បារាំង​បង្ហាញ​គម្រោង​ចំនួន​២​សម្រាប់​ស្ដារ​វិស័យ​ទេសចរណ៍​និង​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្តសៀមរាប​

251
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​:​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​គម្រោង​ចំនួន​២​សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍​និង​ប្រព័ន្ធធារាសាស្ត្រ​ក្នុង​ខេត្តសៀមរាប​។​នេះ​គឺជា​ការបញ្ជាក់​ឱ្យដឹងពី​លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​កាលពី​ថ្ងៃទី​១០​ខែកក្កដា ឆ្នាំ​២០២០​។​

​លោក​សីហា​អភិបាលខេត្ត​សៀមរាប​បាន​និយាយថា​នៅក្នុង​ឱកាស​ជួបពិភាក្សា​ការងារ​ជាមួយ​លោកស្រី​អ៊ី​វ៉ា​ង្វៀន​ប៊ិ​ញ​(EvaNguyenBinh)​ឯកអគ្គរដ្ឋទូត​បារាំ​ង​ប្រចាំ​នៅ​កម្ពុជា​បានបង្ហាញ​គម្រោង​ចំនួន​២ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍ និង​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តសៀមរាប​។​

​លោក​បាន​បន្តថា​គម្រោង​ចំនួន​២​សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍​និង​ប្រព័ន្ធធារាសាស្ត្រ​គឺមាន​ទី​១.​គម្រោង​ពុ​យ​ទី​ហ្វូ​គឺជា​ការស្ដារ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប​ឱ្យ​កាន់​តែមាន​ទាក់ទាញ​លើ​ឆាក​អន្តរជាតិ​។ ខណៈ​គម្រោង​នេះ ជួបពិភាក្សា​ម្ដង​រួចមក កាលពី​ថ្ងៃទី​២០ ខែឧសភា កន្លងទៅ​ថ្មីៗ​នេះ រវាង​លោក​ង៉ាន់​ភិ​រុណ​អភិបាលរង​ខេត្ត​និង​ម្ចាស់​គម្រោង​។​ដើម្បី​សិក្សា​ពី​លទ្ធភាព​និង​ធ្វើការ​សន្និដ្ឋាន​នាពេល​ឆាប់​នេះ​។​
​ទី​២.​ជា​គម្រោង​លើ​ប្រព័ន្ធធារាសាស្ត្រ​មានឈ្មោះ​ថា​”​សៀមរាប​ទឹក​សម្រាប់​ទាំងអស់គ្នា​”​ដែលមាន​ទីតាំង​ក្នុងស្រុក​ពួក និង​គាំទ្រ​ដោយ ទី​ភា្ន​ក់​ងារ​បារាំង សម្រាប់​ការអភិវឌ្ឍ (AFD)​។​គម្រោង​នេះ នឹង​គ្រប់គ្រង​លើ​ធនធានទឹក​ចម្រុះ​សម្រាប់​ប្រជាពលរដ្ឋ​ក្នុង​ខេត្តសៀមរាប​មានទឹក​ប្រើប្រាស់​ទាំងអស់គ្នា​ដែលមាន​គុណប្រយោជន៍​ដល់​អាជ្ញាធរ​ជាតិ​អប្សរា​។​

​ក្រសួង​ធនធានទឹក​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​និង​អង្គភាព​ពាក់ព័ន្ធ​ដទៃទៀត​។​ទោះបី​ប្រទេស​កម្ពុជា​ក៏​ដូច​ពិភពលោក​កំពុង​រង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​ប្រទេស​បារាំង​នៅតែ​បន្ត​គាំទ្រ​និង​សហការ​ជាមួយ​ប្រទេស​កម្ពុជា​ក៏​ដូច​រដ្ឋបាល​ខេត្តសៀមរាប​លើ​គម្រោង​នានា​នាពេល​អនាគត​។​

​លោក​អភិបាលខេត្ត​បាន​ថ្លែងអំណរគុណ​ចំពោះ​ការគាំទ្រ​និង​កិច្ចសហប្រតិបត្តិការ​ល្អ​របស់​ប្រទេស​បារាំង ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ហើយ​ក្នុង​កាលៈទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​១៩ រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ​ហ៊ុនសែន​ជា​នាយករដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​បណ្ដា​រដ្ឋបាល​រាជធានី​ខេត្ត​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ធ្វើ​អត្តសញ្ញាណ​កម្ម​ជនក្រីក្រ​ពិតប្រាកដ​ដែល​កំពុងរ​ង​ផលប៉ះពាល់​ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ​១៩​។​ជាមួយ​នោះ​រដ្ឋបាលខេត្ត​ក៏បាន​ខិតខំ​ប្រឹងប្រែង​ប្រែក្លាយ​ពេលវេលា​ដ៏​លំបាក​នេះ​ទៅជា​ការអភិវឌ្ឍ​ជាពិសេស​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ក្រុង​សម្រាប់​ទទួលភ្ញៀវ​ទេសច​រ​បន្ទាប់​ជំងឺ​កូ​វីដ​១៩​នេះ​៕S/

​រូបភាព​: បារាំង​បង្ហាញ​គម្រោង​ចំនួន​២ សម្រាប់​ការស្ដារ​វិស័យ​ទេសចរណ៍ និង​ប្រព័ន្ធធារាសាស្ត្រ ក្នុង​ខេត្តសៀមរាប​៕​គូលែន​