តើការរៀនពីចម្ងាយសម្រាប់កុមារតូចមាន​គុណភាពត្រឹម​កម្រិត​ណា​?

122
ចែករម្លែក

ដោយៈសុផល/ភ្នំពេញ៖តើការរៀនពីចម្ងាយនៃកម្មវិធីមត្តេយ្យសិក្សាអាចធានាគុណភាពបានកម្រិតណាសម្រាប់សិស្សានុសិស្សតូច​ៗ​?​

អ្នកស្រី អ៊ុក សូនីតា នាយិការងនាយកដ្ឋានអប់រំទទួលបន្ទុកកម្មវិធីមត្តេយ្យនៃវ៉េស្ទ ឡាញន៍ អេដ្យូខេសិន គ្រុប បានមានប្រសាសន៍ថា៖ ទោះបីយើងមិនមាន ការស្រាវ ជ្រាវជាក់លាក់ណាមួយដែលបង្ហាញថាការរៀនពីចម្ងាយនៃកម្មវិធីមត្តេយ្យសិក្សា និង ទទួលបានលទ្ឋផលល្អឥតខ្ចោះ១០០ភាគរយដូចការសិក្សាក្នុងថ្នាក់ក៍ដោយតែដើម្បី ធានា គុណភាពក្នុងការអប់រំនិងការអភិវឌ្ឍរាងកាយ បញ្ញា ស្មារតីនិងភាសារបស់កុមា រតូចៗ និងដើម្បីកាត់បន្ថយនូវការប៉ះពាល់ទៅលើការ្រើប្រាស់ទូរស័ព្ទ កុំព្យូទ័រ និង ឧប ករណ៍ ឌីជីថលក្នុងការសិក្សាតាមអនឡាញនេះ នាយកដ្ឋានជំនាញបានរៀបចំ ដាក់ បញ្ជូលនូវការសិក្សាតាមZoomដែលការសិក្សាតាមZoomនេះបានផ្តល់គុណប្រយោ ជន៍សំខាន់ទៅដល់កុមារដោយពួកគាត់ទទួលបានការប្រាស្រ័យ ទាក់ទងជាមួយអ្នកគ្រូ លោកគ្រូផ្ទាល់មានឱកាសក្នុងការអនុវត្តការនិយាយភាសាអង់គ្លេសក៍ដូចជាការអភិវឌ្ឍ បន្ថែមផ្នែកទំនាក់ទំនង​។ ក្រៅពីសិក្សាតាមZoom កុមារនឹងអនុវត្តការធ្វើលំហាត់ តាម​សន្លឹកកិច្ចការដូចជាការផាត់ពណ៌ ការគូសគំនូសជាដើម។ជាងនេះទៅទៀត កុមារ និង​អនុវត្តមុខវិជ្ជាបំណិនជីវិតដែលជាមុខវិជ្ជាសំខាន់ក្នុងជីវភាពប្រចាំថ្ងៃរបស់កុមារ​។មុខ​វិជ្ជា​​​ទាំងនេះនិងជួយបង្កើនការអភិវឌ្ឍ រាងកាយ បញ្ញា និងស្មារតីរបស់កុមារ។

edf
  • ក្នុងការអប់រំបច្ចេកវិទ្យាមានផលប៉ះពាល់ចំពោះកុមារតូចដែរឬទេ?

លោកស្រីនាយិការង បានឱ្យដឹងថា៖ដើម្បីកុំឲ្យកុមារប៉ះពាល់ពីបច្ចេកវិទ្យា កុមារតូចៗ​វ័យ​ចាប់ពី ៣ ដល់ ៥ឆ្នាំ  នឹងចំណាយពេលត្រឹមតែ ១០ នាទីសម្រាប់ការរៀនមេរៀន​ជាវីដេអូតាម App Tesdopiមុនពេលដែលពួកគាត់ចូលរៀនជាមួយនឹងគ្រូផ្ទាល់តាម Zoomដែលត្រូវចំណាយពេល៣០នាទីសម្រាប់មួយមុខវិជ្ជាជារៀងរាល់ថ្ងៃ។ការ​សិក្សា​​តាមZoom ពួកគាត់នឹងចំណាយពេលស្តាប់គ្រូរួចធ្វើតាមការណែនាំនៅក្នុងសៀវភៅ ឬក្រដាសកិច្ចការច្រើនជាងការមើលផ្ទាល់ទៅលើកញ្ចក់ទូរសព្ទ ឬកុំព្យូទ័រ។

