប្រសើរជួបតែនឹងពុទ្ធពរទាំង៤ប្រការគឺ៖ អាយុ វណ្ណៈ សុខៈ ពលៈកុំបីឃ្លៀងឃ្លាត ឡើយ”។ ការផ្ដល់ជូនទឹកប្រាក់រហូតដល់៣ម៉ឺនដុល្លារ ដើម្បីកាកបាទក្រហមនេះ បាន ធ្វើអោយម្នាក់ៗ មានការកោតសរសើរចំពោះអ្នកនាង យ៉ាងខ្លាំង ដោយសារតែអ្នកនាង បរិច្ចាគទឹកប្រាក់ក្នុងចំនួនច្រើន ស្របគ្នាដែលអ្នកនាងក៏សកម្មនឹងការជួយ ថវិកាដល់ អ្នកខ្សត់ខ្សោយនៅលើហ្វេសប៊ុកផងដែរនោះ៕