​ចុះ​មុជ​រក​សព​ស្ត្រី​ម្នាក់​ត្រូវ​ទឹកជំនន់​កួច​រសាត់​ចូលក្នុង​ទឺ​ក​ជ្រោះ​ថ្មដា​

608
ចែករម្លែក

​ដោយ​៖​ប​.​ជ័យ​/​ពោធិសាត់​៖​កងកម្លាំង​ចម្រុះ​ចុះ​មុជ​រាវរក​សព​ស្ត្រី​អ្នក​បន្ទាយមានជ័យ​ម្នាក់​ដែល​បាន​លង់​រសាត់​ក្នុង​ទឺ​ក​ជ្រោះ​ថ្មដា​តូច​នៅ​ស្រុក​វាលវែង ។​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​សេង​ធា​រិ​ន​មេបញ្ជាការរង​និង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥​ក្នុង​វេស​ប៊ុល​របស់លោក​បានឱ្យដឹង​ថា​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០២០​កងកម្លាំង​សរុប ៦៣​នាក់​។

​ក្នុងនោះ កង​ការ​ព្រំដែន​៥០១ ចំនួន​៣៣​នាក់​,​វរ​សេនា​តូច​លេខ​១ ចំនួន ១៥​នាក់​, ក​.​អ​.​ធ ផ្នែក​សឹក​រង​ស្រុក​វាលវែង ១០​នាក់​, ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ថ្មដា ៥​នាក់​។​ដឹកនាំ​ដោយ​មេបញ្ជាការ​កងការពារ​ព្រំដែន​លេខ​៥០១​បាន​មុជទឹក​រកឃើញ​សព​ជនរងគ្រោះ​ដែល​ត្រូវបាន​ទឹក​កួច​យក​ដោយ​ជំនន់​ទឹកភ្លៀង​កាលពី​ថ្ងៃទី​១០​ម្សិលមិញ​នៅ​ចំណុច​ទឹកធ្លាក់​ថ្មដា​តូច​ស្ថិតក្នុង ភូមិ​ឯកភាព ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្តពោធិសាត់​។

​លោកនាយ​សេនាធិការ​បា​ន​បន្តថា​៖ ជនរងគ្រោះ​មានឈ្មោះ នូ រ៉ា​នាត ភេទ​ស្រី​អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ ទ្រ​លោក​ត្បូង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។ ជនរងគ្រោះ និង​ក្រុម​គ្រួ​ដារ​បាន​ទៅកាន់​ទី​ទឹកជ្រោះ​នោះ​។​បច្ចុប្បន្ន​សព​ជនរងគ្រោះ​បាន​ប្រគល់ជូន​សមត្ថកិច្ច​ជំនាញ និង​បងប្អូន​ដើម្បី​យកទៅ​ធ្វើបុណ្យ​៕S/

​រូបថត ៖ កងកម្លាំង​ចម្រុះ​ចុះ​មុជ​រាវរក​សព​ស្ត្រី​ឈ្មោះ​នូ រ៉ា​នាត ភេទ​ស្រី​អាយុ​២៨​ឆ្នាំ អ្នកភូមិ​ទ្រ​លោក​ត្បូង​ឃុំ​ភ្នំ​លៀប​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​ត្រូវ​ទឹកជំនន់​កួច​រសាត់​ក្នុង​ទឺ​ក​ជ្រោះ​ថ្មដា​តូច​ស្រុក​វាលវែង (​រូប ៖ ប​.​ជ័យ )​