​នៅ​ផ្សារ​បាន​លុង​ទី​រួម​ខេត្ត​រតន​:​គី​រី​មាន​សំរាម​៥៨​ទៅ​៦៥​តោន​ក្នុង​១​ថ្ងៃ​

130
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​យុទ្ធនាការ​«​កាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទីក​និង​ផ្សព្វផ្សាយ​ពី​កន្ត្រក​បរិស្ថាន​»​បានរៀបចំ​ឡើង ដោយ​អគ្គនាយកដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន ក្រសួងបរិស្ថាន សហការ​ជាមួយ​រដ្ឋបាលខេត្ត​រត​ន​:​គី​រី​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ នាទី​ក្រុង​បា​លុង ខេត្ត​រតនៈគីរី​។​នេះ​បើតាម​គេហទំព័​រ៍​(website)​ក្រសួងបរិស្ថាន​ឱ្យដឹង​នៅ​ថ្ងៃទី​១០​ខែកក្កដា​។​

​លោកស្រី​មា​សច​ន្ទ័​ធីតា​អគ្គនាយិកា​រង​នៃ​អគ្គនាយដ្ឋាន​ចំណេះដឹង​និង​ព័ត៌មាន​បរិស្ថាន​បានឱ្យដឹងថា​«​យុទ្ធនាការ​កាត់បន្ថយ​ថង់​ប្លា​ស្ទិ​ក​»​នាឱកាស​នេះ​រៀបចំឡើង​ដើម្បី​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​រួមគ្នា​របស់​ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​ជាមួយ​ប្រជាជាតិ​លើ​សកលលោក​ចូលរួម​ការពារ​។​ថែរក្សា​អនាម័យ​បរិស្ថាន​ឱ្យ​ជៀស​ផុតពី​ភាពកខ្វក់​ដែល​បណ្តាលមកពី​សំណល់​និង​ប្រភព​បំពុល​ផ្សេងៗ​ទៀត​។​ដើម្បី​គាំពារ​សុខុមាលភាព​ប្រជាពលរដ្ឋ​និង​គុណភាព​បរិស្ថាន​ឱ្យ​ល្អ​ស្រស់បំព្រង​ជានិច្ច​សម្រាប់​មនុស្សជាតិ​បច្ចុប្បន្ន និង​មនុស្ស​ជំនាន់​ក្រោយៗ​ទៀត​។​

​លោកស្រី​មាស​ច័ន្ទ​ធីតា​បានឱ្យដឹងថា​យុទ្ធនាការ​នៃ​ការកាត់បន្ថយ​ការប្រើប្រាស់​ថង់​ប្លា​ស្ទិ​ក​និង​ផ្សព្វផ្សាយ ពី​ក្រសួងបរិស្ថាន នឹង​បាន​ផ្តល់នូវ​ព័ត៌មាន ក៏ដូចជា ចំណេះដឹង ថ្មីៗ​ដូចជា​ចលនា​ទូលំទូលាយ កាត់បន្ថយ​សំណល់​ប្លា​ស្ទិ​កនៅ​កម្ពុជា តាម​គោលការណ៍​ស្ម័គ្រចិត្ត​។​ក៏ដូចជា​ជំរុញ ការអនុវត្ត​អនុក្រឹត្យ របស់​រាជរដ្ឋាភិបាល​ស្ដីពី​ការគ្រប់គ្រង​ថង់​ប្លា​ស្ទិ​ក​ព្រមទាំង​ជំរុញ​និង​លើកទឹកចិត្ត​ដល់​អាជីវករ​ឱ្យ​ប​ញ្ឍ​ប់​ជា​អចិន្ត្រៃយ៍​នូវ​ការផ្ដល់​ថង់​ប្លា​ស្ទិ​ក​។​ដោយ​មិន​គិតថ្លៃ​ដល់​អតិថិជន​និង​ចូលរួមចំណែក​លើកស្ទួយ​ជីវភាព រស់នៅ​របស់​ប្រជាជន​នៅតាម សហគមន៍​ផលិត​កន្ត្រក​កញ្ជោរ​។​

​លោកស្រី​មាស​ច័ន្ទ​ធីតា​បានបង្ហាញ​សេចក្តី​សង្ឃឹមថា​យុទ្ធនាការ​នាពេលនេះ​នឹង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ទាំងអស់​មានការ​យល់ដឹង​និង​ភ្ញាក់រលឹក​ហើយ​ប្រែក្លាយជា​ការអនុវត្ត​ជាក់ស្តែង​និង​អនុវត្ត​ជាប្រចាំ ដើម្បី បុព្វហេតុ​បរិស្ថាន​នៅ​កម្ពុជា និង​បរិស្ថាន​ពិភពលោក ឱ្យមាន​និរន្តរភាព​។​

​គិត​តាម​ស្ថានភាព​បច្ចុប្បន្ន​សំរាម​នៅតាម​ទីប្រជុំជន​មានការ​កើនឡើង​ចំនួន​ជាង​១​ម៉ឺន​តោន​ក្នុង​មួយថ្ងៃ ក្នុងពេលដែល​ពលរដ្ឋ​រស់នៅក្នុង​រាជធានី និង​ក្រុង​ធំៗ​ត្រូវបាន​ប៉ាន​ប្រមាណ​ថា បាន​បង្កើត​សំរាម ១​គីឡូក្រាម​ក្នុង​មួយថ្ងៃ​និង​ប្រជាពលរដ្ឋ​រស់នៅ​តាម​ជនបទ​បង្កើត​សំរាម​ប្រមាណ​កន្លះ​គីឡូ​ក្នុង​មួយថ្ងៃ​។​សរុប​មួយឆ្នាំ បរិមាណ​សំរាម​ដែល​កម្ពុជា​បង្កើត​មាន​ប្រមាណ​ជិត​៤​លាន​តោន​។

​ក្នុងនោះ​២០​ភាគរយ​ជា​សំណល់​ប្លា​ស្ទីក​។​ខេត្ត​រាជធានី​ធំៗ​ដែល​ផលិត​បរិមាណ​សំរាម​ច្រើន​រួមមាន​៖​រាជធានី​ភ្នំពេញ​ប្រមាណ​ជាង​៣.០០០​តោន​ក្នុង​មួយថ្ងៃ​។​ក្រុងព្រះសីហនុ​ប្រមាណ​៧០០​តោន​ក្នុង​មួយថ្ងៃ​។​ក្រុង​សៀមរាប​៣៨០​តោន​ក្នុង​មួយថ្ងៃ​និង​និយាយ​ដោយឡែក​ក្រុង​បាន​លុង​នេះ​ផ្ទាល់​មាន​ប្រមាណ​ពី​៥៨ ទៅ​៦៥ តោន​ក្នុង​មួយថ្ងៃ​ក្នុងនោះ​៣៥​ភាគរយ​ជា​សំណល់​ប្លា​ស្ទីក​៕S/​