ដើម្បីកសាង អភិវឌ្ឍផ្នែកប្រាជ្ញា និងភាសា ក៍ដូចជាកាត់បន្ថយ ចំពោះការ​ប្រើប្រាស់​ឧប​ករណ៍ ឌីជីថល នាយកដ្ឋានជំនាញបានរៀបចំការអនុវត្តហ្វឹកហាត់ការធ្វើលំហាត់​តាមរយៈសន្លឹកកិច្ចការដែលសាលាបានផ្តល់ជូនរវាង២សប្តាហ៍ម្តងដែលជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ពង្រីកចំណេះដឹងផ្នែកភាសា និងបញ្ញាស្មារតី។

អ្នកស្រីបានបន្ថែមថា៖ដើម្បីទទួលបានការអភិវឌ្ឍឲ្យបានពេញលេញ ដូចដែលពេល​កុមារ​សិក្សានៅសាលាផ្ទាល់ យើងបានដាក់បញ្ចូល មុខវិជ្ជាបន្ថែម តាមបែបម៉ុនតេសូរី ដែលកុមារ តូចៗនឹងទទួលបាន កញ្ចប់សម្ភារសិក្សា១ឈុតសម្រាប់អនុវត្តន៍ផ្ទាល់​តាម​រយៈការបង្ហាញរបស់អ្នកគ្រូ​នូវការរៀនធ្វើកិច្ចការប្រចាំថ្ងៃទាំងឡាយ ដូចជា៖ មុខវិជ្ជា​បំណិនជីវិតដែលមានដូចជាការរៀនស្លៀកសម្លៀកបំពាក់ ការរៀនពាក់ស្បែកជើង ការ​រៀនកាន់ស្លាបព្រា ។ល។ មុខវិជ្ជា កីឡា ដែលកុមារររៀនធ្វើលំហាត់ប្រាណតាមភ្លេង តាមការណែនាំ និង មុខវិជ្ជា(Art&Craft) ដែលកុមាររៀនកាន់កន្រ្តៃ រៀនបត់ក្រដាស​ធ្វើជាសត្វផ្សេងៗជាដើម។ការអនុវត្តកិច្ចការ តាមរយៈការផាត់ពណ៍ការគូសតាម​គំនូស​​អក្សរ ក័ដូចជាការរៀន​កាត់ បិទ គឺជាមុខវិជ្ជាដែលសំខាន់ក្នុងចំណោមមុខវិជ្ជា​ផ្សេងៗ​ទៀត ក្នុងការជួយទៅដល់ការអភិវឌ្ឍរាងកាយ បញ្ញា ស្មារតីរបស់កុមារ។

អ្នកស្រីអ៊ុក សូនីតា បានបន្តថា៖ដើម្បីកសាង អភិវឌ្ឍផ្នែកអារម្មណ៍ ទំនាក់ទំនង និង​ទម្លាប់ល្អរបស់កូនៗ ក៍ដូចជាកាត់បន្ថយ ចំពោះការប្រើប្រាស់ឧបករណ៍ ឌីជីថល យើង​បានដាក់បន្ថែមនូវសកម្មភាពល្បែងកម្សាន្ត ងាយៗ ដែលអ្នកអាណាព្យាបាល អាច​ដឹក​នាំធ្វើបាននូវរាល់ចុងសប្តាហ៍ជាមួយកូនៗ សកម្មភាពទាំងនោះមានដូចជា៖​សកម្មភាព​អំណានគ្រួសារ សកម្មភាពធ្វើគម្រោងច្នៃសកម្មភាពធ្វើ​កាងារ​ផ្ទះ: ជួយបោស ជូត​បន្ទ​ប់ ជួយរៀបចំតុបាយ ជួយបេះបន្លែ ជួយលាងចាន ជួយឲ្យចំណីសត្វចិញ្ចឹម…។ល។

