​”​ទិសដៅ​ចំនួន​៥​ចំណុច​ដែល​ត្រូវអនុវត្ត​បន្ត​នៅ​ឆមាស​ទី​២​ឆ្នាំ​២០២០”

127
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​នៅ​ទីស្នាក់ការ​គណបក្ស​ស្រុក​បាណន់​កាលពី​ព្រឹក​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត​សុខ ផល​រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​និង​ជា​ប្រធាន​ក្រុម​ការ​ងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ស្តុក​បាណន់​។​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​ទី​១​និង​លើក​ទឹ​សដៅ​ឆ​ម​ឆា​ស​ទី​២​ឆ្នាំ​២០២០​របស់​គណ​:​ក​ម្មា​ធិ​កា​គណបក្ស​ស្រុក​លោក​បាន​បញ្ជាក់ថា​”​ចំពោះ​លទ្ធផល​ការងារ​ឆមាស​ទី​១​ឆ្នាំ​២០២០​គឺ​ក្រុមការងារ​ចុះជួយ​ស្រុក​និង​ជុំទាំង​៨​របស់​ស្រុក​បាណន់​ទទួលបាន​លទ្ធផល​គួរ​ជាទី​មោ​ទ​នះ​។​

​ដោយ​សម្រេចបាន​តាម​ផែនការ​ណែនាំ​របស់​គណ​បក្ស​ប្រជាជន​ខេត្តហើយ​ទិសដៅ​បន្ត​សម្រាប់​អនុវត្ត​បន្ត​នៅ​ឆមាស​ទី​២​ឆ្នាំ​២០២០​ខាងមុខនេះ​មាន​៦​ចំណុច​សំខាន់ៗ​ដែល​យើងទាំងអស់គ្នា​ត្រូវ​រួមគ្នា​អនុវត្ត​ឲ្យ​បានល្អ​ដូច​ឆមាស​ទី​១​ទៀត​”​។​លោក​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​បាន​បញ្ជាក់ថា​៖​ត្រូវ​បន្ត​ពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​។​

​ត្រូវខិតខំ​ប្រឹង​ទប់ស្កាត់​ការ​ចរាចរណ៍​គ្រឿងញៀន​និង​ចុះបង្ក្រាប​បញ្ហា​គ្រឿងញៀន​នៅក្នុង​មូលដ្ឋាន​របស់ខ្លួន​ឱ្យបាន​ជាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​។​ការកែទម្រង់​គោលនយោបាយ​វិមជ្ឈការ​និង​សហវិមជ្ឈការ​ដើម្បី​ធ្វើឱ្យ​វិស័យ​អប់រំ​និង​វិស័យ​សុខាភិបាល​ដែល​ថ្នាក់ជាតិ​ប្រគល់​មក​ឲ្យ​ខេត្ត​បាត់​ដំ​ង​ធ្វើជា​គំរូ​សម្រាប់​ខេត្ត​ផ្សេងៗ​ទៀត​បើ​ខេត្តបាត់ដំបង​អនុវត្ត​បានសម្រេច​ជោគជ័យ​។

​ចំពោះ​ការងារ​ធ្វើ​សៀវភៅ​គ្រួសារ​សៀវភៅ​ស្នាក់នៅ​ឬ​អត្តសញ្ញាណប័ណ្ណ​ដែល​ស្នងការ​ប្រគល់​មកឱ្យ​នគរបាល​ប៉ុស្តិ៍​ជា​អ្នកធ្វើ​ផ្ទាល់​។​ក្នុងឱកាស​នោះដែរ​ប្រធាន​ក្រុមការងារ​ចុះ​ជូ​យ​ដ្រុ​ក​បាណន់​បាន​ចែក​អំណោយ​កំដរ​ដៃដល់​សមាជិក​ប​ក្ស​ស្រុក​ជ​សង​២០០​នាក់​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​៣​ម៉ឺន​រៀល​៕S/

​រូប​ថ​តះ​លោក​ប្រធាន​ក្រុមការងារ​មានប្រសាសន៍​លើក​ពី​ទិសដៅ​ឆមាស​ទី​២​បន្តទៀត​។ សមា​ជិប​ក្ស​ស្រុក ឃុំ​ចូលរួម​