អ្នកស្រីនាយិការងបានឱ្យដឹងទៀតថា៖ដើម្បីកាត់បន្ថយភាពតានតឹងរបស់កុមារនិងជួយបង្កើននូវភាពរីករាយ ទាំងផ្លូវកាយ និងចិត្ត ក្រៅពីសកម្មភាពដែល អ្នកអាណា​ព្យាបាល​បានដឹកនាំធ្វើនូវរាល់ចុងសប្តាហ៍ជាមួយកូនៗនៅក្នុងផ្ទះអ្នកអាណាព្យាបាល​អាចនាំកូន​ៗ​ទៅធ្វើទស្សនកិច្ចសិក្សានៅខាងក្រៅចំនួន២ដងក្នុង១ត្រីមាសទៅកាន់ទីកន្លែង​កម្សាន្ត​ដែលមានសុវត្ថិភាពដើម្បីរៀនសូត្រពីមជ្ឈដ្ឋានខាងក្រៅដែលសកម្មភាពទាំងនោះមានដូចជា៖ទស្សនកិច្ចសួនសត្វ ,សួនច្បារ ,ទិញសៀវភៅនៅបណ្ណាគារ,ទស្សនកិច្ចផ្សារ​ទំនើប ឬទស្សនកិច្ច តាមសារមន្ទីរជាដើម ។ល។បន្ថែមពីលើនេះអ្នកអាណាព្យាបាល​ត្រូវ​គោរពតាមការណែនាំរបស់ក្រសួងសុខាភិបាលដោយមានជាអាលកុលម៉ាស​ការ​ពារ​រាល់ពេលដែលជូនកូនៗធ្វើទស្សនកិច្ចសិក្សា។

 តើអាណាព្យាបាលគួរចូលរួមអ្វីខ្លះក្នុងការរៀនពីចម្ងាយនៃកម្មវិធីមត្តេយ្យសិក្សា?

អ្នកស្រី បានលើកឡើងថាអាណាព្យាបាលត្រូវសហការឲ្យកាន់តែជិតស្និទ្ធ ជាមួយនឹង​សាលា​រៀននៅក្នុងការគាំទ្រការសិក្សាតាមអនឡាញរបស់បុត្រធីតា តាមរយៈការ​ប្រា​ស្រ័​យទាក់ទងមកសាលារៀន ដើម្បីស្វែងយល់ពីការប្រើប្រាស់បច្ចេកវិទ្យា​ក្នុងការ​អប់រំ និងកម្មវិធីសិក្សាអនឡាញ ក៏ដូចជាមាតិកាអនឡាញនានា។ ចំណាយពេលវេលា​ចុង​សប្តាហ៍ជាមួយកូនៗ៖នាំកូនអានសៀវភៅនាំកូនធ្វើការងារផ្ទះស្រាលៗធ្វើ​សកម្ម​ភា​ព​មភាពកសាង(Recycle Craft) នាំកូនទស្សនកិច្ចតាមរមនីយ្យដ្ឋាន​នានានិង ចំណាយ​ពេលវេលាដែលទំនេរពីការងារជួយតាមដានការសិក្សាកូនៗ ។

អ្នកស្រី អ៊ុក សូនីតា នាយិការងនាយកដ្ឋានអប់រំទទួលបន្ទុកកម្មវិធីមត្តេយ្យនៃសាលា​វ៉េស្ទ​ឡាញ​បាន​​ឱ្យ​ដឹងថា៖ដោយសារពួកគាត់ទទួលស្គាល់ពីសារសំខាន់​នៃការសិក្សា​ពីចម្ងាយ និងតាមonlineនេះនៅក្នុងត្រីមាសទី៤នេះ ចំនួនអ្នកអាណាព្យាបាល​មានការ​ចូលរួមកាន់តែច្រើនឡើងៗ។

ដើម្បីអបអរសាទរបវេសនកាលថ្មី ឆ្នាំសិក្សា ២០២០-២០២១ជាមួយនឹងការសិក្សា​អន​ឡាញ និង ពីចម្ងាយ សាលារៀនវ៉េស្ទឡាញន៍ និង សាលារៀនណត្សឡាញន៍ ផ្តល់ជូន​ពិសេសរហូតដល់ ៤០% លើតម្លៃសិក្សា និង មិនគិតថ្លៃសេវាចុះឈ្មោះចូលរៀន​លើក​ដំបូង សម្រាប់ការចុះឈ្មោះត្រឹមថ្ងៃចូលរៀន ៕PH